ព័ត៌មានជាតិ

សន្តិសុខសង្គម

ឃ្លាំងដាក់សម្ភារៈដេគ័រ (រោងការ) មួយកន្លែង ​នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានអគ្គិភ័យឆាបឆេះ បណ្តាលឲ្យរងការខូចខាត គិតជាទឹកប្រាក់ប្រមាណ ៦.០០០ដុល្លារ សហរដ្ឋអាមេរិក ​កាលពីវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី០៤…

មកដល់ពេលនេះ សំណងរឹងអត់ច្បាប់មួយកន្លែង នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានសាងសង់​រំលោភចូលដីទន្លេយ៉ាងអណាធិបតេយ្យនោះ ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញចុះទៅផ្អាកហាមឃាត់មិនឲ្យធ្វើសកម្មភាពបន្តទៀត ដោយតម្រូវឲ្យម្ចាស់សំណង់ដាក់ពាក្យស្នើសុំច្បាប់សិន ។ មហាជនបានសម្តែងការងឿងឆ្ងល់ថា សំណង់ខាងលើបានសង់រំលោភចូលដីទន្លេយ៉ាងច្បាស់ក្រឡែត ហើយក៏គ្មានច្បាប់ឯណាអនុញ្ញាតឲ្យសាង់សង់លើដីចំណីទន្លេដែរ ហេតុអ្វីបានជា​អាជ្ញាធរ…

កណ្តាល៖ សំណងរឹងអត់ច្បាប់មួយកន្លែង នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បានសាងសង់រំលោភចូលដីទន្លេយ៉ាងអណាធិបតេយ្យ ខណៈដែលម្ចាស់សំណង់អះអាងថា អាជ្ញាធរបានដឹងឮរួចហើយ ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញឆ្លើយថាអត់ដឹង ហើយលើកដាក់គ្នា ។ បញ្ហានេះ ពលរដ្ឋក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា ប្រហែលមានការបើកដៃពីសំណាក់អាជ្ញាធរ…

ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនល្បី​ខាងរាយបង្កប់ខ្សែលួសភ្ជាប់ចរន្តអគ្គិសនីទុកទប់ទល់នៅពេលសមត្ថកិច្ចចុះបង្ក្រាបចំនួន ២នាក់ ត្រូវបានឃាត់ខ្លួន ដកហូតបានគ្រឿងញៀន ២កញ្ចប់ ប៉ុន្តែ គួឱ្យស្តាយ មេក្លោង ២នាក់ បានរត់គេចនាំយកទៅនូវវត្ថុតាងមួយចំនួនធំ ។ បើតាមលោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការននគរបាលស្រុកកៀនស្វាយ…

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានប្រជាពុទ្ធិបរិស័ទ មកពីទីជិតឆ្ងាយរាប់ពាន់នាក់ បានមកជួបជុំគ្នាទាំងកណ្តាលថ្ងៃដាច់បាយក្រហាយទឹក ចាប់ពីមុខក្លោងទ្វារវត្ត រហូតដល់ក្នុងបរិវេណវត្តថ្មីដីក្រហម ស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្ដម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងចង់ជួបព្រះអង្គធម្មវន វាសី ចន្ទមុនី ក្រោយពីទទួលដំណឹងថា ព្រះអង្គនឹងនិមន្តមកវត្តមួយនេះ…

ព្រោះតែជីវិភាពក្រីក្រ បុរសម្នាក់ខំប្រឹងចេញទៅរាវខ្យងទាំងមានជំងឺប្រចាំកាយ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ តែគួរឲ្យអនុច្ចារ ត្រូវជំងឺចាស់រើឡើងប្រកាច់ឈ្លក់ទឹកស្លាប់ម្នាក់កណ្តាលវាលស្រែគួរឲ្យអាសូរ ។ ​ បុរសរងគ្រោះខាងលើមានឈ្មោះ តឹម ហៀប ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ…

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ បន្ទាប់ពីមានគេប្រទះឃើញបុរសជនជាតិម្នាក់ ត្រូវបានជនមិនស្គាល់មុខចងដៃជាប់ ហើយយកមកទម្លាក់ចោលនៅក្នុងប្រឡាយទឹកមួយកន្លែង នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

កម្លាំងចម្រុះ​ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះធ្វើការឃាត់សាឡង់ បូមខ្សាច់ចំនួន៤ គ្រឿង នៅទន្លេមេគង្គក្រោម​ និងទន្លេបាសាក់​ ដោយសារបូមខុសដែនអាជ្ញាប័ណ្ណ និងប្រើទុយោធំលើសការកំណត់ ។ សាឡង់បូមខ្សាច់ទាំង ៤គ្រឿង ខាងលើ…

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្ស និងការពារអនីតិជន កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ បានចុះឆ្មក់បង្ក្រាបទីតាំងហាងម៉ាស្សា និងលក់ការហ្វេរយីហោ៩៩ នៅលើផ្លូវ៨០ កែងនឹងផ្លូវព្រះស៊ីសុវត្តិសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនស្រ្តីជាអ្នកលក់កាហ្វេម្នាក់ច្រឡំ…

ជនសង្ស័យប្រុសស្រី ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ១៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ បង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ និងបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣ នេះ ។…