ព័ត៌មានជាតិ

សន្តិសុខសង្គម

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈមួយចំនួន ។ ជាលទ្ធផលនៃកិច្ចប្រជុំ…

កំពង់ស្ពឺ៖ ក្រោយមានករណីក្រុមឧត្តមសេនីយ៍ផ្កាយ១ ផ្កាយ២ ផឹកស៊ី ចាក់ធុងបាស់ បាញ់បោះសេរីកក្រើករាត្រីលើខ្នងភ្នំគីរីរម្យរួចមក នៅព្រឹកថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចចម្រុះបានចុះទៅពិនិត្យក្នុងបរិវេណផ្ទះរបស់ឧត្តមសេនីយ៍យោធាម្នាក់ មានតួនាទីជា អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ​ដោយរើសបានសម្បកគ្រាប់ចំនួន ២០៣​គ្រាប់…

កំពង់ស្ពឺ៖ ស្នូរគ្រាប់កាំភ្លើងលាន់លឺយ៉ាងខ្លាំង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ដោយស្នូរគ្រាប់កាំភ្លើងនេះ លឺចេញពីផ្ទះរបស់អ្នកធំម្នាក់ ដែលកំពុងមានកម្មវិធីជប់លៀង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះលោកផ្កាយ២…

មន្ត្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីម៉ាក់រ៉ូឡូបាញ់ឡើងលើចំនួនមួយគ្រាប់ ក្រោយ​ផឹកស្រវឹងមាន​​ទំនាស់ពាក្យសម្ដីនឹងគ្នា ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។…

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ​នៅថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក៧ ក៤ និង ក១ សហការជាមួយកម្លាំងស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន នៅចំណុចក្នុងផ្ទះលេខ…

​​នាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានឲ្យដឹងថា៖​ «ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្សពួក​ ៤​ នាក់​ទៀត​ គឺមិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​…

ព្រះសីហនុ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ​ស្រាវជ្រាវឃាត់ខ្លួន​ពាក់ព័ន្ធនឹង​ករណីហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត និងធ្វើឲ្យខូចខាតដោយចេតនា (ដកបង្គោលរបងថ្មព័ទ្ធលួស និងបំផ្លិចបំផ្លាញដំណាំហូបផ្លែជាច្រើនដើម) ។ ការឃាត់ខ្លួននេះ ធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុក ឧត្តម ភេទប្រុស អាយុ…

ក្រុមចរាចរលុយក្លែងក្លាយ ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចុះបង្ក្រាប ដោយបានផ្ទុះអាវុធជាច្រើនគ្រាប់ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ៦នាក់ ដកហូតរថយន្ដចំនួន ២គ្រឿង ។ មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ពិតជាមានហេតុការណ៍ផ្ទុះអាវុធមែន គឺផ្ទុះនៅក្រុងសៀមរាប និងផ្ទុះនៅស្រុកពួក ដោយដេញពីក្រុងសៀមរាបរហូត ដល់ស្រុកពួក…

ភ្នំពេញ៖ ជនជាតិជប៉ុនចំនួន ២៥នាក់ ដែលត្រូវបានចាប់ខ្លួននៅកម្ពុជាពាក់ព័ន្ធនឹងអំពើឆបោកតាមទូរស័ព្ទចេញពីម្តុំផ្ទះល្វែង ក្នុងរាជធានីភ្នំពេញ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ ។ នេះបើតាមការឱ្យដឹងពីនាយឧត្តមសេនីយ៍ កែវ វណ្ណថន…

កណ្តាល៖ នៅព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ រដ្ឋបាលស្រុកអង្គស្នួល បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យ ៩ វិច្ឆិកា នៅសាលាស្រុកអង្គស្នួល ក្រោមអធិបតីភាព…