Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ចប់ត្រឹមធ្វើកិច្ចសន្យា! អ្នកគ្រូវាយសិស្សជាំគូទបានទទួលស្គាល់កំហុស ក្រោយអាជ្ញាធរខេត្តកណ្ដាលចុះអន្តរាគមន៍
    សន្តិសុខសង្គម

    ចប់ត្រឹមធ្វើកិច្ចសន្យា! អ្នកគ្រូវាយសិស្សជាំគូទបានទទួលស្គាល់កំហុស ក្រោយអាជ្ញាធរខេត្តកណ្ដាលចុះអន្តរាគមន៍

    August 13, 202532 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្ដាល៖ ករណីគ្រូបង្រៀនវាយសិស្សបណ្ដាលឲ្យជាំគូទ ត្រូវបានបញ្ចប់ដោយសន្តិវិធី ក្រោយពីអាជ្ញាធរខេត្តកណ្ដាល និងស្ថាប័នពាក់ព័ន្ធជាច្រើន បានចុះអន្តរាគមន៍ដោះស្រាយ និងសម្របសម្រួលជូនក្រុមគ្រួសារសិស្សរងគ្រោះ។ ក្នុងនោះអ្នកគ្រូក៏បានទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើអំពើហិង្សាលើសិស្សបន្តទៀត។

    អាណាព្យាបាលរបស់សិស្សរងគ្រោះបានបង្ហាញក្ដីកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត ដែលបានតាមដាន និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីនេះ។ ក្នុងកិច្ចសម្របសម្រួលនេះ មានការចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត, លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, លោកជំទាវប្រធាន គកសក ខេត្តកណ្ដាល រដ្ឋបាលសង្កាត់តាខ្មៅ និងក្រុមការងារមន្ទីរពាក់ព័ន្ធទាំងអស់។

    នៅចំពោះមុខសមត្ថកិច្ច និងក្រុមការងារ អ្នកគ្រូដែលជាជនបង្កបានទទួលស្គាល់កំហុសរបស់ខ្លួន ហើយបានសុំការអធ្យាស្រ័យពីអាណាព្យាបាលសិស្ស។ ក្នុងនោះ អ្នកគ្រូក៏បានសន្យាយ៉ាងច្បាស់លាស់ថា នឹងបញ្ឈប់ការវាយដំសិស្សឲ្យមានរបួសស្នាមចាប់ពីពេលនេះតទៅ។

    អាណាព្យាបាលសិស្សបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានប្រតិកម្មរហ័ស ពិនិត្យ តាមដាន និងដោះស្រាយបញ្ហាជូនបានយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.