ព័ត៌មានជាតិ

សន្តិសុខសង្គម

កណ្ដាល៖ ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅមានការសាទរយ៉ាងខ្លាំង ខណៈដែលកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ២នាក់បានទាន់ពេល មុនពួកគេធ្វើសកម្មភាពលួច។ ជនសង្ស័យទាំងពីររូបត្រូវបានរកឃើញថាមានកាន់កាប់អាវុធប្រហារ (កាំបិតបុ័ងតោ) និងឧបករណ៍សម្រាប់ឆ្កឹះសោដោយខុសច្បាប់ ហើយពួកគេក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ សីហា ២០២៥ វេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រ នៅភូមិព្រែកសំរោង…

អតីតទណ្ឌិតម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅផ្ទះរបស់ខ្លួន។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងខ្លួន ហើយធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំរួចមកហើយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ សីហា ២០២៥ វេលាម៉ោង ១៣:៤០នាទី នៅចំណុចភូមិអន្លង់ព្រីង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង។ លោកវរសេនីយ៍ឯក ឯក…

កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងរវាងរថយន្ត ៣គ្រឿង និងម៉ូតូ ១គ្រឿង បណ្ដាលឲ្យមនុស្ស ៣នាក់រងរបួស ក្នុងនោះរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក Alphard បើកបរដោយធ្វេសប្រហែស។ ករណីនេះបានកើតឡើងនៅថ្ងៃទី២២ សីហា ២០២៥ វេលាម៉ោង…

កណ្ដាល៖ ស្ត្រីម្នាក់ជាមុខសញ្ញាភ្នាក់ងារកត់ឆ្នោតវៀតណាមខុសច្បាប់ ត្រូវបានកម្លាំងនគរបាលក្រុងអរិយក្សត្រឃាត់ខ្លួនខណៈកំពុងអង្គុយកត់ឆ្នោតនៅក្នុងផ្ទះរបស់ខ្លួន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសបានម៉ាស៊ីនព្រីនឆ្នោត និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ សីហា ២០២៥ វេលាម៉ោង ១២:០០នាទី នៅភូមិកោះតូច សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ។ លោកវរសេនីយ៍ទោ…

កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកោះធំបានធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៣កញ្ចប់តូច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ សីហា ២០២៥ វេលាម៉ោង ១១:២០នាទី នៅភូមិព្រែកថ្មី…

កណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីកម្លាំងប៉ុស្តិ៍បានល្បាត ហើយជួបជនសង្ស័យម្នាក់ព្យាយាមរត់គេចខ្លួនបោះចោលថ្នាំញៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ សីហា ២០២៥ វេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ នៅលើផ្លូវបេតុងភូមិព្រៃខ្លា ឃុំក្រាំងម្កាក់…

កណ្ដាល៖ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ២ ករណីបានកើតឡើងក្នុងក្រុងតាខ្មៅ ក្នុងថ្ងៃតែមួយ ដែលបណ្ដាលឲ្យមនុស្ស ៣ នាក់រងរបួស (ធ្ងន់…

កណ្ដាល៖ កូនស្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួច ហើយយកដែកកេះដុតផ្ទះខ្លួនឯង រួចបន្តដុតផ្ទះម្ដាយទៀត តែសំណាងល្អសមត្ថកិច្ចចុះអន្តរាគមន៍ជួយពន្លត់បានទាន់ពេល។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅថ្ងៃទី១៩ សីហា ២០២៥ វេលាម៉ោង ១១:០០នាទី នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ លោកវរសេនីយ៍ត្រី…

កណ្ដាល៖ បុរសម្នាក់ជាអ្នកជិតខាងត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីយកដុំថ្មគប់ដំបូល និងយកដែកទីបវាយបំបែកកញ្ចក់រថយន្តរបស់ជនរងគ្រោះ។ ហេតុការណ៍នេះបណ្ដាលមកពីជនសង្ស័យមានគំនុំរឿងមាន់ងាប់។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ សីហា ២០២៥ វេលាម៉ោង ១៤:៣០នាទី នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង។ លោកវរសេនីយ៍ឯក រស់…

កណ្ដាល៖ ស្ត្រីម្នាក់ជាភ្នាក់ងារកត់ឆ្នោតវៀតណាមខុសច្បាប់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងអង្គុយធ្វើសកម្មភាពនៅមុខផ្ទះប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧:៤០នាទី ថ្ងៃទី១៨ សីហា ២០២៥ នៅភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ។ ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឌិន ស្រី…

កណ្ដាល៖ យុវជនចំនួន ៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីចុះធ្វើរដ្ឋបាលត្រួតពិនិត្យផ្ទះជួល ហើយរកឃើញថាពួកគេកំពុងប្រមូលផ្ដុំគ្នារក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ជនសង្ស័យទាំងអស់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១ ខែកញ្ញា ២០២៥ វេលាម៉ោង ១៥:០៥នាទី នៅផ្ទះជួលក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល។…

កណ្ដាល៖ នារីវ័យក្មេងម្នាក់ត្រូវបានម្ចាស់ផ្ទះតាមឃាត់ខ្លួនបានវិញ បន្ទាប់ពីនាងបានលួចយកទូរស័ព្ទដៃនិងខ្សែដៃប្លាទីនក្នុងផ្ទះ ខណៈដែលម្ចាស់ផ្ទះកំពុងងូតទឹក។ ហេតុការណ៍លួចនេះបានកើតឡើងនៅថ្ងៃទី១៥ សីហា ២០២៥ វេលាម៉ោង ១៦:៣០នាទី នៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ហើយជនសង្ស័យត្រូវបានឃាត់ខ្លួនបាននៅថ្ងៃទី៣១ សីហា ២០២៥…

កណ្ដាល៖ បុរសជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកដំបងដែកវាយទៅលើប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់ ហើយបានសម្រេចចិត្តចូលខ្លួនទៅសារភាពប្រាប់សមត្ថកិច្ច។ ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅថ្ងៃទី៣១ សីហា ២០២៥ វេលាម៉ោង ២១:៣០នាទីយប់ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល។ លោកវរសេនីយ៍ឯក មាន សំណាង…

កណ្ដាល៖ ជនសង្ស័យ ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន ខណៈកំពុងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២:០០នាទីរំលងអធ្រាត្រ នៅក្រោមផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង។…

កណ្ដាល៖ កូនប្រុសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួចមានសភាពបែក ហើយបានយកកាំបិតប៉័ងតូគំរាមកាប់សម្លាប់ឪពុកបង្កើតរបស់ខ្លួន បន្ទាប់ពីបានវាយបំផ្លាញសម្ភារៈក្នុងផ្ទះ។ ហេតុការណ៍ហិង្សាក្នុងគ្រួសារនេះបានកើតឡើងនៅថ្ងៃទី២៨ សីហា ២០២៥ វេលាម៉ោង ១៩:៣០នាទី នៅភូមិស្វាយពងអង្ក្រង សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។ យោងតាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ អែល…

កណ្ដាល៖ ករណីឃាតកម្មដ៏កម្រមួយបានកើតឡើងនៅក្រុងតាខ្មៅ ខណៈដែលបុរសជាប្ដីបានច្របាច់កប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់ ហើយបានចូលខ្លួនទៅសារភាពប្រាប់សមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ សីហា ២០២៥ វេលាម៉ោង ១៦:២៦នាទី នៅបន្ទប់ជួលមួយកន្លែងក្នុងភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ លោកវរសេនីយ៍ឯក យី វណ្ណដា…

កណ្ដាល៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្សារកន្ទួត ក្នុងស្រុកកណ្តាលស្ទឹង បណ្ដាលឲ្យតូបលក់ដូរចំនួន ៤តូប ឆេះខ្ទេចខ្ទីទាំងស្រុង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៨ សីហា ២០២៥ វេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រ នៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង តែសំណាងល្អមិនមានមនុស្សរងរបួសឡើយ។…

កណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះទុកចោលមួយកន្លែង។ ក្នុងប្រតិបត្តិការនេះ មេក្លោងបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ សីហា ២០២៥ វេលាម៉ោង ១៤:២០នាទី នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ។…

កណ្ដាល៖ យុវជន ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួន បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេបានព្យាយាមរត់គេចខ្លួនពេលសមត្ថកិច្ចចុះល្បាត ហើយត្រូវរកឃើញមានគ្រឿងញៀននៅក្នុងហោប៉ៅ។ ជនសង្ស័យទាំងពីរនាក់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ សីហា ២០២៥ វេលាម៉ោង ២២:៣០នាទី នៅលើផ្លូវក្នុងភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា…

កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅបានតាមច្បាមមុខសញ្ញាជួញដូរគ្រឿងញៀន រហូតពន្លាតដែនសមត្ថកិច្ចដល់រាជធានីភ្នំពេញ ដើម្បីឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៦កញ្ចប់ធំ រួមទាំងដាវកែច្នៃ ១ដើម។ ប្រតិបត្តិការនេះបានធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ សីហា ២០២៥។ ប្រភពពីកងរាជអាវុធហត្ថក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ…