ព័ត៌មានជាតិ

សន្តិសុខសង្គម

កោះកុង៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានសហការជាមួយកម្លាំងសាខាគយ និងរដ្ឋាករខេត្តកោះកុង ចុះចាប់ឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូលចំនួន ០៣គ្រឿង នៅចំណុចផ្សេងៗគ្នារួមមាន៖ ១.រថយន្តម៉ាក NISSAN NAVARA ពណ៌ប្រផេះ…

កំពង់ស្ពឺ៖ ក្រោយមានករណីក្រុមឧត្តមសេនីយ៍ផ្កាយ១ ផ្កាយ២ ផឹកស៊ី ចាក់ធុងបាស់ បាញ់បោះសេរីកក្រើករាត្រីលើខ្នងភ្នំគីរីរម្យរួចមក នៅព្រឹកថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចចម្រុះបានចុះទៅពិនិត្យក្នុងបរិវេណផ្ទះរបស់ឧត្តមសេនីយ៍យោធាម្នាក់ មានតួនាទីជា អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ​ដោយរើសបានសម្បកគ្រាប់ចំនួន ២០៣​គ្រាប់…

កំពង់ស្ពឺ៖ ស្នូរគ្រាប់កាំភ្លើងលាន់លឺយ៉ាងខ្លាំង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ដោយស្នូរគ្រាប់កាំភ្លើងនេះ លឺចេញពីផ្ទះរបស់អ្នកធំម្នាក់ ដែលកំពុងមានកម្មវិធីជប់លៀង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះលោកផ្កាយ២…

មន្ត្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីម៉ាក់រ៉ូឡូបាញ់ឡើងលើចំនួនមួយគ្រាប់ ក្រោយ​ផឹកស្រវឹងមាន​​ទំនាស់ពាក្យសម្ដីនឹងគ្នា ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។…

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ​នៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក៧ ក៤ និង ក១ សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ…

​​នាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានឲ្យដឹងថា៖​ «ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្សពួក​ ៤​ នាក់​ទៀត​ គឺមិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​…

ព្រះសីហនុ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ​ស្រាវជ្រាវឃាត់ខ្លួន​ពាក់ព័ន្ធនឹង​ករណីហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងធ្វើឲ្យខូចខាតដោយចេតនា (ដកបង្គោលរបងថ្មព័ទ្ធលួស និងបំផ្លិចបំផ្លាញដំណាំហូបផ្លែជាច្រើនដើម) ។ ការឃាត់ខ្លួននេះ ធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុក ឧត្តម ភេទប្រុស អាយុ…

ក្រុមចរាចរលុយក្លែងក្លាយ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចុះបង្ក្រាប ដោយបានផ្ទុះអាវុធជាច្រើនគ្រាប់ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ៦នាក់ ដកហូតរថយន្ដចំនួន ២គ្រឿង ។ មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ពិតជាមានហេតុការណ៍ផ្ទុះអាវុធមែន គឺផ្ទុះនៅក្រុងសៀមរាប និងផ្ទុះនៅស្រុកពួក ដោយដេញពីក្រុងសៀមរាបរហូត ដល់ស្រុកពួក…

ភ្នំពេញ៖ ជនជាតិជប៉ុនចំនួន ២៥នាក់ ដែលត្រូវបានចាប់ខ្លួននៅកម្ពុជាពាក់ព័ន្ធនឹងអំពើឆបោកតាមទូរស័ព្ទចេញពីម្តុំផ្ទះល្វែង ក្នុងរាជធានីភ្នំពេញ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ ។ នេះបើតាមការឱ្យដឹងពីនាយឧត្តមសេនីយ៍ កែវ វណ្ណថន…

កំពង់ឆ្នាំង៖ ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនដៃដល់ម្នាក់ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ បន្ទាប់ពីជនដៃដល់រូបនេះ បានកាប់សម្លាប់យុវជនម្នាក់ កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា នៅចំណុចមុខវត្តថ្មកែវ ស្ថិតនៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ…

ក្រោយពីមានសេចក្តីរាយការណ៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងទីតាំងហាងស្នូកឃើរមួយកន្លែងនៅក្រុងតាខ្មៅ ដែលបាននឹងកំពុងពង្វក់ក្មេងៗសិស្សសាលា ដោយផ្សព្វផ្សាយបញ្ចុះតម្លៃពិសេស ៥០% ជូនដល់សិស្សានុសិស្សរួចមក នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ…

ឯកឧត្ដម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក) បានណែនាំដល់អាជ្ញាធរខេត្តកណ្ដាល ពិសេសកងកម្លាំងមានសមត្ថកិច្ច ដែលមានតួនាទីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានខេត្តកណ្ដាល មិនត្រូវមានការសង្ស័យក្នុងការបង្ក្រាបល្បែងផ្សងសំណាងនានា នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ព្រោះគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម (គ.ល.ក) ចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនចំនួន៤ ទីតាំងប៉ុណ្ណោះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលទាំងមូល ។…

រដ្ឋបាលខេត្តកោះកុង បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច ទប់ស្កាត់ឱ្យបាននូវល្បែងណាដែលប្រាស់ចាកនឹងច្បាប់ដូចជា៖ល្បែងស៊ីសង គប់ទឹក បាញ់ទឹក លាបធ្យូង និងគ្រឿងផ្ទុះផ្សេងៗ ។ មិនតែប៉ុណ្ណោះ ត្រូវយកចិត្តទុកដាក់បំផុសស្មារតីប្រុងប្រយ័ត្នក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន និងគ្រឿងឆេះផ្សេងៗទៀត ។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង…

នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមទស្សនាកំពង់ផែស្ងួត Thanaleng Dry Port International…

កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញវ៉ាលីដាក់សាកសព នៅចំណុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង (មិនស្គាលអត្តញ្ញាណ) ។ ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍…

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានថ្លែងថា៖ «ការអភិរក្ស និងការការពារវប្បធម៌ គឺមិនមែនជាការថែរក្សាតែអតីតកាលនោះទេ តែ គឺជាការថែរក្សាការពារនូវអនាគត កូនចៅជំនាន់ក្រោយរបស់យើង, រក្សានូវអត្តសញ្ញាណជាតិខ្លួន, រក្សានូវមោទនភាពនៃពូជពង្ស និងមរតកមិនអាចកាត់ថ្លៃបានរបស់ដូនតាយើង និងរក្សានូវតម្លៃជាសកលរបស់មនុស្សជាតិ…

ឃ្លាំងក្រុមហ៊ុន ហុងសេងលេឌឺរ ប្រប្រដាក់ ផលិត ខ្សែរក្រវ៉ាត់ និងកាបូប ស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជិត ១១ព្រឹក ថ្ងៃទី២៥…

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ។ ដំណើរបំពេញ​ទស្សន​កិច្ចពីថ្ងៃទី២៥ ដល់២៦ ខែមីនា…

ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកម្មសិក្សាការីស្ម័គ្រចិត្ត ដែលកំពុងបម្រើការងារក្នុងរដ្ឋបាលខេត្តកណ្ដាល ចំនួន ៣០៣នាក់ ត្រូវបានធ្វើតេស្តរកសារធាតុញៀន កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន…

ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ ចុះបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង…