ព័ត៌មានជាតិ

សន្តិសុខសង្គម

ប្រជាពលរដ្ឋនៅភូមិព្រែកត្រែង សង្កាត់សិត្បូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅតែស្នើសុំយ៉ាងទទូចដល់អាជ្ញាធរក្រុងតាខ្មៅ ជួយណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ «ជា ហ៊ីម» និងដេប៉ូខ្សាច់ «មេគង្គ» ធ្វើយ៉ាងណាកុំឲ្យមានទឹកហូរ​ចូលលំនៅដ្ឋាន ដីចម្ការ របស់ពួកគាត់ បើទោះបីជាម្ចាស់ដេប៉ូខ្សាច់ទាំងពីរបានសងសំណងផលប៉ះពាល់មួយចំនួនដល់ពួកគាត់ក្តី ។…

​ចោរលួចគោម្នាក់ ក្នុងចំណោមបក្ខពួក ​៣នាក់ ត្រូវ​ប្រជាពលរដ្ឋចាប់បាន ខណៈ​កំពុងគៀងគោចូលឡានកាលពីវេលាម៉ោង ០១និង៣០រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចចម្ការមៀនជាប់នឹងផ្លូវកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ បើតាមសម្តីម្ចាស់គោបានឲ្យដឹងថា…

ឃ្លាំងដាក់សម្ភារៈដេគ័រ (រោងការ) មួយកន្លែង ​នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឲ្យរងការខូចខាត គិតជាទឹកប្រាក់ប្រមាណ ៦.០០០ដុល្លារ សហរដ្ឋអាមេរិក ​កាលពីវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី០៤…

មកដល់ពេលនេះ សំណងរឹងអត់ច្បាប់មួយកន្លែង នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានសាងសង់​រំលោភចូលដីទន្លេយ៉ាងអណាធិបតេយ្យនោះ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញចុះទៅផ្អាកហាមឃាត់មិនឲ្យធ្វើសកម្មភាពបន្តទៀត ដោយតម្រូវឲ្យម្ចាស់សំណង់ដាក់ពាក្យស្នើសុំច្បាប់សិន ។ មហាជនបានសម្តែងការងឿងឆ្ងល់ថា សំណង់ខាងលើបានសង់រំលោភចូលដីទន្លេយ៉ាងច្បាស់ក្រឡែត ហើយក៏គ្មានច្បាប់ឯណាអនុញ្ញាតឲ្យសាង់សង់លើដីចំណីទន្លេដែរ ហេតុអ្វីបានជា​អាជ្ញាធរ…

កណ្តាល៖ សំណងរឹងអត់ច្បាប់មួយកន្លែង នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បានសាងសង់រំលោភចូលដីទន្លេយ៉ាងអណាធិបតេយ្យ ខណៈដែលម្ចាស់សំណង់អះអាងថា អាជ្ញាធរបានដឹងឮរួចហើយ ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញឆ្លើយថាអត់ដឹង ហើយលើកដាក់គ្នា ។ បញ្ហានេះ ពលរដ្ឋក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា ប្រហែលមានការបើកដៃពីសំណាក់អាជ្ញាធរ…

ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនល្បី​ខាងរាយបង្កប់ខ្សែលួសភ្ជាប់ចរន្តអគ្គិសនីទុកទប់ទល់នៅពេលសមត្ថកិច្ចចុះបង្ក្រាបចំនួន ២នាក់ ត្រូវបានឃាត់ខ្លួន ដកហូតបានគ្រឿងញៀន ២កញ្ចប់ ប៉ុន្តែ គួឱ្យស្តាយ មេក្លោង ២នាក់ បានរត់គេចនាំយកទៅនូវវត្ថុតាងមួយចំនួនធំ ។ បើតាមលោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការននគរបាលស្រុកកៀនស្វាយ…

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានប្រជាពុទ្ធិបរិស័ទ មកពីទីជិតឆ្ងាយរាប់ពាន់នាក់ បានមកជួបជុំគ្នាទាំងកណ្តាលថ្ងៃដាច់បាយក្រហាយទឹក ចាប់ពីមុខក្លោងទ្វារវត្ត រហូតដល់ក្នុងបរិវេណវត្តថ្មីដីក្រហម ស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្ដម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងចង់ជួបព្រះអង្គធម្មវន វាសី ចន្ទមុនី ក្រោយពីទទួលដំណឹងថា ព្រះអង្គនឹងនិមន្តមកវត្តមួយនេះ…

ព្រោះតែជីវិភាពក្រីក្រ បុរសម្នាក់ខំប្រឹងចេញទៅរាវខ្យងទាំងមានជំងឺប្រចាំកាយ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ តែគួរឲ្យអនុច្ចារ ត្រូវជំងឺចាស់រើឡើងប្រកាច់ឈ្លក់ទឹកស្លាប់ម្នាក់កណ្តាលវាលស្រែគួរឲ្យអាសូរ ។ ​ បុរសរងគ្រោះខាងលើមានឈ្មោះ តឹម ហៀប ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ…

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ បន្ទាប់ពីមានគេប្រទះឃើញបុរសជនជាតិម្នាក់ ត្រូវបានជនមិនស្គាល់មុខចងដៃជាប់ ហើយយកមកទម្លាក់ចោលនៅក្នុងប្រឡាយទឹកមួយកន្លែង នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

កម្លាំងចម្រុះ​ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះធ្វើការឃាត់សាឡង់ បូមខ្សាច់ចំនួន៤ គ្រឿង នៅទន្លេមេគង្គក្រោម​ និងទន្លេបាសាក់​ ដោយសារបូមខុសដែនអាជ្ញាប័ណ្ណ និងប្រើទុយោធំលើសការកំណត់ ។ សាឡង់បូមខ្សាច់ទាំង ៤គ្រឿង ខាងលើ…

ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ដេញតាមឃាត់ខ្លួនបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីយុវតីម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួនរហូតដល់ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ អំពើធាក់ប្លន់យកម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវកៅស៊ូភូមិខ្លុង…

ផ្ទះមួយខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រx៥ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត ១រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិដូនឥន្ទ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។…

បុរសជាងដែកម្នាក់ បានធ្លាក់ពីលើដំបូលផ្ទះ បណ្ដោយឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះរុះរើល ជាប់ផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។…

កម្លាំងជំនាញព្រហ្មទណ្ឌក្រុងអរិយក្សត្រ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ បានចុះធ្វើការបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមប្រពន្ធ័អនឡាន) នៅចំណុចផ្ទះលក់កាហ្វេ គុយទាវ ស្ថិតក្នុងភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ដោយបានធ្វើការឃាត់ខ្លួនបុរសជាម្ចាស់ផ្ទះម្នាក់ ខណៈអ្នកលេងជាច្រើននាក់ បានបន្លំគេចចេញជាមួយអ្នកផឹកកាហ្វេ ។…

ឪពុកក្មេងស្រីរងគ្រោះដោយការរំលោភបូក ២០នាក់ នៅខេត្តសៀមរាប ដែលបានជាប់ឃុំខ្លួន ដោយសារប្រើអំពើហិង្សាលើជនបង្ករំលោភកូនស្រីនោះ ត្រូវបានចៅក្រមស៊ើបសួរបានសម្រេចដោះលែង ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅថ្ងៃនេះ និងបន្តការស៊ើបសួរលើសំណុំរឿងនេះតាមនីតិវិធីច្បាប់ ៕

ក្រុមជួញដូរគ្រឿងញៀនឆ្លងដែនយ៉ាងសកម្ម ចំនួន ០៦នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបង្រ្កាបបាន រួមជាមួយគ្រឿងញៀនជិត ២០០គីឡូក្រាម ព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀតផងដែរ ខណៈកំពុងធ្វើសកម្មភាពជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅ ០៥ ទីតាំងផ្សេងៗគ្នា ។ មន្ទីរប្រឆាំងគ្រឿងញៀន បញ្ជាក់ឱ្យដឹងថា…

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំមន្ត្រីរាជការ កងម្លាំង និងប្រជាពលរដ្ឋទូទាំងខេត្ត បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា…

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នេះ បានដាក់បទបញ្ជាដល់លោកអធិការក្រុង-ស្រុក ដែលមានរថយន្តពន្លត់អគ្គីភ័យ ត្រូវត្រៀមកម្លាំងដើម្បីដឹកទឹកតាមការស្នើរសុំរបស់បងប្អូនប្រជាពលរដ្ឋនៅតាមឃុំ ក្នុងករណីពួកគាត់ខ្វះទឹកដើម្បីប្រើប្រាស់ ។ លោកស្នងការក៏បានបញ្ជាកផងដែរថា ឡានអគ្គីភ័យយើងមិនអាចដឹកដាក់តាមផ្ទះជូនបងប្អូនបានទេ…

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន សហការជាមួយកម្លាំងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីអំពើលួច និងប៉ុនប៉ងលួច នៅចំណុចផ្លូវជាតិលេខ២ ភូមិដើមគរ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នេះ ដែល​បណ្តាលឱ្យយោធិនចំនួន ២០នាក់ បានពលីជីវិត…