Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ប្រជានេសាទ ២ឃុំ នៅស្រុកពញាឮ ទទូចអង្វរស្នើសុំឲ្យមន្ត្រីជលផលអនុគ្រោះ ឲ្យពួកគាត់ប្រើប្រាស់ឧបករណ៍លបម៉ាឡេ ដើម្បីចាប់ត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រឹមតែខ្នើតខាងមុខនេះ
    សន្តិសុខសង្គម

    ប្រជានេសាទ ២ឃុំ នៅស្រុកពញាឮ ទទូចអង្វរស្នើសុំឲ្យមន្ត្រីជលផលអនុគ្រោះ ឲ្យពួកគាត់ប្រើប្រាស់ឧបករណ៍លបម៉ាឡេ ដើម្បីចាប់ត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រឹមតែខ្នើតខាងមុខនេះ

    December 14, 202313 ViewsNo Comments1 Min Read
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ប្រជានេសាទនៅឃុំកំពង់លួង និងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បាននាំគ្នា​ស្នើសុំដល់មន្ត្រីជលផល ពិសេសប្រមុខថ្នាក់ដឹកនាំ មេត្តាអនុគ្រោះឲ្យពួកគាត់ឲ្យពួកគាត់អាចប្រើប្រាស់ឧបករណ៍ «លបម៉ាឡេ» ដើម្បីចាប់ត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រឹមតែខ្នើតខាងមុខនេះផង ។

    លោក ហាប់ វណ្ណាន តំណាងប្រជានេសាទ នៅឃុំកំពង់លួង និងឃុំកោះចិន ស្រុកពញាឮ បានលើកឡើងថា ពួកគាត់ជួបជុំគ្នានេះ ​មិនមែនជាការប្រឆាំងតវ៉ាអ្វីនោះទេ គឺជាការអង្វរលន់តួរស្នើសុំឲ្យខាងជលផលមានការយោគយល់តែប៉ុណ្ណោះ ព្រោះថា ពួកគាត់ប្រើឧបករណ៍នេះ មិនមែនប្រើជារៀងរហូតនោះទេ គឺប្រើត្រឹមតែប៉ុន្មានថ្ងៃនៅខ្នើតត្រីត្រូវ ខាងមុខនេះតែប៉ុណ្ណោះ ។

    លោក ហាប់ វណ្ណាន បានបន្តទៀតថា «លបម៉ាឡេ» នេះ ​ពួកគាត់បាន​ប្រើប្រាស់​ដើម្បីចាប់ត្រីធ្វើប្រហុក ផ្អក​ រយៈពេលជាង ១០ឆ្នាំមកហើយ ប៉ុន្តែនៅឆ្នាំនេះ ស្រាប់តែខាងជំនាញជលផលបានហាមឃាត់មិនឲ្យប្រើប្រាស់សម្រាប់នេសាទ​នៅតំបន់នេះទេ ដោយសំអាងថា ឧបករណ៍ «លបម៉ាឡេ»​ ជាឧបករណ៍នេសាទខុសច្បាប់ ជាឧបករណ៍នរកចាប់ត្រីវសាហាវទៅវិញ ។

    តំណាងប្រជានេសាទ បានឲ្យដឹងបន្ថែមទៀតថា ឧបករណ៍ «លបម៉ាឡេ» នេះ មានទំហំទ្រង់ទ្រាយតូចណាស់ កម្ពស់ពីរតឹក ទទឹង ៣តឹក និងបណ្តោយ ៨ម៉េត្រ ​ហើយការចាប់ត្រីបើដាក់រយៈពេល ​មួយយប់ មួយថ្ងៃ ២៤ម៉ោង ក្នុងមួយមាត់លប ចាប់ត្រីបានតែប្រមាណ ២-៥គីឡូក្រាម តែប៉ុណ្ណោះ ។

    ប្រជានេសាទនៅឃុំទាំងពីរ បានសំណូមពរយ៉ាងទទូចដល់ឯកឧត្តមអភិបាលខេត្តកណ្តាល និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ ពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយរកដំណោះស្រាយដល់ពួកកាត់ដែលកំពុងជួបទុក្ខលំបាកនេះផង ព្រោះប្រជាពលរដ្ឋភាគច្រើនគ្មានដីសម្រាប់ធ្វើស្រែចម្ការនោះទេ គឺរំពឹងតែទៅលើផលនេសាទនេះឯង ហើយប្រសិនបើកគាត់ខកខានធ្វើការនេសាទ ឬចាប់ត្រីដើម្បីធ្វើប្រហុក ផ្អក ទុកដើម្បីលក់នោះទេ ពួកគាត់នឹងជួបបញ្ហាសេដ្ឋកិច្ចជាក់ជាមិនខាន ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    Puch Vannak Publisher 085 566 614
    Run Pisithsothearith Editor-in-Chief 090944445

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.