ព័ត៌មានជាតិ

សន្តិសុខសង្គម

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពតាមក្រសួងព័ត៌មានសម្រេច លុបអាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងសមាគមអ្នកសារព័ត៌មាន ដែលបានចុះ បញ្ជីហើយមិនដំណើរការក្នុងរយៈពេល១ឆ្នាំ។ ដោយឡែក សម្រាប់ស្ថានីយទូរទស្សន៍ គ្រប់ប្រភេទទុកលទ្ធភាពជូនក្នុងរយៈពេល៣ឆ្នាំ ដោយសារប្រើទុនវិនិយោគច្រើន និងត្រូវសិក្សារយៈពេលយូរ។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី៣០ ខែតុលា…

ភ្នំពេញ៖ សរុបរយៈពេល ៩ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនប្រមាណជា ២៨០៦,៣៧លានដុល្លារ ស្មើនឹង ៧៨,៥៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ហើយគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ គឺសម្រេចបានប្រមាណជា…

មណ្ឌលគិរី៖ លោក ហ៊ាញ ប៊ុណ្ណា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា មកដល់បច្ចុប្បន្ន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធនានា បានដំណើរការរៀបចំ និងទទួលស្គាល់សហគមន៍ចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចបានចំនួន២៥សហគមន៍ នៅក្នុងខេត្តមណ្ឌលគិរី ដែលក្នុងនោះមានសហគមន៍ចំនួន១៧បានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងសហគមន៍ចំនួន៧បានទទួលប័ណកម្មសិទ្ធិដីសហមូលហភាពជនជាតិដើមភាគតិច។…

រតនគិរី៖ លោក សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្តតំណាង លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ គឺ អាចដល់ព័ត៌មានដល់ប្រជាពលរដ្ឋនិងផ្ដល់ឱកាសដល់ពលរដ្ឋបានបញ្ចេញនូវមតិយោបល់សំណូមពររួមទាំងបញ្ហាប្រឈមរបស់ខ្លួនដើម្បីវិភាគការងាររកដំណោះស្រាយ ជូនពួកគាត់ឲ្យទាន់ពេលវេលានិងតម្លាភាព។…