ព័ត៌មានជាតិ

សន្តិសុខសង្គម

កណ្ដាល៖ បុរសជាប្ដីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគំរាមកំហែងសម្លាប់ប្រពន្ធនិងកូន ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ខណៈដែលជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ២១:៣០នាទី នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង។ លោកវរសេនីយ៍ឯក រស់…

ឧត្តរមានជ័យ៖ បុរសជាប្អូនថ្លៃម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឃាតកម្មយ៉ាងសាហាវ យកកាំបិតខ្វែវកាប់ទៅលើបងថ្លៃស្រីរបស់ខ្លួនបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ករណីដ៏តក់ស្លុតនេះបណ្ដាលមកពីជនដៃដល់ខឹងសម្បារនឹងបងថ្លៃដែលដឹងរឿងប្រពន្ធរបស់ខ្លួនមានសាហាយស្មន់ តែមិនព្រមប្រាប់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង ១១:៣៥នាទី នៅចំណុចតូបធ្វើក្រចក ស្ថិតនៅមុខផ្សារអំពិល ភូមិអំពិលថ្មី ឃុំអំពិល…

កណ្ដាល៖ ផ្ទះឈើចំនួន ២ខ្នងនៅក្រុងតាខ្មៅបានឆេះខ្ទេចខ្ទីទាំងស្រុង បន្ទាប់ពីមានករណីឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ៩:១៥នាទីព្រឹក នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទាំងពីរគ្រួសារមានឈ្មោះ សឿន…

កណ្ដាល៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈអ្នករួមដំណើរប្រុសស្រី ២នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅក្រុងតាខ្មៅ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ៤:៤០នាទីទាបភ្លឺ នៅចំណុចភ្លើងស្តុបផ្លូវលេខ១១០ កែងផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ។ លោកវរសេនីយ៍ឯក…

កណ្តាល៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅក្បែរស្ពានដើមឫស្សីសម្រាប់ដើរឆ្លងប្រឡាយទឹកមួយកន្លែង។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅថ្ងៃទី១០ សីហា ២០២៥ វេលាម៉ោង ១៦:៥០នាទី នៅខាងក្រោយភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល។ យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ សុខ ពៅ (ប្រុស, ២៣ឆ្នាំ)…

ហេតុការណ៍តក់ស្លុតមួយបានកើតឡើងនៅស្រុកកណ្ដាលស្ទឹង ខណៈដែលក្រុមចោរឆក់កាបូបមួយក្រុម បានដកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោះ។ យ៉ាងណាមិញ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកទាំងនោះ ត្រូវអ្នកដំណើរម្នាក់ជិះម៉ូតូបុកដួលសន្លប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាពរួច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ១:៤០នាទីរំលងអធ្រាត្រ នៅចំណុចភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។…

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅស្រុកស្អាង ដោយរថយន្តម៉ាក Highlander បានបើកវ៉ាជែងដោយធ្វេសប្រហែស ហើយជ្រុលទៅបុកជាមួយរថយន្តម៉ាក Hyundai ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស ២នាក់រងរបួសស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៩ សីហា ២០២៥ វេលាម៉ោង ១៨:៥៥នាទី នៅលើផ្លូវជាតិលេខ២១…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់អនឡាញតាមកុំព្យូទ័រ) មួយកន្លែង នៅភូមិអន្លង់ធំ ឃុំព្រែកអំបិល ស្រុកស្អាង។ ក្នុងប្រតិបត្តិការនេះ ជនសង្ស័យប្រហែល ៨ នាក់ បានរត់គេចខ្លួនបាត់អស់ ប៉ុន្តែកម្លាំងសមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួន។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៨…

ស្ត្រីជាប្រពន្ធម្នាក់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនប្តីរបស់ខ្លួន បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពវាយក្បាលនាងនឹងចានបាយថ្ម រួចគំរាមថានឹងសម្លាប់។ ករណីហិង្សាក្នុងគ្រួសារនេះបានកើតឡើងកាលពីវេលាម៉ោង ១៦:៤០នាទី ថ្ងៃទី៦ សីហា ២០២៥ នៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។ ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ វណ្ណឌី…

កណ្ដាល៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូលឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់នៅចំណុចភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ថ្ងៃទី៧ សីហា ២០២៥ វេលាម៉ោង ១៧:០០នាទី។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានមុខសញ្ញាជួញដូរគ្រឿងញៀននៅចំណុចកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ បានសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប្រជាការពារ…

កណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីកម្លាំងប៉ុស្តិ៍បានល្បាត ហើយជួបជនសង្ស័យម្នាក់ព្យាយាមរត់គេចខ្លួនបោះចោលថ្នាំញៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ សីហា ២០២៥ វេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ នៅលើផ្លូវបេតុងភូមិព្រៃខ្លា ឃុំក្រាំងម្កាក់…

កណ្ដាល៖ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ២ ករណីបានកើតឡើងក្នុងក្រុងតាខ្មៅ ក្នុងថ្ងៃតែមួយ ដែលបណ្ដាលឲ្យមនុស្ស ៣ នាក់រងរបួស (ធ្ងន់…

កណ្ដាល៖ កូនស្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួច ហើយយកដែកកេះដុតផ្ទះខ្លួនឯង រួចបន្តដុតផ្ទះម្ដាយទៀត តែសំណាងល្អសមត្ថកិច្ចចុះអន្តរាគមន៍ជួយពន្លត់បានទាន់ពេល។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅថ្ងៃទី១៩ សីហា ២០២៥ វេលាម៉ោង ១១:០០នាទី នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ លោកវរសេនីយ៍ត្រី…

កណ្ដាល៖ បុរសម្នាក់ជាអ្នកជិតខាងត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីយកដុំថ្មគប់ដំបូល និងយកដែកទីបវាយបំបែកកញ្ចក់រថយន្តរបស់ជនរងគ្រោះ។ ហេតុការណ៍នេះបណ្ដាលមកពីជនសង្ស័យមានគំនុំរឿងមាន់ងាប់។ ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ សីហា ២០២៥ វេលាម៉ោង ១៤:៣០នាទី នៅចំណុចផ្ទះជនរងគ្រោះក្នុងភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង។ លោកវរសេនីយ៍ឯក រស់…

កណ្ដាល៖ ស្ត្រីម្នាក់ជាភ្នាក់ងារកត់ឆ្នោតវៀតណាមខុសច្បាប់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងអង្គុយធ្វើសកម្មភាពនៅមុខផ្ទះប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧:៤០នាទី ថ្ងៃទី១៨ សីហា ២០២៥ នៅភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ។ ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឌិន ស្រី…

កណ្ដាល៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅមាត់ព្រែកឌុយ។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនជិត ៨ក្រាម។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ សីហា ២០២៥ វេលាម៉ោង ១៥:៥០នាទី នៅលើផ្លូវលំមាត់ព្រែកឌុយ ស្ថិតក្នុងភូមិព្រែកម្រេញ ឃុំពោធិបាន…

កណ្ដាល៖ ជាងផ្សារដែកម្នាក់បានបាត់បង់ជីវិតយ៉ាងសោកសៅ បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ រួចធ្លាក់ពីលើសំយាបផ្ទះ ខណៈពេលកំពុងធ្វើការ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី១៨ សីហា ២០២៥ វេលាម៉ោង ៨:២០នាទីព្រឹក នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ។ លោកវរសេនីយ៍ឯក ព្រុំ…

កណ្ដាល៖ មនុស្ស ២នាក់បានរងរបួសស្រាលនិងធ្ងន់ក្នុងគ្រោះថ្នាក់មួយរវាងរថយន្តនិងម៉ូតូ ដែលបានកើតឡើងនៅថ្ងៃទី១៨ សីហា ២០២៥ វេលាម៉ោង ៨:១០នាទីព្រឹក នៅលើផ្លូវខ្វែងផ្លូវលេខ៧០B កែងផ្លូវលេខ ៣៨២ ក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា…

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគីឡូម៉ែត្រទី ២+៨០០ ដល់ផ្លូវជាតិលេខ១ ដើម្បីអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។ ការបិទផ្លូវនេះនឹងចាប់ផ្តើមពីថ្ងៃទី១ កញ្ញា…

កណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនថាមានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ សីហា ២០២៥ វេលាម៉ោង ១៤:០៥នាទីរសៀល នៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ។ លោកវរសេនីយ៍ឯក ព្រុំ…