Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ចាប់ខ្លួនជនដៃដល់ ដែលកាប់សម្លាប់យុវជនម្នាក់ នៅមុខវត្តថ្មកែវ ស្រុករលាប្អៀរ
    សន្តិសុខសង្គម

    ចាប់ខ្លួនជនដៃដល់ ដែលកាប់សម្លាប់យុវជនម្នាក់ នៅមុខវត្តថ្មកែវ ស្រុករលាប្អៀរ

    November 6, 202337 ViewsNo Comments1 Min Read
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កំពង់ឆ្នាំង៖ ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ បន្ទាប់ពីជនដៃដល់រូបនេះ បានកាប់សម្លាប់យុវជនម្នាក់ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា នៅចំណុចមុខវត្តថ្មកែវ ស្ថិតនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា៖ ​ជនដៃដល់ដែលត្រូវឃាត់ខ្លួនខាងលើមានឈ្មោះ ​វ៉ាន់ ដែន អាយុ ១៨ឆ្នាំ មានទីលំនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ។ ចំណែកជនរងគ្រោះឈ្មោះ ច្រឹក ខាត់ អាយុ ១៨ឆ្នាំ មានទីលុះនៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាបៀរ ។

    ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ​កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងវត្តថ្មកែវមានក្រុមសម្ដែងល្ខោនលក់សំបុត្រ ប៉ុន្តែយប់នោះមិនបានសម្ដែងទេ ដោយសារក្រុមល្ខោនលក់សំបុត្របានតិចពេក ។ នៅយប់នោះ ម៉ោងប្រហែលជាង១០ ជនរងគ្រោះ​ត្រូវបានមិត្តភក្តិឌុបម៉ូតូចេញពីកន្លែងមើលល្ខោនក្នុងវត្តថ្មកែវវិញ ពេលចេញផុតមុខក្លោងទ្វាវត្ត ស្រាប់តែត្រូវ​ជនដៃដល់កាប់ពីក្រោយ នឹងកាំបិតផ្គាក់ ជាច្រើនកាំបិតបណ្ដាលឲ្យរងរបួសជាទម្ងន់ និងបានស្លាប់ពេលសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកមិត្តភ័ក្រជាអ្នកបើកម៉ូតូឌុបជនរងគ្រោះគ្រាន់តែរបួសស្រាល​ ។

    ក្រោយធ្វើការការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ពីសមត្ថកិច្ចនគរបាលជំនាញទើបសម្រេចឃាត់ខ្លួនជនដៃដល់ដែលមានឈ្មោះ វ៉ាន់ ដែន ​នៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ។ នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់បានសារភាពថា៖ ខ្លួនពិតជាបានកាប់ប្រហារទៅលើជនរងគ្រោះពិតមែនដោយរឿងគំនុំព្រោះធ្លាប់មានទំនាស់ជាមួយគ្នា។

    ក្រោយការសាកសួរ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    Puch Vannak Publisher 085 566 614
    Run Pisithsothearith Editor-in-Chief 090944445

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.