ព័ត៌មានជាតិ

សន្តិសុខសង្គម

​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ឃ្លាំងមួយកន្លែង ​ស្ថិតនៅភូមិឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ សង្ស័យកំពុងធ្វើសកម្មភាពវិចខ្ចប់ ស្តុក និងចែកចាយបារី ​ដោយមិនមានច្បាប់អនុញ្ញាតិ។ ប្រភពដដែលបានឲ្យដឹងទៀតថា ឃ្លាំងខាងលើ ពុំ​មានលើកផ្លាកសម្គាល់អ្វីទាំងអស់ មានតែបិទផ្លាកថា «ឃ្លាំងជួល»…

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺមួយ ទាក់ទងនឹងករណីរាយការណ៍អំពីការប្លន់មួយដែលត្រូវបានរកឃើញថាជាការប្រឌិត។ បុរសម្នាក់ឈ្មោះ សុខ មករា បានរាយការណ៍ទៅកាន់អ្នកសារព័ត៌មានថា រូបគេត្រូវបានជនមិនស្គាល់មុខប្រមាណ ៦នាក់ ជិះម៉ូតូចំនួន ៣គ្រឿង ប្លន់យកប្រាក់ដុល្លារចំនួន ៦០០ដុល្លារ ប្រាក់រៀលចំនួន ១៦ម៉ឺនរៀល…

កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន បឿន មនោ អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ ការចាប់ខ្លួននេះ សមត្ថកិច្ចធ្វើឡើង​កាលពីថ្ងៃទី១៨ កុម្ភៈ ២០២៥…

កណ្តាល៖ កាលពីថ្ងៃអង្គារ ទី១៨ កុម្ភៈ ២០២៥ វេលាម៉ោង ១៧:៥០នាទី មានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយកើតឡើងលើផ្លូវជាតិលេខ១ (KM 20-21) ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ បណ្តាលឲ្យមានអ្នករងរបួស ២នាក់។…

ក្រោយពីទទួលព័ត៌មានតាមរយៈអេបអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្លាំងអធិការនគរបាលស្រុកកៀនស្វាយសហការជាមួយមូលដ្ឋានបង្ក្រាបសំបុកចែកចាយគ្រឿងញៀនមួយ ឃាត់បានម្ចាស់ទំនិញម្នាក់និងអ្នកស៊ីឈ្នួលម្នាក់ បញ្ជូនទៅកាន់តុលាការ ។ លោក វរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោងប្រមាណ១៥និង១០នាទីរសៀល ថ្ងៃទី១៧ កុម្ភៈ…

ទោះបីព្យាយាមបិទបាំងដោយការបញ្ជូនលេខ និងស៊ីសង តាមប្រពន្ធ័ទូរសព្ទ័យ៉ាងណា ក៏មិនអាចគេចផុតពីភ្នែកសមត្ថកិច្ចបានឡើយ ហើយបើមិនចង់ជាប់សំណាញ់ច្បាប់ សូមបញ្ឈប់ជាបន្ទាន់ ព្រោះល្បែងនាំនូវក្តីវិនាស និងអសន្តិសុខសង្គម ។ លោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់ឱ្យដឹងថា យោងមតិដឹកនាំរបស់លោក…

កម្លាំងនគរបាលស្រុកស្អាង ខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការរក្សាទុកសារធាតុញៀនខុសច្បាប់ នៅថ្ងៃទី ១៦ ខែកុម្ភៈ ២០២៥ វេលាម៉ោង ២២:៣០ នាទី ​នៅភូមិត្រេីយត្រឹង្ស ឃុំព្រែកអំបិល ។ ជនសង្ស័យមានឈ្មោះ សាន…

កម្លាំងនគរបាលស្រុកស្អាង បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាន់ លីន (ហៅ ហយ) អាយុចូល ៤២ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ ការចាប់ខ្លួននេះ ប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី១៥ ​កុម្ភៈ…

កាលពីវេលាម៉ោង ៥:៣០នាទី ល្ងាច ថ្ងៃទី១៦ កុម្ភៈ ២០២៤ ម្សិលមិញ មានហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ​ជាកម្មសិទ្ធិរបស់អ្នកស្រី ខុន រស្មី…

ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅកំពុងបង្ហាញការមិនពេញចិត្ត និងផ្ទុះប្រតិកម្មយ៉ាងខ្លាំងជុំវិញការដំឡើងថ្លៃសេវាប្រមូលសំរាមថ្មីរបស់រដ្ឋបាលក្រុង។ ពួកគាត់បានលើកឡើងពីភាពភ្ញាក់ផ្អើល និងការលំបាកក្នុងការទទួលយកតម្លៃថ្មីនេះ ដែលកើនឡើងខ្ពស់ជាងតម្លៃចាស់កាលពីពេលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន។ ការមិនពេញចិត្តនេះត្រូវបានសម្តែងឡើងទាំងតាមរយៈបណ្ដាញសង្គម Telegram ក្រុមជជែកគ្នាតាមហាងកាហ្វេ និងការជួបជុំពិភាក្សាគ្នានៅតាមផ្ទះ។ ពួកគាត់បានចោទជាសំណួរថា តើហេតុអ្វីបានជាតម្លៃសេវាសំរាមកើនឡើងពី ៣ ទៅ ៤ ដង…

ក្រុមក្មេងទំនើងមួយក្រុមធំមានគ្នាប្រមាណជិត ២០នាក់ ប្រដាប់ដោយកាំបិត ដុំថ្ម និងញញួរ បានធ្វើសកម្មភាពយ៉ាងកម្រោល ចូលទៅវាយប្រហារក្រុមអតិថិជន និងកម្ទេចទ្រព្យសម្បត្តិនៅតូបលក់ដូរមួយកន្លែងដែលបើកម្ភៃបួនម៉ោង ស្ថិតក្នុងឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យម៉ូតូរបស់អតិថិជនចំនួនពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។ ក្រោយពីមានការស្រាវជ្រាវ សមត្ថកិច្ចនគរបាលស្រុកស្អាងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ៣នាក់។…

កម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងក្នុងឃុំបន្ទាយដែក ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងនោះមានស្ត្រីម្នាក់។ ជនសង្ស័យ ២នាក់ផ្សេងទៀត ដែលជាមេខ្លោងធំក្នុងការផ្គត់ផ្គង់គ្រឿងញៀន បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងបន្តតាមស្រាវជ្រាវ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥។…

យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចែកចាយរូបភាពអាសអាភាសមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុរបស់ជនរងគ្រោះ បន្ទាប់ពីជនសង្ស័យបានផ្ញើរូបភាព និងវីដេអូឃ្លីបស្និទ្ធស្នាលជាមួយអតីតសង្សារជាអនីតិជនវ័យ ១៧ឆ្នាំ ទៅកាន់ម្តាយរបស់នាង ព្រមទាំងគំរាមបង្ហោះជាសាធារណៈ។ ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា…

កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានបើកប្រតិបត្តិការជាបន្តបន្ទាប់បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅគោលដៅផ្សេងៗគ្នាចំនួន៣ កន្លែង ក្នុងភូមិសាស្ត្រសង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានស្ត្រី ២នាក់ ត្រូវបានឃាត់ខ្លួន រួមនឹងវត្ថុតាងជាច្រើនទៀត។…

ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងរឹបអូសវត្ថុតាងមួយចំនួន ខណៈជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់។…

កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានបើកប្រតិបត្តិការតាមដានជាង ២សប្តាហ៍ មុននឹងឈានដល់ការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ម៉ាទឹកកក) ដោយជោគជ័យ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៣:១០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ…

ក្រោយរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បូមបង្ហូរទឹកសំណល់ពីលាងខ្សាច់ចូលប្រឡាយធ្វើឱ្យខូចទឹក ល្អក់ដូចខួរអណ្តែង ស្រាប់តែបែកធ្លាយថាទីតាំងលាងខ្សាច់របស់លោក ច្រាយ គង់ម៉េង នៅឃុំអន្លង់រមៀត នៅមិនទាន់បានច្បាប់អនុញ្ញាតនៅឡើយទេ។ ប្រជាពលរដ្ឋនៅភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង បានលើកឡើងថា ចាប់តាំងពីដេប៉ូលាងខ្សាច់នេះបង្កើតមក បានបង្ករផលប៉ះពាល់ប្រភពទឹកធម្មជាតិខ្លាំងណាស់ ដោយសារគេបូមបង្ហូរទឹកភក់ដែលសល់ពីការលាងខ្សាច់ចូលប្រឡាយធ្វើឱ្យទឹកប្រឡាយ…

កណ្តាល ៖ ជារឿងដ៏សោកសៅ និងគួរឲ្យសង្វេគជាទីបំផុត ដែលក្មេងស្រីសិស្សសាលាអាយុទើបតែ ១៥ឆ្នាំ ម្នាក់ បានបាត់បង់ជីវិតដោយសារលង់ទឹកទន្លេមេគង្គ ពេលកំពុងរៀនហែលទឹកយ៉ាងសប្បាយរីករាយ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៣០នាទី នៅចំណុចឆ្នេរខ្សាច់ទន្លេមេគង្គលើ…

បុរសសន្តិសុខម្នាក់ បានរងការគំរាមកំហែង និងខូចខាតទ្រព្យសម្បត្តិដោយចេតនា ពីសំណាក់យុវជនម្នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកស្អាង ខេត្តកណ្តាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩:០០នាទី ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង…