Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បុរសម្នាក់ យកអំបែងកែវ អា.ក ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងទាំងព្រឹកព្រលឹម
    សន្តិសុខសង្គម

    បុរសម្នាក់ យកអំបែងកែវ អា.ក ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងទាំងព្រឹកព្រលឹម

    October 31, 202334 ViewsNo Comments1 Min Read
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ភ្នំពេញ​៖​ បុរស​ម្នាក់​សង្ស័យ​មាន​វិបត្តិ​គ្រួរសារ​ និង​ជំងឺប្រចាំ​ កាយផងនោះ​ បាន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​ខ្លួន​ឯង​ ដោយ​យក​អំបែងកែវអាកខ្លួនឯង​​ស្លាប់​ក្នុង​ថ្លុក​ឈាម​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ ថ្ងៃ​ទី​២៧​ ខែ​តុលា​ ឆ្នាំ​២០២៣​ នៅចំណុច​ផ្លូវ​១៦៩​ កែងផ្លូវ​១២២​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។

    សព​មាន​ឈ្មោះ​ ខុង​ រ៉ា​ឌី​ អាយុ​៣៨ឆ្នាំ​​ ជាង​ភ្លើង​ ស្នាក់នៅ​បន្ទប់​ជួល​ ម្តុំ​ផ្សារ​តូច​ទួល​សង្កែ​ ស្រុក​កំណើត​ នៅភូមិខ្លុយ​ ឃុំសូរិយូង​ ស្រុក​តាំង​គោក​ ខេត្ត​កំពង់​ធំ​ មាន​ប្រពន្ធ​ និង​កូនចំនួនពីរនាក់​ រស់​ស្រុក​សណ្តាន់​ ខេត្ត​កំពង់​ធំ​។

    យោងតាមប្រភព​័ត៌មាន​ពី​បង​ប្រុស​សព​រង​គ្រោះ​ បាន​ឱ្យដឹងថា​ ជន​រងគ្រោះ​មាន​អាការៈ​ជំងឺគេង​អត់​លក់​ និង​បាន​ដាក់​ច្បាប់​នៅ​កន្លែង​ការងារ​ចំនួន​ពីរ​ថ្ងៃ​ គាត់​ក៏ហៅ​ឱ្យមក​ស្នាក់នៅ​ផ្ទះ​គាត់​ នៅភូមិ​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍សែនជ័យ​ ចំនួន​ ៤ថ្ងៃ​ហើយ​ ដេីម្បី​ព្យាបាល​ជំងឺ​ ហើយ​ជន​រងគ្រោះ​បាន​ឈប់​លេីស​ថ្ងៃ​សុំ​ច្បាប់​ចំនួន​ពីរ​ថ្ងៃ​ ខាង​ក្រុមហ៊ុន​ ក៏បាន​ហៅទូរសព្ទមក​សួរ​នាំ​គាត់​ជាបង​ប្រុស​ ហេីយ​គាត់​បាន​ប្រាប់​ពី​មូល​ហេតុ​ ខាង​ក្រុម​ហ៊ុន​ក៏​ឱ្យ​គាត់​ទៅ​ជួប​និយាយ​គ្នា​។ នៅព្រឹកថ្ងៃ​ទី២៦​ ជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះជួល​ហើយ​ប្រាប់​ថា​ ទៅ​ធ្វើ​ការ។​ បន្ទាប់​មក​ខាង​ក្រុមហ៊ុន​ ក៏​បាន​ទាក់ទង​មក​សួរ​គាត់​វិញ​ថា​ អត់​ឃេីញ​ជន​រងគ្រោះ​ទៅ​ធ្វើការ​ គាត់​ក៏​ចាប់​ផ្តើម​សង្ស័យ​ ក៏ព្យាយាមទំនាក់ទំនង​ទៅ​ប្អូន​ប្រុស​ ​ក៏ហៅទូរសព្ទ​ចូល​ ​ប៉ុន្តែ​មិន​មាន​អ្នក​ទទួល​។

    ប្រភព​នៅ​កន្លែង​កើត​ហេតុ​ បាន​ឱ្យដឹងថា​ មុន​កេីត​ហេតុ​នៅ​ព្រឹក​ម៉ោង​៦:១៥នាទី​ គេ​ឃេីញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ គុប​ជ្រុង​ ពណ៌​ទឹក​ប៊ិច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1AF-7092 មក​ឈប់​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ នៅ​ក្រោយ​ក្រសួង​ការពារ​ជាតិ​ ផ្លូវ​១២២​។ ខណៈ​កំពុង​អង្គុយ​ផឹក​ការ​ហ្វេរ​ក្នុង​ទឹក​មុខ​សោក​សៅ​ បុរស​រង​គ្រោះ​ ក៏​បាន​វៃ​បំបែក​កែវ​កាហ្វេ​ ហេីយ​យក​អំបែង​​មក​អារ​បំពង់​ករ​ខ្លួន​ឯង​ បណ្តាល​ឱ្យ​ឈាម​ស្រោច​ខ្លួន​របួស​ធ្ងន់​។ បន្ទាប់មកឃេីញ​អាការៈ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​​ ម្ចាស់​ហាង​បាន​ដេញ​បុរស​នោះ​ឱ្យទៅ​ពេទ្យ​ ហើយ​បុរស​នោះ​ក៏​ដេីរ​យកដៃ​ខ្ទប់​ឈាម​ ឆ្លងកាត់សួន​ច្បារ​ហាត់​ប្រាណ​ មកដួល​ស្លាប​់ក្នុង​ថ្លុក​ឈាម នៅ​ផ្លូវ​១៦៩​ កែង​ផ្លូវ​១២២​។

    ចំពោះ​មូលហេតុ​នៃការ​ធ្វើ​អត្តឃាត​របស់ជន​រងគ្រោះ​ត្រូវ បងប្រុស​បង្កើត​ជនរងគ្រោះ​ បានបង្ហេីបថា​ ​ដោយ​សារ​ជំងឺ​ប្រចាំ​កាយ​ គឺ​ជំងឺ​សតិ​អារម្មណ៍​ ដេក​អត់​លក់​ជាច្រេីនថ្ងៃមកហេីយ និង​បញ្ហារ​ជាមួយ​គ្រួសារ​ ប្រពន្ធ​សុំលែង​។

    បន្ទាប់​ពី​សមត្ថកិច្ច​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​បាន​ធ្វើ​កោសល្យវិច័យ​ជុំវិញ​កន្លែង​កើត​ហេតុ​ បាន​បញ្ជាក់​ថា​ សពពិត​ជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ អារកសម្លាប់​ខ្លួន​ពិត​ពិតប្រាកដ​ និងបានប្រគល់សព​ជូនសាច់​ញាតិ​៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    Puch Vannak Publisher 085 566 614
    Run Pisithsothearith Editor-in-Chief 090944445

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.