ព័ត៌មានជាតិ

សន្តិសុខសង្គម

បុរសវ័យ ៥១ឆ្នាំម្នាក់ ត្រូវប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី០១ កុម្ភៈ ២០២៥ កន្លងទៅ តាមពាក្យបណ្តឹងរបស់ក្មេងស្រី អាយុ ១៥ឆ្នាំម្នាក់ ប្តឹងចោទប្រកាន់ថា បានប៉ុនប៉ងរំលោភសេពសន្ទវៈលើរូបនាង កាលពីរសៀល ថ្ងៃទី៣១ មករា ២០២៥…

ជនសង្ស័យ ៣នាក់ ដែលញៀនល្បែងជល់មាន រួមនឹងម៉ូតូចំនួន ១៨គ្រឿង មាន់ជល់ ២ក្បាល ត្រូវបានសមត្ថកិច្ច បង្ក្រាបបាន កាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចដីចំការស្វាយ…

រថយន្ដដឹកទំនិញធុនធំមួយគ្រឿង បានបុករះម៉ូតូ ៨គ្រឿង នៅលើស្ពានព្រែកក្តាម បណ្ដាលឲ្យរងការខូចខាត ហើយសំណាងណាស់ ដែលមិនបណ្តាលឱ្យមានអ្នករងរបួស ដែលហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី៣០ មករា ២០២៥ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល ។…

ជនសង្ស័យ ប្រុស-ស្រី ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍វិហារលួង ឆ្មក់បង្ក្រាបឃាត់ខ្លួន ខណៈដែលពួកគេកំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន នៅចំណុចទ្វារទំនប់ទឹកក្រាំងប្រលៃ ភូមិប្រក់ក្ដា ឃុំវិហារលួង  ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលាម៉ោងជាង ១២យប់…

យុវជនម្នាក់ បានរងរបួសធ្ងន់ រីឯបុរសវ័យចំណាស់ម្នាក់ទៀតរងរបួសស្រួល បន្ទាប់ពីម៉ូតូរបស់ពួកគាត់បានបុកគ្នាពេញទំហឹង កាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី២៨ មករា ២០២៦ នៅលើកំណាត់ផ្លូវជាតិ២១A ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។…

មនុស្សប្រុស-ស្រី ពីរនាក់ បានរងរបួសធ្ងន់-ស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធំ ជាមួយម៉ុតូស្កូពី កាលពីវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី២៧ មករា ២០២៥ នៅចំណុចខាងមុខការាសសាំង សាវីមុិច លើផ្លូវជាតិលេខ២១ កែងផ្លូវបេតុង ស្ថិតនៅភូមិលេខ១…

នាវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី ២៧ មករា ២០២៥ នេះ មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង សង់ពីឈើប្រក់ស័ង្កសី ខូចខាតទាំងស្រុង រួមនឹងសម្ភារៈមួយចំនួនទៀត នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល…

ជនសង្ស័យប្រុស-ស្រី ចំនួន ៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ បង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ។ ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី២៦ មករា ២០២៥ នៅចំណុចភូមិជ័យឧត្តម២ ឃុំសំរោងធំ…

នៅវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី ២០ មករា ២០២៥ នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ព្រះសង្ឃ សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណៈដែលប្រទះឃើញសាកសពមនុស្សម្នាក់ អណ្តែតទឹក នៅក្នុងស្រះ វត្តជម្ពូវ័ន…

បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូជាមួយម៉ូតូ ដែលបណ្ដាលឱ្យម៉ូតូមួយគ្រឿងទៅបុកគម្របលូ នៅលើកំណាត់ផ្លូវជាតិលេខ ២១A ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១១:៥០នាទី។ របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងកើតហេតុគឺត្រង់ចំណុចខាងមុខពេទ្យធ្មេញ…

កណ្តាល ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈជិះម៉ូតូដួលធ្លាក់ចូលប្រឡាយដោយខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេខ ៤១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៣:១៩នាទី។…

កណ្តាល ៖ ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង រងការឆាបឆេះយ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យខូចខាត និងបាត់បង់ទ្រព្យសម្បត្តិសរុបជិត ១០ម៉ឺនដុល្លារ ក្នុងហេតុការណ៍អគ្គិភ័យមួយ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ នៅភូមិចក ឃុំបែកចាន…

កណ្តាល ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគាស់ទូរបរិច្ចាគលុយសាធារណៈនៅក្នុងបន្ទប់ទឹក ក្នុងការ៉ាសសាំងមួយកន្លែង ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ប៉ុន្តែត្រូវបានម្ចាស់ការ៉ាសសាំងចាប់ឃាត់ខ្លួនបានភ្លាមៗ ខណៈពេលធ្វើតេស្តទឹកនោមរកឃើញមានសារធាតុញៀនក្នុងខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២២:៣០នាទី នៅភូមិទួលងោក…

បុរសម្នាក់ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន ក្រោយពីបានគំរាមកំហែងចង់សម្លាប់បងថ្លៃស្រី និងបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់បងថ្លៃ។ ហេតុការណ៍ហិង្សាក្នុងគ្រួសារនេះ បានកើតឡើងកាលពីព្រឹកព្រលឹម ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៥:០០នាទី នៅភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនក៏ត្រូវបានរកឃើញថាមានសារធាតុញៀនក្នុងទឹកនោមផងដែរ។…

មនុស្ស ៣នាក់បានរងរបួស ក្នុងនោះធ្ងន់ ១នាក់ (ប្រុស) និងស្រាល ២នាក់ (ស្រី) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ក នៅលើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ…

កម្លាំងនគរបាលយុត្តិធម៌ស្រុកកោះធំ ខេត្តកណ្ដាល បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទី នៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ។ ដីកាបង្គាប់ឱ្យចាប់ខ្លួននេះ…

កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទពីផ្ទះប្រជាពលរដ្ឋម្នាក់ ដែលជាគ្រូពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី នៅចំណុចភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស៊ើបអង្កេត និងដឹកនាំកិច្ចប្រតិបត្តិការសហការដ៏ធំមួយ ដើម្បីបង្ក្រាបក្រុមចោរឆក់ដែលមានបណ្ដាញធ្វើសកម្មភាពឆ្លងខេត្ត ហើយតែងរត់គេចខ្លួនមករាជធានីភ្នំពេញ។ ប្រតិបត្តិការនេះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តផ្សេងៗ។ ការស៊ើបអង្កេតនេះផ្តើមចេញពីករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ដែលបានកើតឡើងនៅត្រង់ចំណុចភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី៣០…

កម្លាំងសមត្ថកិច្ចនគរបាលស្រុកល្វាឯម ខេត្តកណ្ដាល បានធ្វើការបង្ក្រាប និងឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធបទល្មើសរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៤០ នាទី នៅលើផ្លូវលំ ស្ថិតនៅភូមិផ្លូវត្រី…