ព័ត៌មានជាតិ

សន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នេះ បានដាក់បទបញ្ជាដល់លោកអធិការក្រុង-ស្រុក ដែលមានរថយន្តពន្លត់អគ្គីភ័យ ត្រូវត្រៀមកម្លាំងដើម្បីដឹកទឹកតាមការស្នើរសុំរបស់បងប្អូនប្រជាពលរដ្ឋនៅតាមឃុំ ក្នុងករណីពួកគាត់ខ្វះទឹកដើម្បីប្រើប្រាស់ ។ លោកស្នងការក៏បានបញ្ជាកផងដែរថា ឡានអគ្គីភ័យយើងមិនអាចដឹកដាក់តាមផ្ទះជូនបងប្អូនបានទេ…

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន សហការជាមួយកម្លាំងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច និងប៉ុនប៉ងលួច នៅចំណុចផ្លូវជាតិលេខ២ ភូមិដើមគរ…

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរធំ សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ កាលពីថ្ងៃទី២៥ មេសា ២០២៤ ម្សិលមិញ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ ពាក់ព័ន្ធនឹករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណូចភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល…

មកដល់ពេលនេះ ឃាតកដែលសម្លាប់ស្ត្រីម្នាក់ នៅបុរីឈូកវ៉ា២ ហើយធ្វើអត្តឃាតខ្លួន ប៉ុន្តែមិនស្លាប់ បានផ្តល់ចម្លើយទៅកាន់សមត្ថិច្ចហើយ ។ ជនសង្ស័យជាឃាតកមានឈ្មោះ ​លឹ​ម គី​ណែ​ត អាយុ​ ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ…

កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវបង្ក្រាបក្រុមធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ បានចំនួន ៦ នាក់ ។ ករណីទី១ បានកើតឡើងកាលពីវេលាម៉ោងជាង១ រសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅតាមវណ្តោយផ្លូវ២១…

កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥, កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ បានឆ្មក់ឃាត់ទប់ស្កាត់ ពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ ។…

សង្ឃក្លែងក្លាយចំនួន ១៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកថ្ពងឃាត់ខ្លួន ក្រោយបន្លំខ្លួនចូលទៅបិណ្ឌបាតនៅវត្តត្រពាំងព្នៅ ស្ថិតក្នុងភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថៃ្ងទី ១៨ ខែមេសា ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ឯក ហ៊ុន…

យុវជន ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកចំពីមុខរថយន្ត NISSAN ដែលបើកបរដោយស្ត្រីម្នាក់ ពេញមួយទំហឹង កាលពីវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្តុបណតប្រីដ ស្ថិតលើផ្លូវ២០០៤…

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួនសរុប ១៧ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១១នាក់ និងរបួស ២២នាក់ ។ នៅថ្ងៃទី១៤ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប…

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាង ចុះទៅឃាត់ខ្លួនយកមកធ្វើការសាកសួរ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីអាយុ ៦ឆ្នាំ នៅក្នុងបន្ទប់របស់ខ្លួន ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៦…

ជនរងគ្រោះជនជាតិចិនម្នាក់ និងខ្មែរមា្នក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកណ្តាល ជួយសង្គ្រោះទាន់ពេលវេលា ក្រោយចាញ់ការអន្ទងរបស់ក្រុមជនសង្ស័យឱ្យមកទទួលយកពួកគេនៅឯរាជធានីភ្នំពេញ ហើយ​ធ្វើសកម្មភាពចាប់បញ្ចូលរថយន្ត បើកចេញទៅស្រុកពញាឮ ធ្វើការជំរិត ។ លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា…

ជនសង្ស័យ ២នាក់ ត្រូវ​សមត្ថកិច្ចឃាត់ខ្លួនជាមួយ​គ្រឿងញៀន ៧កញ្ចប់ ខណៈដែលពួកគេកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់ កាល​ពីវេលាម៉ោង ១១.២៥នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល…

គ្រោះថ្នាក់ចរាចរដ៏រន្ធត់ ខណៈរថយន្តធន់ធំកំពុងបើក​បរ ស្រាប់តែមានបុរសម្នាក់ មិនដឹងមានមូលហេតុអ្វី បានរត់ឆ្លងកាត់ផ្លូវពីមុខរថយន្ត បណ្តាលឲ្យបុកពេញទំហឹងរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹក​បញ្ជូនទៅសង្គ្រោះ តែអកុសល ជនរងគ្រោះបានស្លាប់​ពេលបញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៣.៤០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤…

កម្លាំងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កាលពីថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០២៤ បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន នៅទីតាំងចំនួន ៤ផ្សេងគ្នា ក្នុងភូមិសាស្ត្រឃុំភូមិធំ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដោយបានឃាត់ខ្លួនបានជនសង្ស័យ ៩នាក់ ក្នុងនោះ ​ជួញដូរ ៤នាក់…

ជនសង្ស័យជាឪពុកម្នាក់ ​ធ្លាប់ជាប់ពន្ធនាគារ ២លើក រយៈពេល ៩ឆ្នាំ ចេញមកវិញ មិនត្រឹមតែមិនរាងចាល ថែមទាំងនាំកូនប្រុសអាយុទើប ១៥ឆ្នាំ ធ្វើការជួញដូរបន្តទៀត ចុងក្រោយត្រូវប៉ូលិសចាប់បញ្ជូនទៅពន្ធនាគារ​ទាំងឪពុក-កូន ។ លោកវរៈសេនីយ៍ឯក មាន សំណាង…

សង្ស័យម្នាក់​ ខំគេចខ្លួនអស់រយៈពេល ១៧ឆ្នាំ ប៉ុន្តែសំណាញ់ច្បាប់ញឹក នៅតែត្រូវ​ប៉ូលិស​ស្រុកស្អាង ​ស្រាវជ្រាវចាប់ខ្លួនបាន កាលពីវេលាម៉ោង ១៤.៥៥នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល…

​ជនសង្ស័យម្នាក់ ធ្លាប់​​ជាប់ពន្ធនាគារ ២ឆ្នាំ ករណីប្រើប្រាស់គ្រឿងញៀន ពេលបានចេញមកវិញមិនកែប្រែ នៅតែបន្តប្រើប្រាស់គ្រឿងញៀន មិនតែប៉ុណ្ណោះ នៅហ៊ានគំរាមសម្លាប់ឪពុកខ្លួនឯងទៀត ចុងក្រោយក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ។ ​ហេតុការណ៍​ខាងលើ បានកើតឡើងកាលពីល្ងាច ចុងសប្តាហ៍កន្លងទៅ ​នៅ​ចំណុចភូមិព្រែកស្លែង ឃុំតាលន់…

បុរស​ម្នាក់បានជិះម៉ូតូត្រឡប់មកផ្ទះ ក្នុងពេលយប់ងងឹត និងមាន​ធ្លាក់ភ្លៀងធ្លាក់ផងនោះ ​ក៏ជ្រុលទៅបុកបង្គោលថ្មសសររបាំងមាត់សណ្តរស្ទឹងព្រែកហូរ ធ្លាក់ចូលក្នុងទឹក ត្រូវបានអាជ្ញាធរជួយអន្តរាគមន៍រាវរក​អស់ ១៩ម៉ោង ទើបរកឃើញសពជនរងគ្រោះជាប់មងអ្នកនេសាទត្រី កាលពីវេលាម៉ោង ១៥.៥០នាទីថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ នៅចំណុចសណ្តរស្ទឹងភូមិព្រែករាំង(១) សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល…

នៅវេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី១៧ តុលា ២០២៤ នេះ មានអគ្គិភ័យ​ឆាបឆេះពូកនៅក្នុងបន្ទប់ផ្ទះសំណាក់ យីហោ «ជំនោត្រជាក់» ដែលស្ថិតក្នុងភូមិព្រែកឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បង្ក​ការភ្ញាក់ផ្អើលដល់អាជ្ញាធរ សមត្ថកិច្ច…

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់រដ្ឋបាលស្រុកកណ្ដាលស្ទឹង ត្រូវយកចិត្តទុកដាក់តាមដានឱ្យជាប់នូវសភាពការណ៍ទឹកជំនន់ ដើម្បីត្រៀមបង្ការ និងសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលាក្នុងករណីមានទឹកជំនន់កើតឡើង ។ ឯកឧត្តម គួច ចំរើន ណែនាំបែបនេះ ​ក្នុងឱកាស​អញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅទំនប់ទ្វារទឹក ៧មករា…