ព័ត៌មានជាតិ

សន្តិសុខសង្គម

ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ បានរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ៩និង៥៤នាទីព្រឹក ថ្ងៃទី៣ សីហា ២០២៥ បន្ទាប់ពីរថយន្តមួយគ្រឿងបុកចំពេលកំពុងរត់ឆ្លងផ្លូវ។ ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ២៤-២៥ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន…

កម្លាំងនគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ១៨និង៣០នាទីល្ងាច ថ្ងៃទី២ សីហា ២០២៥។ ប្រតិបត្តិការនេះធ្វើឡើងនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនយុវជនចំនួន ៥នាក់។…

កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល និងក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង កាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងនៅបន្ទប់ជួលមួយកន្លែងក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលជាលទ្ធផល…

ខេត្តកណ្ដាល: ក្រុមការងារប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលដឹកនាំដោយឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានចុះពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ដែលប្រើប្រាស់ជាកន្លែងឆបោកតាមអនឡាញ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦និង៤០នាទីល្ងាច ថ្ងៃទី៣១ កក្កដា…

ខេត្តកណ្ដាល: រថយន្តទេសចរណ៍ (តួរីស) មួយគ្រឿងដែលផ្ទុកទំនិញចាប់ហួយពេញ បានឆាបឆេះដោយខ្លួនឯងនៅកណ្ដាលផ្លូវ តែជាសំណាងល្អបានកិច្ចអន្តរាគមន៍រហ័សពីសំណាក់លោកនាយប៉ុស្តិ៍ អ្នកជិតខាង និងជាងជួសជុលម៉ូតូ ដែលបានប្រើទុយោទឹក និងបំពង់ឧស្ម័នជួយបាញ់ពន្លត់ទាន់ពេលវេលា។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១ សីហា ២០២៥…

ខេត្តកណ្ដាល៖ ក្មេងប្រុសអាយុត្រឹមតែ ១ឆ្នាំកន្លះម្នាក់ បានលង់ទឹកស្លាប់យ៉ាងគួរឲ្យសង្វេគ នៅក្រោមផ្ទះអ្នកជិតខាង ដែលមានចម្ងាយប្រហែល ៣០ម៉ែត្រពីផ្ទះរបស់ខ្លួន។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងកាលពីវេលាម៉ោង ១៣និង១០នាទីរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង…

បុរសម្នាក់ជាមុខសញ្ញាលួចទូរស័ព្ទត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាន បន្ទាប់ពីជនរងគ្រោះប្រទះឃើញខណៈជនសង្ស័យទៅធ្វើសំណង់នៅក្បែរប្រឡាយ។ ហេតុការណ៍លួចនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣៥នាទីព្រឹក ថ្ងៃទី២៦ កក្កដា ២០២៥ នៅភូមិព្រៃគោរ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យត្រូវបានចាប់ខ្លួនបាននៅថ្ងៃទី៣០ កក្កដា ២០២៥ ហើយក្រោយការពិនិត្យ…

បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣០ កក្កដា ២០២៥ បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈលើ នារីរងគ្រោះអនីតិជន ដែលជាអ្នកស្គាល់គ្នា។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២១:០០នាទី យប់ ថ្ងៃទី២៨ កក្កដា ២០២៥ នៅចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិព្រែកបិ…

បុរសម្នាក់ដែលជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួន កាលពីថ្ងៃទី៣០ កក្កដា ២០២៥ បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ២លើកផ្សេងគ្នា ដែលបានកើតឡើងកាលពីខែមិថុនា ឆ្នាំ២០២៥។ ជនសង្ស័យរូបនេះក៏ត្រូវបានរកឃើញថា មានផ្ទុកសារធាតុញៀនក្នុងទឹកនោមផងដែរ។ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា…

បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន កាលពីវេលាម៉ោង ១៧និង០៥នាទីល្ងាច ថ្ងៃទី២៩ កក្កដា ២០២៥។ ការឃាត់ខ្លួននេះធ្វើឡើងនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បន្ទាប់ពីសមត្ថកិច្ចរកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) នៅជាប់ខ្លួនជនសង្ស័យ។ លោកវរសេនីយ៍ឯក…

ខេត្តកណ្ដាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ កាលពីរសៀលថ្ងៃទី១០ សីហា ២០២៥។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល…

កណ្ដាល៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈអ្នករួមដំណើរប្រុសស្រី ២នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅក្រុងតាខ្មៅ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ៤:៤០នាទីទាបភ្លឺ នៅចំណុចភ្លើងស្តុបផ្លូវលេខ១១០ កែងផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ។ លោកវរសេនីយ៍ឯក…

កណ្តាល៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅក្បែរស្ពានដើមឫស្សីសម្រាប់ដើរឆ្លងប្រឡាយទឹកមួយកន្លែង។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅថ្ងៃទី១០ សីហា ២០២៥ វេលាម៉ោង ១៦:៥០នាទី នៅខាងក្រោយភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល។ យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ សុខ ពៅ (ប្រុស, ២៣ឆ្នាំ)…

ហេតុការណ៍តក់ស្លុតមួយបានកើតឡើងនៅស្រុកកណ្ដាលស្ទឹង ខណៈដែលក្រុមចោរឆក់កាបូបមួយក្រុម បានដកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោះ។ យ៉ាងណាមិញ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកទាំងនោះ ត្រូវអ្នកដំណើរម្នាក់ជិះម៉ូតូបុកដួលសន្លប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាពរួច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ១:៤០នាទីរំលងអធ្រាត្រ នៅចំណុចភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។…

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅស្រុកស្អាង ដោយរថយន្តម៉ាក Highlander បានបើកវ៉ាជែងដោយធ្វេសប្រហែស ហើយជ្រុលទៅបុកជាមួយរថយន្តម៉ាក Hyundai ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស ២នាក់រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៩ សីហា ២០២៥ វេលាម៉ោង ១៨:៥៥នាទី នៅលើផ្លូវជាតិលេខ២១…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់អនឡាញតាមកុំព្យូទ័រ) មួយកន្លែង នៅភូមិអន្លង់ធំ ឃុំព្រែកអំបិល ស្រុកស្អាង។ ក្នុងប្រតិបត្តិការនេះ ជនសង្ស័យប្រហែល ៨ នាក់ បានរត់គេចខ្លួនបាត់អស់ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៨…

ស្ត្រីជាប្រពន្ធម្នាក់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនប្តីរបស់ខ្លួន បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពវាយក្បាលនាងនឹងចានបាយថ្ម រួចគំរាមថានឹងសម្លាប់។ ករណីហិង្សាក្នុងគ្រួសារនេះបានកើតឡើងកាលពីវេលាម៉ោង ១៦:៤០នាទី ថ្ងៃទី៦ សីហា ២០២៥ នៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។ ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ វណ្ណឌី…

កណ្ដាល៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូលឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់នៅចំណុចភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ថ្ងៃទី៧ សីហា ២០២៥ វេលាម៉ោង ១៧:០០នាទី។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានមុខសញ្ញាជួញដូរគ្រឿងញៀននៅចំណុចកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ បានសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប្រជាការពារ…

កណ្ដាល៖ ហេតុការណ៍គួរឲ្យសង្វេគមួយបានកើតឡើងនៅក្រុងតាខ្មៅ ខណៈដែលយុវជនម្នាក់ជិះម៉ូតូត្រឡប់មកផ្ទះម្ដាយវិញ ក៏រអិលថ្នក់ទឹកដក់លើផ្លូវបេតុងមុខផ្ទះ បណ្ដាលឲ្យដួលសន្លប់បាត់មាត់ឈឹង រឹងថ្គាមខាំជាប់ធ្មេញ ត្រូវបានប្រជាពលរដ្ឋជួយអន្តរាគមន៍បញ្ជូនទៅមន្ទីរពេទ្យ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២០:១០នាទីយប់ ថ្ងៃទី៦ សីហា ២០២៥ នៅចំណុចទីក្រុងរណបសិរីមង្គល ភូមិកោះគរ សង្កាត់រកាខ្ពស់…

កណ្ដាល៖ បុរសម្នាក់ជាបងប្រុសបង្កើតត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគំរាមកំហែងរកកាប់សម្លាប់ និងដុតផ្ទះប្អូនស្រីរបស់ខ្លួន រួមទាំងយកបន្ទះក្ដារ និងដុំថ្មគប់បំបែកបង្អួចកញ្ចក់ផ្ទះថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ សីហា ២០២៥ វេលាម៉ោង ២០:៣៧នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅជិតផ្ទះរបស់ជនសង្ស័យ ក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល…