ព័ត៌មានជាតិ

សន្តិសុខសង្គម

កណ្ដាល៖ កូនប្រុសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួចមានសភាពបែក ហើយបានយកកាំបិតប៉័ងតូគំរាមកាប់សម្លាប់ឪពុកបង្កើតរបស់ខ្លួន បន្ទាប់ពីបានវាយបំផ្លាញសម្ភារៈក្នុងផ្ទះ។ ហេតុការណ៍ហិង្សាក្នុងគ្រួសារនេះបានកើតឡើងនៅថ្ងៃទី២៨ សីហា ២០២៥ វេលាម៉ោង ១៩:៣០នាទី នៅភូមិស្វាយពងអង្ក្រង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។ យោងតាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ អែល…

កណ្ដាល៖ ករណីឃាតកម្មដ៏កម្រមួយបានកើតឡើងនៅក្រុងតាខ្មៅ ខណៈដែលបុរសជាប្ដីបានច្របាច់កប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់ ហើយបានចូលខ្លួនទៅសារភាពប្រាប់សមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ សីហា ២០២៥ វេលាម៉ោង ១៦:២៦នាទី នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ លោកវរសេនីយ៍ឯក យី វណ្ណដា…

កណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះទុកចោលមួយកន្លែង។ ក្នុងប្រតិបត្តិការនេះ មេក្លោងបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ សីហា ២០២៥ វេលាម៉ោង ១៤:២០នាទី នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។…

កណ្ដាល៖ យុវជន ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួន បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេបានព្យាយាមរត់គេចខ្លួនពេលសមត្ថកិច្ចចុះល្បាត ហើយត្រូវរកឃើញមានគ្រឿងញៀននៅក្នុងហោប៉ៅ។ ជនសង្ស័យទាំងពីរនាក់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ សីហា ២០២៥ វេលាម៉ោង ២២:៣០នាទី នៅលើផ្លូវក្នុងភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា…

កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅបានតាមច្បាមមុខសញ្ញាជួញដូរគ្រឿងញៀន រហូតពន្លាតដែនសមត្ថកិច្ចដល់រាជធានីភ្នំពេញ ដើម្បីឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៦កញ្ចប់ធំ រួមទាំងដាវកែច្នៃ ១ដើម។ ប្រតិបត្តិការនេះបានធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ សីហា ២០២៥។ ប្រភពពីកងរាជអាវុធហត្ថក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ…

កណ្ដាល៖ យុវជនម្នាក់ដែលមានប្រវត្តិជាប់ពន្ធនាគារដល់ទៅ ៣លើកពីបទលួច និងហិង្សា ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទៀតហើយ ខណៈដែលរូបគេកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងដើម្បីលក់យកលុយទិញស្រាផឹក។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ សីហា ២០២៥ វេលាម៉ោង ១១:០០នាទី នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ លោកវរសេនីយ៍ត្រី…

កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនបុរសដៃដល់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយ៉ាងឃោរឃៅយកចបជីកវាយទៅលើប្តីប្រពន្ធមួយគូ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់ និងបុរសជាប្តីរងរបួសធ្ងន់ ហើយបានរត់គេចខ្លួនអស់រយៈពេលជាង ៤ថ្ងៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ សីហា ២០២៥ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង។ ប្រភពពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា…

កណ្ដាល៖ កូនប្រុសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីយកម៉ូតូរបស់ម្ដាយដែលខ្លួនបានខ្ចី ទៅឲ្យមិត្តភក្ដិដែលទើបស្គាល់ជិះបាត់ ហើយមិនព្រមប្រគល់ឲ្យម្ដាយវិញ។ ជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ សីហា ២០២៥ វេលាម៉ោង ៦:០៥នាទីព្រឹក នៅភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។ លោកវរសេនីយ៍ឯក…

កណ្ដាល៖ ក្មេងទំនើងប្រុស-ស្រីចំនួន ៩នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានក្រុមនេះកំពុងជួបជុំគ្នានិងធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ សីហា ២០២៥ វេលាម៉ោង ១១:៣៥នាទី នៅលើផ្លូវបេតុងក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល។ លោកវរសេនីយ៍ឯក មាន…

ភ្នំពេញ៖ ជនសង្ស័យជនជាតិចិនចំនួន ៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលឃាត់ខ្លួន ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ សម្ភារៈសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សាទុកគ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវរយៈពេលមួយថ្ងៃពេញ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២១ សីហា ២០២៥ វេលាម៉ោងប្រហែល ១៥:៣០នាទី នៅចំណុចបុរីអេស អិន អូ…

យុវជន ២នាក់ ដែលមានប្រវត្តិជាប់ពន្ធនាគារ និងមណ្ឌលស្តារនីតិសម្បទា ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១១ កញ្ញា ២០២៥ បន្ទាប់ពីពួកគេបន្តសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់។ ការចាប់ខ្លួននេះធ្វើឡើងនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក…

កណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន ៤នាក់ ដែលបានបង្កភាពវឹកវរ និងធ្វើសកម្មភាពហិង្សាដោយចេតនា។ ក្រុមនេះត្រូវបានស្គាល់ថាជា “ក្រុម WT” និង “ក្រុមអេលាន”។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ២០២៥ នៅស្ថានីយ៍ប្រេងPTT…

កណ្ដាល៖ បុរសម្នាក់ដែលមានប្រវត្តិប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយ៉ាងព្រៃផ្សៃយកកាំបិតបុ័ងតោកាប់កម្មករម្នាក់ចំខ្នងនិងស្លាបប្រចៀវ បណ្តាលឲ្យរងរបួស ៤ថ្នេរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែកញ្ញា ២០២៥ វេលាម៉ោង ១៦:៣០នាទី នៅបន្ទប់ជួលក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល។…

កណ្ដាល៖ តើរថយន្តនេះចង់ចូលញ៉ាំគុយទាវ ឬយ៉ាងណា? ពិតជាចម្លែកមែន! តៃកុងរថយន្តដឹកអេតចាយម្នាក់បានងោកមួយភាំង ហើយច្រឡំជាន់ហ្គ៊ែរជាហ្វ្រាំង បណ្ដាលឲ្យជ្រុលចង្កូតទៅបុកចូលផ្ទះលក់គុយទាវ ហើយខូចខាតម៉ូតូភ្ញៀវជាច្រើនគ្រឿង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៧ ខែកញ្ញា ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក នៅលើចិញ្ចើមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកតាជ្រូក…

កណ្ដាល៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចលក់មាន់បំពងមួយកន្លែង។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៧កញ្ចប់តូច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១៨:៣០នាទី នៅភូមិដីឥដ្ឋកោះ៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ លោកវរសេនីយ៍ឯក ព្រុំ…

កណ្ដាល៖ កម្មកររោងចក្រម្នាក់បានបាត់បង់ជីវិតយ៉ាងគួរឲ្យសោកសៅ បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅមុខបន្ទប់ជួលរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក នៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។ យោងតាមការរៀបរាប់ពីអ្នកទទួលខុសត្រូវផ្ទះជួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉េប វាស្នា…

កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយបានកើតឡើងនៅស្រុកកៀនស្វាយ រវាងរថយន្តដឹកកម្មករ និងម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងស្ត្រី ២នាក់ទៀតរងរបួសធ្ងន់។ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១៩:៤៥នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រទី៣០-៣១…

កណ្ដាល៖ សពជនជាតិនីហ្សេរីយ៉ាចំនួន ៥នាក់ ដែលបានស្លាប់ដោយជំងឺផ្សេងៗ និងត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានយកមកបញ្ចុះរួមគ្នានៅទីតាំងដីឡូត៍កុងស៊ីមួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១០:២០នាទី នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។…

កណ្ដាល៖ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ក្នុងករណីគ្រឿងញៀនផ្សេងគ្នា។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១១:៤០នាទី នៅភូមិដើមឬស និងភូមិរលាំងកែន ក្នុងស្រុកកណ្ដាលស្ទឹង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១…

កណ្ដាល៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកងរាជអាវុធហត្ថស្រុក បានបើកកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានដីកាចាប់ខ្លួនចំនួន ២ករណីពីបទជួញដូរគ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ២០២៥ វេលាម៉ោង ១១:៤០នាទី នៅភូមិបាង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង។…