ព័ត៌មានជាតិ

សន្តិសុខសង្គម

កាលពីវេលាម៉ោងជាង ៤រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ មានអគ្គិភ័យបានឆាបឆេះ រោងចក្រផលិតស្បែកជើង (អ.ជី ហ្វូតវែរ ខេមបូឌា អ.ក) ស្ថិតនៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល…

ប្រជាពល​ ​អ្នកដំណើរ​ ដែលបានជិះឆ្លងកាត់ស្ពានព្រែកសំរោង បាន​នាំគ្នាស្ងើចសសើរមិនដាច់ពីមាត់ អំពើសំណង់ដ៏ធំមហិមាមួយកន្លែង នៅខាងជើងស្ពានព្រែកសំរោង ត្រើយខាងកើត ​ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបាននឹងកំពុងសាងសង់បង្ហួតរាងយ៉ាងសង្ហា ពីក្បាច់ក្បូរ និងការចាក់គ្រឹះយ៉ាងរឹងមាំចូលមកដីចំណីទន្លេ ។…

បុរស ជាជនបរទេសម្នាក់ ត្រូវប្រជាពលរដ្ឋព្រួតគ្នាវាយម្នាក់មួយដៃមួយជើង បណ្តាលឲ្យស្លាប់នៅបន្ទប់ជួល ខណៈដែលជនបរទេសរូបនោះ អង្គុយជក់បារី នៅលើបន្ទប់ ហើយទម្លាក់ចានមកក្រោម ត្រូវបុរសជាម្ចាស់ផ្ទះកំពុងអង្គុយផឹកស៊ីនៅខាងក្រោមផ្ទះ ។ ហេតុការណ៍នេះ បានកើតឡើង កកាលពីវេលាម៉ោងប្រមាណ ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦…

កម្លាំងអធិការនគរបាលខណ្ឌទួលគោក ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ បានចុះបង្ក្រាបទីតាំង ទិញ-លក់ ម៉ូតូ…

ជនសង្ស័យម្នាក់ បានចូលទៅទិញស្រាបៀរចំនួន ២កំប៉ុង ខណៈដែលម្ចាស់រវល់តែទៅយកស្បោងច្រកឱ្យ ស្រាប់តែជនសង្ស័យរូបនេះឆ្លៀតឱកាស ឆក់ទូរសព្ទអាហ្វូនភ្នែកបីរបស់អ្នកលក់រត់បាត់ ក៏ត្រូវម្ចាស់ទូរសព្ទប្តឹងកម្លាំងអាវុធហត្ថឱ្យជួយឃាត់ខ្លួន ។ ហេតុការណ៍ឆក់ទូរសព្ទដៃខាងលើ បានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះជនរងគ្រោះលក់ទំនិញចាប់ហួយ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត…

ជនសង្ស័យ ជាមុខសញ្ញាលួចកាត់ខ្សែភ្លើងអង់តែនទូរសព្ទ ចំនួន ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ក្រោយពេលដែលពួកគេបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅចំណុចទីតាំងបង្គោលអង់តែនសេវ៉ាទូរសព្ទ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោងជាង ៣យប់…

យុវជនម្នាក់ ត្រូវជនសង្ស័យលបកាប់នឹងកាំបិតផ្គាក់ ត្រូវចំសៀតផ្កា បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។…

ជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆ្កឹះសោទ្វារផ្ទះរបស់ប្រជាពលរដ្ឋ ចូលទៅលួចទ្រព្យសម្បត្តិ ស្របពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពើក កំពុងល្បាតប្រទះឃើញ ដេញតាមក្របួចជាប់ ៣នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ២រំលងអធ្រាត្រ…

កាលពីវេលាម៉ោងជាង ១២ថ្ងៃត្រង់ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានរថភ្លើងមួយខ្សែ ធ្វើដំណើរដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ស្រុកអង្គរជ័យ ខេត្តកំពត ក្បាលរថភ្លើងបានឆាបឆេះដោយមិនដឹងមូលហេតុ…

បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញឃាត់ខ្លួន ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយ ក្មេងស្រីរងគ្រោះ ប្តឹងចោទប្រកាន់ថា បាន​​ធ្វើសកម្មភាពរំលោភសេពសន្ទវៈទៅលើកូនស្រីរបស់គាត់ រហូតបានសម្រេច ព្រមទាំងគំរាមសម្លាប់ក្មេងស្រីរងគ្រោះទៀតផង ប្រសិនបើនាងហ៊ាននិយាយប្រាប់គេ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី០៣ ខែកុម្ភៈ…

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានចេញលិខិតព្រមានទៅដល់ម្ចាស់ម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ គឺលោកស្រី ចាន់ ណារី ក្រោយមានការិះគន់ជាច្រើនពីប្រជាពលដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាពស្របតាមស្តង់ដាកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លងមកអាជ្ញាធរ…

​កាលពី​ថ្ងៃល្ងាចទី១៨ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកលើកដែក បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ហើយបានឃាត់ខ្លួនជនសង្សយ័ចំនួន ២នាក់ (ប្រុស) ឆែកឆេររកឃើញ ម្សៅក្រាមពណ៍សថ្លាសង្សយ័ជាសារធាតុញៀន…

កម្លាំងគណៈបញ្ជាការឯកភាពស្រុកលើកដែក ដឹកនាំដោយលោក រុន ប៉ូលី អភិបាលរងស្រុក កាលពីល្ងាចថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយអប់រំ ណែនាំដល់ម្ចាស់ទីតាំង ព្រមទាំងបុគ្គលិកបម្រើការងារ នៅទីតាំងកន្លែងសប្បាយដ្ឋាន ក្លឹបកំសាន្ត KTV…

ក្រុមក្មេងទំនើង ៤នាក់ ក្រោយសម្រាកការងារ បានទូរស័ព្ទណាត់គ្នាជិះម៉ូតូដើរលេង ដោយជិះក្នុងល្បឿនលឿនរញ៉េរញ៉ៃពេញដងផ្លូវធ្វើឲ្យអ្នកដំណើរដ៏ទៃទៀតភ័យខ្លាច ចុក្រោយក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលព្រេជ ឃាត់ខ្លួនយកមកអប់រំរយៈពេល ៣៦ម៉ោង រួចអញ្ជើញអាណាព្យាបាលមកទទួលទៅអប់រំបន្តនៅផ្ទះ ​។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី​១៨ ខែសីហា…

ខេត្តកណ្តាល៖ កាលពីវេលាម៉ោងប្រមាណ​ ១១យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤​ កម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ បានដើរល្បាតក្នុងភូមិសាស្ត្រឃុំកំពង់ភ្នំ លុះមកដល់ចំណុច​ផ្លូវរទេះចាស់ក្បែរផ្លូវជាតិ ០១ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក បានប្រទះឃើញជនសង្ស័យចំនួន ២នាក់…

បុរសម្នាក់ជាកម្មករនៅរោងចក្រមួនតៃ និងបុរសម្នាក់ទៀតជាសន្តិសុខយាមប្រចាំរោងចក្រ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រែកហូរឃាត់ខ្លួនទាំងពីរនាក់ បញ្ជូនមកកាន់អធិការដ្ឋានគរបាលក្រុងតាខ្មៅ បន្ទាប់ពីពួកគេផឹកស្រាស្រវឹងកើតមានទំនាស់ពាក្យសម្តីនឹងគ្នា ឈានដល់ប្រើអំពិហិង្សាទៅវិញទៅមក ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៨យប់ ថ្ងសទី១៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុច​មុខរោងចក្រមួនតៃភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ…

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅភូមិក្រាំងធ្នង់ ឃុំក្រាំងឆ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលគេស្គាល់ថា ជារបស់ឈ្មោះ សុខ ឡូត កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ រាប់សិបគូរ ហើយក្នុងមួយគូរៗចាក់ភ្នាល់រាប់រយដុល្លារឯណោះ ដោយមិនខ្លាចញញើតនឹងច្បាប់ទាល់តែសោះ…

អតីតសង្ឃទាំង ៥អង្គ ដែលគណៈបញ្ជាការឯកភាពស្រុកអង្គស្នួលរកឃើញកំពុងនាំគ្នាផឹកស៊ីក្នុងក្លឹបផាប់ណាតូ៣៣៣ ពេលចុះធ្វើរដ្ឋបាល រួមមានព្រះគ្រូចៅអធិការស្តីទី៣អង្គ គ្រូសូត្រឆ្វេង លេខាចៅអធិការ ត្រូវបានធ្វើការផ្សឹកហើយធ្វើការអប់រំ៤៨ម៉ោង ។ លោកវរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា អតីតសង្ឃទាំង…

ឯកឧត្តម គួច ចំរើន អភិបាល ខេត្តកណ្ដាល បានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ ត្រូវក្ដាប់ឱ្យបាន និងតាមដានឱ្យជាប់នៅភូមិចំនួន ៥០ភូមិ ទូទាំងខេត្តកណ្ដាល ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ត្រូវជំរុញឱ្យបានលឿន ដើម្បីធានាថាប្រជាពលរដ្ឋទាំង ៥០ភូមិនេះ មានទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៤…

ផ្តើមចេញពីទំនាស់ពាក្យសម្តី​ ប្អូនបង្កើត បានវាយបងប្រុសរបស់ខ្លួនបណ្តាលឲ្យរងរបួស ចំណែក​បងប្រុសកើតទុក្ខមិនសុខចិត្ត ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនប្អូនប្រុសចាត់ការតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចហាងលក់គ្រឿងអល័ង្ការ (ផ្ទះជនរងគ្រោះ) ស្ថិតនៅភូមិព្រែកថ្មី…