ព័ត៌មានជាតិ

សន្តិសុខសង្គម

ជនសង្ស័យ ៤នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពឆ្កឹះសោទ្វារផ្ទះរបស់ប្រជាពលរដ្ឋ ចូលទៅលួចទ្រព្យសម្បត្តិ ស្របពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពើក កំពុងល្បាតប្រទះឃើញ ដេញតាមក្របួចជាប់ ៣នាក់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ២រំលងអធ្រាត្រ…

កាលពីវេលាម៉ោងជាង ១២ថ្ងៃត្រង់ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានរថភ្លើងមួយខ្សែ ធ្វើដំណើរដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ស្រុកអង្គរជ័យ ខេត្តកំពត ក្បាលរថភ្លើងបានឆាបឆេះដោយមិនដឹងមូលហេតុ…

បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំក្រវាញឃាត់ខ្លួន ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយ ក្មេងស្រីរងគ្រោះ ប្តឹងចោទប្រកាន់ថា បាន​​ធ្វើសកម្មភាពរំលោភសេពសន្ទវៈទៅលើកូនស្រីរបស់គាត់ រហូតបានសម្រេច ព្រមទាំងគំរាមសម្លាប់ក្មេងស្រីរងគ្រោះទៀតផង ប្រសិនបើនាងហ៊ាននិយាយប្រាប់គេ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី០៣ ខែកុម្ភៈ…

បុរស​ម្នាក់ ​បានដើរ​គាស់​មើម​រមៀត​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ស្រាប់តែ​ជាន់​គ្រាប់​មីន ​បណ្ដាល​ឱ្យ​ផ្ទុះ​របួស​ដាច់​ជើង​ទាំង​ពីរ និង​របួស​ដៃ​ខ្លះ​ផង ហើយ​ត្រូវ​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែនគោក​លេខ​៣១០ ដែល​ប្រចាំការ​តាម​ប៉ុស្ដិ៍​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ជួយ​អន្តរាគមន៍​សែង​ចេញពី​ចំណុច​កើតហេតុ រួច​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៩ព្រឹក ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ…

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ទីតាំងមួយកន្លែង យីហោ «ហ័ង ស៊ឹហូលីដេ» ​ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុង​បង្កប់ទៅដោយល្បែងស៊ីសងប្រភេទកាស៊ីណូ ហើយនៅព្រលប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ គេសង្កេតឃើញមាន​ជនជាតិចិនជាច្រើននាក់ បានសម្រុកចូលលេងកម្សាន្តយ៉ាងសប្បាយ ហាក់មិនញញើតនឹងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ ។…

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់អង្គភាពសារព័ត៌មាន The Real ឲ្យដឹងថា ទីតាំង​ដីមួយកន្លែង ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បាននឹងកំពុងធ្វើសកម្មភាព ចាក់ដីរំលោភ​ចូលផ្ទៃទន្លេរ និងបុកគ្រឹះសាងសង់សំណង់រឹង បានយ៉ាងរលូន ​មិនដឹងជាមានច្បាប់ទម្លាប់ ឬយ៉ាងណានោះទេ ប៉ុន្តែបើស្នើសុំច្បាប់តើមានអ្នកណាហ៊ានអនុញ្ញាត? ព្រោះរំលោភចូលដីចំណីទន្លេ​បែបនេះ…

លោក ខេង យ័ន អភិបាលក្រុងកែប ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យបញ្ចប់មុខតំណែងហើយ ​នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ ។ ពាក់ព័ន្ធនឹងការបញ្ចប់មុខតំណែង អភិបាលក្រុងកែបនេះ ​សម្តេចមហាបវរធិបតី…

អតិថិជនម្នាក់ ​បានបង់រំលស់ខុនមួយកន្លែង ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលក្រុមហ៊ុនសាងសង់​មានឈ្មោះថា «យិន យី វេនឈ័រ ខូអិលធីឌី» ​​។ ដោយអតិថិជនអត់ការធ្មត់នឹងរង់ចាំសន្យារបស់ក្រុមហ៊ុនទៀតហើយ ព្រោះសន្យាទាំងអស់នោះ គឺជាសន្យាខ្យល់តែប៉ុណ្ណោះ ដូចនេះ អតិថិជនបានសម្រេចទុកភារកិច្ចជូនទៅមេធាវី…

មានការបែកធ្លាយនូវរូបភាព ទីតាំងល្បែងសុីសងខុសច្បាប់មួយកន្លែង ជ្រកក្រោមស្លាក «លេខ៩ អន្តរជាតិ» ដោយបានបើកដំណើរការជាយូរមកហើយ មិនដែលរំខានដល់អាជ្ញាធរដែនដីម្តងណាទេ ។ ទីតាំងខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លឺល្បីថា មានអ្នកកាងនៅពីក្រោយសុទ្ធតែធំៗ…

មន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ៤រូប ក្នុងនោះ ថ្នាក់ឧត្តមសេនីយ៍ទោ ១រូប និងថ្នាក់ឧត្តមសេនីយ៍ត្រី ៣រូប ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកហូតឋាន្តរស័ក្តិ ឲ្យមកនៅត្រឹមថ្នាក់ពលបាលត្រី ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញសារព័ត៌មាន The…