ព័ត៌មានជាតិ

សន្តិសុខសង្គម

ជនសង្ស័យ ៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកោះធំ និងស្រុកស្អាង សហការគ្នាតាមប្រម៉ាញ់ បង្ក្រាប​ឃាត់ខ្លួនបានទាំងគ្រឿងញៀន និងដាវ កាំបិត កាលពីវេលាម៉ោងជាង ៤រសៀល ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ​នៅលើផ្លូវជាតិលេខ១១០ ស្ថិតនៅក្នុងភូមិរកាក្រោម…

ប្រសិនបើគ្មានកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យទាន់ពេលវេលានោះទេ មិនដឹងជាមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋប៉ុន្មានខ្នង​ដែលរងការឆាបឆេះ ដោយការធ្វេសប្រហេស របស់ម្ចាស់យានដ្ឋានជួសជុលរថយន្តអុជធូបសែនខ្មោចប្តី ។ ​គ្រោះអគ្គីភ័យដែលបណ្តាលមកពីអុជធូនសែនព្រលឹងខ្មោចប្តីទុកចោល ធ្វើឱ្យធ្លាក់កំទេចធូបបង្កើតជាអណ្តាតភ្លើងឆេះសន្ធោសន្ធៅ នាំឱ្យអ្នកជិះខាងភ័យព្រលឹងចុងសក់នេះ បានកើតឡើងកាលពីអំឡុងម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី២៧ តុលា ២០២៤ នៅចំណុចបន្ទប់ស្នាក់របស់ម្ចាស់យានដ្ឋានជួសជុលរថយន្ត និងរោងជាងក្រឡឹងមួយកន្លែង…

ពិតជាកូនអកតញ្ញូមែន ​ធ្លាប់ជាប់ពន្ធនាគារចំនួន ២ឆ្នាំ ពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់ តែពេលបានចេញមកវិញមិនត្រឹមតែមិនកែ នៅហ៊ាន​យកកាំបិតប៉័ងតោ គំរាមសម្លាប់ឪម្តាយខ្លួនឯងទៀត ទីបំផុតត្រូវប៉ូលិសចាប់បញ្ចូលគុកសាជាថ្មី ។ អំពើគំរាមស្លាប់ខាងលើ បាន​កើតឡើងកាលពីវេលាម៉ោងជាង ៦ព្រឹក ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤…

មនុស្ស ៤នាក់ បានរងរបួសធ្ងន់ស្រាល​ដួលដេករណូករណែលពេញ​ដងផ្លូវ បន្ទាប់ពីជិះម៉ូតូបុកគ្នាពេញមួយទំហឹង​នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល​ ខេត្តកណ្តាល កាលពី​វេលាម៉ោងប្រមាណ ៥ល្ងាច ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤​ ។ ប្រភពពីសមត្ថកិច្ចបានឲ្យឹដឹងថា…

ទីតាំងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) មួយកន្លែង នៅភូមិ​ព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចប៉ុស្តិ៍ចុះបង្ក្រាប កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ ដោយឃាត់ខ្លួនស្ត្រីម្នាក់ដែលជាអ្នកកត់ឆ្នោត រឹបអូសវត្ថុតាង៖ ក្រដាក់កត់លេខឆ្នោតវៀតណាមរួច…

ជនរងគ្រោះជនជាតិចិនម្នាក់ និងខ្មែរមា្នក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាល ជួយសង្គ្រោះទាន់ពេលវេលា ក្រោយចាញ់ការអន្ទងរបស់ក្រុមជនសង្ស័យឱ្យមកទទួលយកពួកគេនៅឯរាជធានីភ្នំពេញ ហើយ​ធ្វើសកម្មភាពចាប់បញ្ចូលរថយន្ត បើកចេញទៅស្រុកពញាឮ ធ្វើការជំរិត ។ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា…

ជនសង្ស័យ ២នាក់ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួនជាមួយ​គ្រឿងញៀន ៧កញ្ចប់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ កាល​ពីវេលាម៉ោង ១១.២៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល…

គ្រោះថ្នាក់ចរាចរដ៏រន្ធត់ ខណៈរថយន្តធន់ធំកំពុងបើក​បរ ស្រាប់តែមានបុរសម្នាក់ មិនដឹងមានមូលហេតុអ្វី បានរត់ឆ្លងកាត់ផ្លូវពីមុខរថយន្ត បណ្តាលឲ្យបុកពេញទំហឹងរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹក​បញ្ជូនទៅសង្គ្រោះ តែអកុសល ជនរងគ្រោះបានស្លាប់​ពេលបញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៣.៤០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤…

កម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កាលពីថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៤ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន នៅទីតាំងចំនួន ៤ផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំភូមិធំ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដោយបានឃាត់ខ្លួនបានជនសង្ស័យ ៩នាក់ ក្នុងនោះ ​ជួញដូរ ៤នាក់…

ជនសង្ស័យជាឪពុកម្នាក់ ​ធ្លាប់ជាប់ពន្ធនាគារ ២លើក រយៈពេល ៩ឆ្នាំ ចេញមកវិញ មិនត្រឹមតែមិនរាងចាល ថែមទាំងនាំកូនប្រុសអាយុទើប ១៥ឆ្នាំ ធ្វើការជួញដូរបន្តទៀត ចុងក្រោយត្រូវប៉ូលិសចាប់បញ្ជូនទៅពន្ធនាគារ​ទាំងឪពុក-កូន ។ លោកវរៈសេនីយ៍ឯក មាន សំណាង…

កាលពីវេលាម៉ោង ៥:៣០នាទី ល្ងាច ថ្ងៃទី១៦ កុម្ភៈ ២០២៤ ម្សិលមិញ មានហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ​ជាកម្មសិទ្ធិរបស់អ្នកស្រី ខុន រស្មី…

សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ភួង ចំរើន (២៨ឆ្នាំ) ពាក់ព័ន្ធករណី​លួចម៉ូតូសណ្តោងរ៉ឺម៉ក និងប្រើប្រាស់សារធាតុញៀន។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១២ កុម្ភៈ ២០២៥ វេលាម៉ោង ០៨:២០នាទី នៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង…

កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បាន​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ នៅក្នុងខ្ទម ភូមិដំណាក់ត្របែក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជនសង្ស័យមានឈ្មោះ ខុម ចំរ៉ុង ភេទប្រុស…

ជនសង្ស័យម្នាក់ រាល់ពេល​ប្រើប្រាស់គ្រឿងញៀន តែងតែរករឿង​ជេរបញ្ចោប្អូនស្រីជារឿយៗ លុះថ្ងៃមួយ ជនសង្ស័យរូបនេះ បានស្រែកជេរបញ្ចោ ដេញគប់ ដេញកាប់ និងគំរាមសម្លាប់ប្អូនស្រី ទ្រាំមិនបាននាងក៏ប្តឹងប៉ូលិសឲ្យឃាតខ្លួនចាត់ការតាមផ្លូវច្បាប់តែម្តង ។ ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី១១…

កាលពីរសៀល​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មានរៀបចំពិធីផ្ទេរ និងប្រកា​សចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដោយលោក បូរី វង្សសានិត្យ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាប្រធានមន្ទីរ ជំនួសលោក ម៉ឹង…

បើគ្មានការជួយអន្តរាគមន៍ទាន់ពេលវេលានោះទេ ម្លេះផ្ទះមួយខ្នងនឹងឆេះគ្មានសល់ តែជាសំណាង ដោយបានកិច្ចអន្តរាគមន៍ ពីប្រជាពលរដ្ធ ប្រជាការពារ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ជាពិសេសគឺរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា ដែលហេតុការណ៍នេះ បានកើតឡើងកាពីវេលាម៉ោង ២៣និង០០នាទី ជិតពាក់កណ្តាលអធ្រាត ថ្ងៃទី០៥…

ជនសង្ស័យម្នាក់ ធ្លាប់ជាប់ពន្ធនាគារមួយលើក ពាក់ព័ន្ធអំពើលូច និងប្រើប្រាស់គ្រឿងញៀន ចេញមកវិញមិនកែ បន្តធ្វើសកម្មភាពដដែល ទីបំផុត ក៏ត្រូវប៉ូលិសចាប់ខ្លួនបញ្ជូនចូលគុកម្តងទៀត ។  ជនសង្ស័យ មានឈ្មោះ ស៊ន រុងរ៉ាត់ ភេទប្រុស អាយុ…

បុរសវ័យ ៥១ឆ្នាំម្នាក់ ត្រូវប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី០១ កុម្ភៈ ២០២៥ កន្លងទៅ តាមពាក្យបណ្តឹងរបស់ក្មេងស្រី អាយុ ១៥ឆ្នាំម្នាក់ ប្តឹងចោទប្រកាន់ថា បានប៉ុនប៉ងរំលោភសេពសន្ទវៈលើរូបនាង កាលពីរសៀល ថ្ងៃទី៣១ មករា ២០២៥…

ជនសង្ស័យ ៣នាក់ ដែលញៀនល្បែងជល់មាន រួមនឹងម៉ូតូចំនួន ១៨គ្រឿង មាន់ជល់ ២ក្បាល ត្រូវបានសមត្ថកិច្ច បង្ក្រាបបាន កាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចដីចំការស្វាយ…

រថយន្ដដឹកទំនិញធុនធំមួយគ្រឿង បានបុករះម៉ូតូ ៨គ្រឿង នៅលើស្ពានព្រែកក្តាម បណ្ដាលឲ្យរងការខូចខាត ហើយសំណាងណាស់ ដែលមិនបណ្តាលឱ្យមានអ្នករងរបួស ដែលហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី៣០ មករា ២០២៥ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល ។…