ព័ត៌មានជាតិ

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមតាមដានព័ត៌មាន និងគោលការណ៍នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ ពាក់ព័ន្ធបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ឯកឧត្តមបានស្នើឲ្យប្រជាពលរដ្ឋជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះឲ្យបាន ក៏ដូចជាជួយគាំទ្រដល់កងទ័ពជួរមុខទាំងសម្ភារៈ ថវិកា និងស្មារតីតាមលទ្ធភាពរៀងៗខ្លួន។…

​កិច្ចប្រជុំ​កំពូល​ឥស្លាម ក្រោម​ប្រធានបទ “ឥស្លាម និង​ពុទ្ធសាសនា​” បាន​ប្រព្រឹត្តទៅ​កាលពី​ម្សិលមិញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ វេទិកា​នេះ​បាន​ក្លាយជា​ឱកាស​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ការ​បង្ហាញ​ពី​គំរូ​សន្តិភាព សហវិជ្ជមាន និង​សុខដុម​នី​យក​ម្ម​ជាតិសាសន៍ និងសាសនា​ទាំងអស់​ក្នុង​ប្រទេស។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា៖…

កាលពីរសៀល​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល មានរៀបចំពិធីផ្ទេរ និងប្រកា​សចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ដោយលោក បូរី វង្សសានិត្យ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាប្រធានមន្ទីរ ជំនួសលោក ម៉ឹង…

យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកទីតាំងខេត្តចំនួន៣ រួមមានបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ…

ពិជាគួរឲ្យអនិច្ចាខ្លាំងណាស់ ដែលស្ត្រីម្នាក់គ្មានអ្នកជួយបាន ដោយឆក់ខ្សែភ្លើងបូមទឹកខ្លួនឯង នៅខាងក្នុងព្រែកក្រោយផ្ទះស្លាប់ ក្រោយពេលប្តីចេញទៅធ្វើការសំណង់ ដែលហេតុការខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចមាត់ព្រែកមុខកំពូល ខាងក្រោយផ្ទះ ស្ថិតក្នុងភូមិអន្លុង់ស្លែង ឃុំសំបួរមាស…

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវយកចិត្តទុកដាក់តាមដានឱ្យជាប់នូវសភាពការណ៍ទឹកជំនន់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាក្នុងករណីមានទឹកជំនន់កើតឡើង ។ ឯកឧត្តម គួច ចំរើន ណែនាំបែបនេះ ​ក្នុងឱកាស​អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅទំនប់ទ្វារទឹក ៧មករា…

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ ។…

បុរសម្នាក់ជាកម្មករនៅរោងចក្រមួនតៃ និងបុរសម្នាក់ទៀតជាសន្តិសុខយាមប្រចាំរោងចក្រ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រែកហូរឃាត់ខ្លួនទាំងពីរនាក់ បញ្ជូនមកកាន់អធិការដ្ឋានគរបាលក្រុងតាខ្មៅ បន្ទាប់ពីពួកគេផឹកស្រាស្រវឹងកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ឈានដល់ប្រើអំពិហិង្សាទៅវិញទៅមក ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៨យប់ ថ្ងសទី១៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុច​មុខរោងចក្រមួនតៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ…

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ ត្រូវក្ដាប់ឱ្យបាន និងតាមដានឱ្យជាប់នៅភូមិចំនួន ៥០ភូមិ ទូទាំងខេត្តកណ្ដាល ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ត្រូវជំរុញឱ្យបានលឿន ដើម្បីធានាថាប្រជាពលរដ្ឋទាំង ៥០ភូមិនេះ មានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៤…

ក្រសួងព័ត៌មាន បានចេញប្រកាសសម្រេចលុបអាជ្ញាប័ណ្ណ គេហទំព័រ ជីជីធីវី www.gg-tv.net ក្រោយម្ចាស់អង្គភាពបំពានលើមាត្រា៧ ចំណុចទី១១ នៃច្បាប់ស្តីពីរបបអ្នកសារព័ត៌មាន និងអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន ។

សន្តិសុខសង្គម

ប្រជាពលរដ្ឋរស់នៅក្នុងភូមិទែន និងភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ទទួលបាននូវចំណងដៃថ្មីគឺផ្លូវក្រាលបេតុងចំនួន ១ខ្សែប្រវែង ១៥០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរដែលធ្លាប់តែលំបាកខ្លាំងនារដូវវស្សា។ ពិធីបើកការដ្ឋានស្ថាបនាផ្លូវនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត…

កុមារីវ័យ ៩ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងគួរឲ្យសង្វេគបំផុត ដោយសារលង់ទឹកទន្លេ ខណៈដែលឪពុកម្តាយបាននាំទៅលេងកម្សាន្តនៅឆ្នេរវាលខ្សាច់ ហើយមានការធ្វេសប្រហែសមួយភ្លែតក៏រកមើលកូនមិនឃើញ។ សោកនាដកម្មដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១៧ កុម្ភៈ ២០២៦ វេលាម៉ោង ១៦ និង០០នាទី នៅចំណុចឆ្នេរវាលខ្សាច់ទន្លេ ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ…

មន្ត្រីរាជការម្នាក់បានរងរបួសធ្ងន់បាក់ឆ្អឹងជើងខាងស្ដាំ និងបែកសាច់ក្បាលលើថ្ងាស បន្ទាប់ពីជិះម៉ូតូទៅបុកយានយន្តមិនស្គាល់អត្តសញ្ញាណ ១គ្រឿងដែលចតចោលនៅលើទ្រូងផ្លូវពេញទំហឹង ខណៈដែលយានយន្តបង្កនោះបានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ កុម្ភៈ ២០២៦ វេលាម៉ោង ២២ និង០៤នាទី នៅលើផ្លូវជាតិលេខ២១ (ខាងត្បូងស្ពានព្រែកឈឹម) ស្ថិតនៅក្នុងភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី…

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ សហការជាមួយកម្លាំងប្រជាការពារ និងកម្លាំងអន្តរាគមន៍ បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងបញ្ជល់មាន់ខុសច្បាប់មួយកន្លែង ដោយធ្វើការឃាត់ខ្លួនមនុស្ស ២នាក់ និងដកហូតវត្ថុតាងមាន់ និងម៉ូតូ ៤គ្រឿងបញ្ជូនទៅអធិការដ្ឋាន។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៦ កុម្ភៈ ២០២៦ វេលាម៉ោង ១៥ និង៥៣នាទី…

សិប្បកម្មស្ងោរ និងកែច្នៃផលិតអំបិលអ៊ីយ៉ូដយីហោ យ៉ែម យ៉ា និង ខែម ពុទ្ធថៃ ស្ថិតក្នុងភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញថាបានប្រើប្រាស់កំទេចក្រណាត់ដុតឡជំនួសការប្រើអុស ដើម្បីស្ងោរកែច្នៃអំបិលលក់ចែកចាយទៅកាន់ទីផ្សារនានាក្នុងប្រទេសកម្ពុជា។ សកម្មភាពនេះបាន និងកំពុងបង្កផលប៉ះពាល់ដល់បរិស្ថាន…

បុរសម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ ២លើក រួចមកហើយនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូ និងគំរាមសម្លាប់ក្មួយប្រុសបង្កើតរបស់ខ្លួន ដោយសារតែខឹងក្មួយចូលទៅឃាត់រូបគេកំពុងឈ្លោះប្រកែកគ្នាជាមួយសង្សារ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣ កុម្ភៈ ២០២៦ វេលាម៉ោង ១៣និង០០នាទី នៅចំណុចរោងម៉ាស៊ីនបូមទឹកខ្នងទួល ស្ថិតក្នុងភូមិតាពេជ ឃុំក្រាំងយ៉ូវ…

ស្ត្រីជាកម្មការិនីរោងចក្រម្នាក់បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយសារការបើកបរម៉ូតូបញ្ច្រាសទិសចរាចរណ៍ ហើយបត់ឆ្លងផ្លូវល្មើសភ្លើងស្តុបក្រហម ក៏ត្រូវរថយន្តដែលបើកក្នុងសិទ្ធិអទិភាពបុកពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២ កុម្ភៈ ២០២៦ វេលាម៉ោង ១៥ និង៥២នាទី នៅត្រង់ចំណុចស្តុបផ្លូវបំបែកផ្សារថ្នល់ទទឹង លើផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិថ្នល់ទទឹង…

ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីទទួលផលចោរកម្មម៉ូតូ ត្រូវបានកម្លាំងជំនាញបន្តឆែកឆេរផ្ទះប្រទះឃើញថ្នាំញៀនមួយកញ្ចប់ធំ និងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៣១ មករា ២០២៦ វេលាម៉ោង ១២និង០០នាទី នៅចំណុចភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រី…

ក្រុមជនសង្ស័យប្រុសស្រីចំនួន ៤នាក់ ដែលធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកម៉ូតូពីជនរងគ្រោះកំពុងបណ្ដើរម៉ូតូបែកកង់ ត្រូវបានកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវអស់រយៈពេល ៥ថ្ងៃ រហូតឈានដល់ការឃាត់ខ្លួនបានសម្រេច។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ មករា ២០២៦ ដោយមានការសហការរវាងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង។ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ…

​បុរសម្នាក់ដែលជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងកំពុងប្រើប្រាស់គ្រឿងញៀន បានផ្ទុះកំហឹងទាញកាំបិតផ្គាក់កាប់ទៅលើគូកនដែលលេងបៀរភ្នាល់ផឹកទឹកជាមួយគ្នាមួយកាំបិតពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ក្រោយពីមានទំនាស់ពាក្យសម្ដីរឿងទាត់ប៊ីដុងទឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ មករា ២០២៦ វេលាម៉ោង២១និង៣០នាទី នៅចំណុចក្នុងភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក រស់…

«តើម្ចាស់ការដ្ឋានជាអ្នកណា ទើបមានឥទ្ធិពលខ្លាំងមហិមា រហូតធ្វើឱ្យអាជ្ញាធរអានសាររបស់អង្គភាពសារព័ត៌មានហើយ បែរជាបិទមាត់ស្ងាត់ឈឹងធ្វើមិនដឹងមិនឮបែបនេះ? នេះគឺជាទិដ្ឋភាពនៃការចាក់ដីលុបផ្ទៃទន្លេយ៉ាងគគ្រឹកគគ្រេង នៅឃុំព្រែកតាទែន ដែលកំពុងចោទជាសំណួរយ៉ាងធំពីមជ្ឈដ្ឋានមហាជន។» «ទស្សនិកជនជាទីគោរព! កាលពីថ្ងៃទី៣ខែមីនា ក្រុមការងារ ដឹរៀលញូស៍ បានចុះផ្តិតយករូបភាពជាក់ស្តែងនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។…

ក្រោយការផ្សព្វផ្សាយជាបន្តបន្ទាប់របស់អង្គភាពព័ត៌មាន ដឹរៀលញូស៍ ជុំវិញភាពអនាធិបតេយ្យនៃការរំលោភយកចំណីផ្លូវសាធារណៈធ្វើអាជីវកម្ម ទីបំផុត ! កាលពីព្រឹកថ្ងៃទី០២មីនា ឆ្នាំ២០២៦ នេះ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ បានចុះមកដោះស្រាយបញ្ហានេះដោយផ្ទាល់តែម្ដង។ យោងតាមទិដ្ឋភាពជាក់ស្ដែងដែលក្រុមការងារយើងចុះថតបាននៅព្រឹកមិញនេះ…

បន្ទាប់ពីអង្គភាពព័ត៌មាន ដឹរៀលញូស៍ យើងបានចុះផ្សាយកាលពីពេលថ្មីៗនេះ រឿងការ៉ាស់ឡានយីហោ «អូតូ មែកសឺដេស» យកផ្លូវលេខ១៥៦ ក្នុងខណ្ឌ៧មករា ធ្វើកន្លែងជួសជុលមក យើងឃើញថា ម្ចាស់ការ៉ាស់ពិតជាបានដកដងស្ទូចម៉ាស៊ីន និងឈប់ជួសជុលកណ្តាលផ្លូវធំមែន។ ប៉ុន្តែ បងប្អូនកុំទាន់អាលអរ! ព្រោះនេះគ្រាន់តែធ្វើឱ្យល្អមើលមួយភ្លែត…

វាមិនមែនជារឿងចម្លែកអីទេ សម្រាប់ការរំលោភបំពានយកចំណីផ្លូវសាធារណៈធ្វើអាជីវកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ… ប៉ុន្តែសម្រាប់ការ៉ាស់ជួសជុលរថយន្តមួយកន្លែងនេះវិញ គឺហាក់ដូចជាថ្លើមធំ និងធ្វើសកម្មភាពអនាធិបតេយ្យហួសហេតុពេកហើយ! ជាក់ស្តែង នៅព្រឹកទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារ ដឹរៀលញូស៍ យើង បានចុះទៅដល់ទីតាំងផ្លូវលេខ១៥៦ ក្នុងសង្កាត់វាលវង្ស…

ស្រ្តីម្នាក់ដែលជាភ្នាក់ងារចាត់ចែងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលចុះបង្ក្រាប និងឃាត់ខ្លួនបានរួមជាមួយវត្ថុតាងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺ ជនសង្ស័យត្រូវបានសមត្ថកិច្ចខេត្តត្រឹមតែសួរនាំ និងអប់រំរួច ក៏ដោះលែងឲ្យមានសេរីភាពឡើងវិញ ខណៈដែលករណីផ្សេងៗទៀតតែងតែត្រូវបញ្ជូនទៅតុលាការ។ ការចុះបង្ក្រាបទីតាំងកត់ឆ្នោតនេះបានធ្វើឡើងកាលពីថ្ងៃទី២០ កុម្ភៈ ២០២៦ វេលាម៉ោង ១៣ និង៣០នាទី…

ជនសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន រួមជាមួយនឹងវត្ថុតាងថ្នាំញៀនចំនួន ៣កញ្ចប់ ខណៈដែលបក្ខពួក ២នាក់ទៀតបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ កុម្ភៈ ២០២៦ វេលាម៉ោង ២១ និង៤៥នាទី…

បុរសជាសន្តិសុខម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួន ត្រូវបានកម្លាំងនគរបាលក្រុងអរិយក្សត្រធ្វើការតាមប្រដេញ និងឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូឆក់យកទូរស័ព្ទដៃពីក្មេងស្រីម្នាក់ដែលកំពុងជិះកង់តាមដងផ្លូវ។ ហេតុការណ៍ឆក់នេះបានកើតឡើងកាលពីថ្ងៃទី១៩ កុម្ភៈ ២០២៦ វេលាម៉ោង ១២ និង១០នាទី នៅចំណុចតាមដងផ្លូវក្នុងភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា…

ជនសង្ស័យម្នាក់ដែលមានប្រវត្តិជាប់ពន្ធនាគារ ៣លើក ទើបនឹងចេញមកវិញ បានធ្វើសកម្មភាពយកខ្សែចងទ្វារបន្ទប់អ្នកជិតខាងពីខាងក្រៅ រួចលួចយកទូរស័ព្ទ ២គ្រឿង តាមបង្អួចយកទៅលក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅស្រាវជ្រាវចាប់ខ្លួនបានសម្រេច។ អំពើលួចនេះបានកើតឡើងកាលពីថ្ងៃទី១៤ កុម្ភៈ ២០២៦ វេលាម៉ោង ២៣ និង៣០នាទីយប់ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិព្រែកតាពៅ…

ប្រជាពលរដ្ឋរស់នៅក្នុងភូមិទែន និងភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ទទួលបាននូវចំណងដៃថ្មីគឺផ្លូវក្រាលបេតុងចំនួន ១ខ្សែប្រវែង ១៥០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរដែលធ្លាប់តែលំបាកខ្លាំងនារដូវវស្សា។ ពិធីបើកការដ្ឋានស្ថាបនាផ្លូវនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ កុម្ភៈ ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត…

កុមារីវ័យ ៩ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងគួរឲ្យសង្វេគបំផុត ដោយសារលង់ទឹកទន្លេ ខណៈដែលឪពុកម្តាយបាននាំទៅលេងកម្សាន្តនៅឆ្នេរវាលខ្សាច់ ហើយមានការធ្វេសប្រហែសមួយភ្លែតក៏រកមើលកូនមិនឃើញ។ សោកនាដកម្មដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១៧ កុម្ភៈ ២០២៦ វេលាម៉ោង ១៦ និង០០នាទី នៅចំណុចឆ្នេរវាលខ្សាច់ទន្លេ ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ…