ព័ត៌មានជាតិ

សន្តិសុខសង្គម

កណ្ដាល៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅមាត់ព្រែកឌុយ។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនជិត ៨ក្រាម។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ សីហា ២០២៥ វេលាម៉ោង ១៥:៥០នាទី នៅលើផ្លូវលំមាត់ព្រែកឌុយ ស្ថិតក្នុងភូមិព្រែកម្រេញ ឃុំពោធិបាន…

កណ្ដាល៖ មនុស្ស ២នាក់បានរងរបួសស្រាលនិងធ្ងន់ក្នុងគ្រោះថ្នាក់មួយរវាងរថយន្តនិងម៉ូតូ ដែលបានកើតឡើងនៅថ្ងៃទី១៨ សីហា ២០២៥ វេលាម៉ោង ៨:១០នាទីព្រឹក នៅលើផ្លូវខ្វែងផ្លូវលេខ៧០B កែងផ្លូវលេខ ៣៨២ ក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា…

កណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនថាមានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ សីហា ២០២៥ វេលាម៉ោង ១៤:០៥នាទីរសៀល នៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ។ លោកវរសេនីយ៍ឯក ព្រុំ…

កណ្ដាល៖ ជនសង្ស័យ ២នាក់ ដែលសុទ្ធសឹងតែជាអតីតទណ្ឌិតគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនជិត ៥៣ក្រាម។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ សីហា ២០២៥ វេលាម៉ោង ១១:៤០នាទី…

កណ្ដាល៖ យុវជន ២នាក់បានរងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹងនៅស្រុកស្អាង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ សីហា ២០២៥ វេលាម៉ោង ១៩:០០នាទី នៅលើផ្លូវលេខ១២១០ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ លោកវរសេនីយ៍ឯក រស់…

កណ្ដាល៖ ករណីរំលោភដ៏ឃោរឃៅមួយបានកើតឡើងនៅស្រុកស្អាង ខណៈដែលជនសង្ស័យម្នាក់បានឆ្លៀតឱកាសពេលប្ដីរបស់ជនរងគ្រោះចេញទៅឆ្លុះកង្កែប ហើយបានលួចចូលក្នុងមុងយកកណ្ដៀវមកភ្ជុងកគំរាម រួចចាប់រំលោភរហូតបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ សីហា ២០២៥ វេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រ នៅលើផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។ លោកវរសេនីយ៍ឯក…

កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង បានចុះបង្ក្រាប និងឃាត់ខ្លួនបុរសម្នាក់ដែលធ្លាប់ជាអតីតទណ្ឌិតគ្រឿងញៀន ក្រោយពីទទួលបានព័ត៌មានពីប្រព័ន្ធ App NoDrug។ ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួន ខណៈកំពុងប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយមានសារធាតុញៀនក្នុងទឹកនោមផងដែរ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក…

កណ្ដាល៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្រោយផ្ទះរបស់ខ្លួន កាលពីថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង ១៦:៣០នាទីរសៀល នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។ ការបង្ក្រាបនេះធ្វើឡើងដោយយោងតាមមតិដឹកនាំ របស់លោក ឡូវ សុខសាន…

ខេត្តកណ្ដាល៖ ករណីគ្រូបង្រៀនវាយសិស្សបណ្ដាលឲ្យជាំគូទ ត្រូវបានបញ្ចប់ដោយសន្តិវិធី ក្រោយពីអាជ្ញាធរខេត្តកណ្ដាល និងស្ថាប័នពាក់ព័ន្ធជាច្រើន បានចុះអន្តរាគមន៍ដោះស្រាយ និងសម្របសម្រួលជូនក្រុមគ្រួសារសិស្សរងគ្រោះ។ ក្នុងនោះអ្នកគ្រូក៏បានទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើអំពើហិង្សាលើសិស្សបន្តទៀត។ អាណាព្យាបាលរបស់សិស្សរងគ្រោះបានបង្ហាញក្ដីកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត ដែលបានតាមដាន និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីនេះ។ ក្នុងកិច្ចសម្របសម្រួលនេះ មានការចូលរួមពី…

កណ្ដាល៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួចមានកំហឹង ហើយយកជំពាម ដុំថ្ម បាញ់គប់បំបែកបង្អួចផ្ទះបងស្រីបង្កើតរបស់ខ្លួន ព្រមទាំងយកកណ្ដៀវខ្វាងគំរាមកាប់សម្លាប់ថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង។…

កណ្ដាល៖ យុវជនម្នាក់ដែលមានប្រវត្តិជាប់ពន្ធនាគារដល់ទៅ ៣លើកពីបទលួច និងហិង្សា ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទៀតហើយ ខណៈដែលរូបគេកំពុងធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងដើម្បីលក់យកលុយទិញស្រាផឹក។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ សីហា ២០២៥ វេលាម៉ោង ១១:០០នាទី នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ លោកវរសេនីយ៍ត្រី…

កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនបុរសដៃដល់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាពយ៉ាងឃោរឃៅយកចបជីកវាយទៅលើប្តីប្រពន្ធមួយគូ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់ និងបុរសជាប្តីរងរបួសធ្ងន់ ហើយបានរត់គេចខ្លួនអស់រយៈពេលជាង ៤ថ្ងៃ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២០ សីហា ២០២៥ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិត្រពាំងស្វា ឃុំទ្រា ស្រុកកណ្ដាលស្ទឹង។ ប្រភពពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា…

កណ្ដាល៖ កូនប្រុសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីយកម៉ូតូរបស់ម្ដាយដែលខ្លួនបានខ្ចី ទៅឲ្យមិត្តភក្ដិដែលទើបស្គាល់ជិះបាត់ ហើយមិនព្រមប្រគល់ឲ្យម្ដាយវិញ។ ជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ សីហា ២០២៥ វេលាម៉ោង ៦:០៥នាទីព្រឹក នៅភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។ លោកវរសេនីយ៍ឯក…

កណ្ដាល៖ ក្មេងទំនើងប្រុស-ស្រីចំនួន ៩នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានក្រុមនេះកំពុងជួបជុំគ្នានិងធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ សីហា ២០២៥ វេលាម៉ោង ១១:៣៥នាទី នៅលើផ្លូវបេតុងក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល។ លោកវរសេនីយ៍ឯក មាន…

ភ្នំពេញ៖ ជនសង្ស័យជនជាតិចិនចំនួន ៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលឃាត់ខ្លួន ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ សម្ភារៈសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សាទុកគ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវរយៈពេលមួយថ្ងៃពេញ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២១ សីហា ២០២៥ វេលាម៉ោងប្រហែល ១៥:៣០នាទី នៅចំណុចបុរីអេស អិន អូ…

កណ្ដាល៖ ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅមានការសាទរយ៉ាងខ្លាំង ខណៈដែលកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ២នាក់បានទាន់ពេល មុនពួកគេធ្វើសកម្មភាពលួច។ ជនសង្ស័យទាំងពីររូបត្រូវបានរកឃើញថាមានកាន់កាប់អាវុធប្រហារ (កាំបិតបុ័ងតោ) និងឧបករណ៍សម្រាប់ឆ្កឹះសោដោយខុសច្បាប់ ហើយពួកគេក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ សីហា ២០២៥ វេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រ នៅភូមិព្រែកសំរោង…

អតីតទណ្ឌិតម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅផ្ទះរបស់ខ្លួន។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងខ្លួន ហើយធ្លាប់ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំរួចមកហើយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ សីហា ២០២៥ វេលាម៉ោង ១៣:៤០នាទី នៅចំណុចភូមិអន្លង់ព្រីង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង។ លោកវរសេនីយ៍ឯក ឯក…

កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងរវាងរថយន្ត ៣គ្រឿង និងម៉ូតូ ១គ្រឿង បណ្ដាលឲ្យមនុស្ស ៣នាក់រងរបួស ក្នុងនោះរបួសធ្ងន់ម្នាក់។ ហេតុការណ៍នេះបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក Alphard បើកបរដោយធ្វេសប្រហែស។ ករណីនេះបានកើតឡើងនៅថ្ងៃទី២២ សីហា ២០២៥ វេលាម៉ោង…

កណ្ដាល៖ ស្ត្រីម្នាក់ជាមុខសញ្ញាភ្នាក់ងារកត់ឆ្នោតវៀតណាមខុសច្បាប់ ត្រូវបានកម្លាំងនគរបាលក្រុងអរិយក្សត្រឃាត់ខ្លួនខណៈកំពុងអង្គុយកត់ឆ្នោតនៅក្នុងផ្ទះរបស់ខ្លួន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសបានម៉ាស៊ីនព្រីនឆ្នោត និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ សីហា ២០២៥ វេលាម៉ោង ១២:០០នាទី នៅភូមិកោះតូច សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ។ លោកវរសេនីយ៍ទោ…

កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកោះធំបានធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៣កញ្ចប់តូច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ សីហា ២០២៥ វេលាម៉ោង ១១:២០នាទី នៅភូមិព្រែកថ្មី…