ព័ត៌មានជាតិ

សន្តិសុខសង្គម

កណ្ដាល៖ ហេតុការណ៍គួរឲ្យសង្វេគមួយបានកើតឡើងនៅក្រុងតាខ្មៅ ខណៈដែលយុវជនម្នាក់ជិះម៉ូតូត្រឡប់មកផ្ទះម្ដាយវិញ ក៏រអិលថ្នក់ទឹកដក់លើផ្លូវបេតុងមុខផ្ទះ បណ្ដាលឲ្យដួលសន្លប់បាត់មាត់ឈឹង រឹងថ្គាមខាំជាប់ធ្មេញ ត្រូវបានប្រជាពលរដ្ឋជួយអន្តរាគមន៍បញ្ជូនទៅមន្ទីរពេទ្យ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២០:១០នាទីយប់ ថ្ងៃទី៦ សីហា ២០២៥ នៅចំណុចទីក្រុងរណបសិរីមង្គល ភូមិកោះគរ សង្កាត់រកាខ្ពស់…

កណ្ដាល៖ បុរសម្នាក់ជាបងប្រុសបង្កើតត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគំរាមកំហែងរកកាប់សម្លាប់ និងដុតផ្ទះប្អូនស្រីរបស់ខ្លួន រួមទាំងយកបន្ទះក្ដារ និងដុំថ្មគប់បំបែកបង្អួចកញ្ចក់ផ្ទះថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ សីហា ២០២៥ វេលាម៉ោង ២០:៣៧នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះ ដែលស្ថិតនៅជិតផ្ទះរបស់ជនសង្ស័យ ក្នុងភូមិព្រែកតាតិន ឃុំស្វាយប្រទាល…

កណ្ដាល៖ ជនសង្ស័យ ៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់នៅក្នុងផ្ទះសំណាក់មួយកន្លែង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ សីហា ២០២៥ វេលាម៉ោង ៩:៣៥នាទី នៅចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ លោកវរសេនីយ៍ឯក ព្រុំ…

កណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងផ្ទះរបស់បក្សពួកម្នាក់ដែលបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៥ សីហា ២០២៥ វេលាម៉ោង ១២:៣០នាទី នៅចំណុចភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ព្រុំ…

កណ្ដាល៖ បុរសម្នាក់នៅក្រុងអរិយក្សត្រ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីយកកាំបិតបុ័ងតោច្រលក្បាលនារីម្នាក់ ខណៈជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ សីហា ២០២៥ វេលាម៉ោង ១១:១៥នាទី ស្ថិតនៅចំណុចក្នុងផ្ទះមួយកន្លែង ក្នុងភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង កាលពីវេលាម៉ោង ១៨និង៣៥នាទីល្ងាច ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ ខណៈបក្ខពួក ២នាក់ទៀតបានរត់គេចខ្លួនបាត់។…

ខេត្តកណ្ដាល: កម្លាំងនគរបាលក្រុងតាខ្មៅ បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ដែលមានពិការភាពផ្នែកសតិបញ្ញា កាលពីថ្ងៃទី៤ ខែសីហា ២០២៥ បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើ ក្មេងស្រីអាយុ ៩ឆ្នាំ រហូតបានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៥និង៣០នាទីរសៀល ថ្ងៃទី២…

ខេត្តកណ្ដាល: គ្រួសារមួយបានជួបនឹងសោកនាដកម្មដ៏ក្រៀមក្រំ ខណៈដែលពួកគេទាំងបីនាក់ (ឪពុក ម្ដាយ និងកូនប្រុស) ជិះម៉ូតូជាមួយគ្នា ហើយត្រូវរថយន្តសណ្ដោងកិន បណ្ដាលឲ្យឪពុកនិងកូនស្លាប់បាត់បង់ជីវិតទាំងពីរនាក់ភ្លាមៗ រីឯអ្នកម្ដាយរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើងកាលពីវេលាម៉ោង ១៤និង៣៨នាទីរសៀល ថ្ងៃទី៤ សីហា ២០២៥…

កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន…

ខេត្តកណ្ដាល: យុវជន ២នាក់បានរងរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១៩និង១០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីម៉ូតូទាំង ២គ្រឿងរបស់ពួកគេបានបុកគ្នាពេញទំហឹងនៅលើផ្លូវលេខ ១២១០ ស្ថិតក្នុងភូមិអូរចា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។…

កណ្ដាល៖ ជនសង្ស័យ ២នាក់ ដែលសុទ្ធសឹងតែជាអតីតទណ្ឌិតគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនជិត ៥៣ក្រាម។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ សីហា ២០២៥ វេលាម៉ោង ១១:៤០នាទី…

កណ្ដាល៖ យុវជន ២នាក់បានរងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹងនៅស្រុកស្អាង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ សីហា ២០២៥ វេលាម៉ោង ១៩:០០នាទី នៅលើផ្លូវលេខ១២១០ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ លោកវរសេនីយ៍ឯក រស់…

កណ្ដាល៖ ករណីរំលោភដ៏ឃោរឃៅមួយបានកើតឡើងនៅស្រុកស្អាង ខណៈដែលជនសង្ស័យម្នាក់បានឆ្លៀតឱកាសពេលប្ដីរបស់ជនរងគ្រោះចេញទៅឆ្លុះកង្កែប ហើយបានលួចចូលក្នុងមុងយកកណ្ដៀវមកភ្ជុងកគំរាម រួចចាប់រំលោភរហូតបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ សីហា ២០២៥ វេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រ នៅលើផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។ លោកវរសេនីយ៍ឯក…

កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង បានចុះបង្ក្រាប និងឃាត់ខ្លួនបុរសម្នាក់ដែលធ្លាប់ជាអតីតទណ្ឌិតគ្រឿងញៀន ក្រោយពីទទួលបានព័ត៌មានពីប្រព័ន្ធ App NoDrug។ ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួន ខណៈកំពុងប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយមានសារធាតុញៀនក្នុងទឹកនោមផងដែរ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក…

កណ្ដាល៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្រោយផ្ទះរបស់ខ្លួន កាលពីថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង ១៦:៣០នាទីរសៀល នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។ ការបង្ក្រាបនេះធ្វើឡើងដោយយោងតាមមតិដឹកនាំ របស់លោក ឡូវ សុខសាន…

ខេត្តកណ្ដាល៖ ករណីគ្រូបង្រៀនវាយសិស្សបណ្ដាលឲ្យជាំគូទ ត្រូវបានបញ្ចប់ដោយសន្តិវិធី ក្រោយពីអាជ្ញាធរខេត្តកណ្ដាល និងស្ថាប័នពាក់ព័ន្ធជាច្រើន បានចុះអន្តរាគមន៍ដោះស្រាយ និងសម្របសម្រួលជូនក្រុមគ្រួសារសិស្សរងគ្រោះ។ ក្នុងនោះអ្នកគ្រូក៏បានទទួលស្គាល់កំហុស និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រើអំពើហិង្សាលើសិស្សបន្តទៀត។ អាណាព្យាបាលរបស់សិស្សរងគ្រោះបានបង្ហាញក្ដីកក់ក្ដៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត ដែលបានតាមដាន និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះករណីនេះ។ ក្នុងកិច្ចសម្របសម្រួលនេះ មានការចូលរួមពី…

កណ្ដាល៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួចមានកំហឹង ហើយយកជំពាម ដុំថ្ម បាញ់គប់បំបែកបង្អួចផ្ទះបងស្រីបង្កើតរបស់ខ្លួន ព្រមទាំងយកកណ្ដៀវខ្វាងគំរាមកាប់សម្លាប់ថែមទៀតផង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក នៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង។…

កណ្ដាល៖ បុរសជាប្ដីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគំរាមកំហែងសម្លាប់ប្រពន្ធនិងកូន ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ខណៈដែលជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ២១:៣០នាទី នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង។ លោកវរសេនីយ៍ឯក រស់…

ឧត្តរមានជ័យ៖ បុរសជាប្អូនថ្លៃម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឃាតកម្មយ៉ាងសាហាវ យកកាំបិតខ្វែវកាប់ទៅលើបងថ្លៃស្រីរបស់ខ្លួនបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ករណីដ៏តក់ស្លុតនេះបណ្ដាលមកពីជនដៃដល់ខឹងសម្បារនឹងបងថ្លៃដែលដឹងរឿងប្រពន្ធរបស់ខ្លួនមានសាហាយស្មន់ តែមិនព្រមប្រាប់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង ១១:៣៥នាទី នៅចំណុចតូបធ្វើក្រចក ស្ថិតនៅមុខផ្សារអំពិល ភូមិអំពិលថ្មី ឃុំអំពិល…

កណ្ដាល៖ ផ្ទះឈើចំនួន ២ខ្នងនៅក្រុងតាខ្មៅបានឆេះខ្ទេចខ្ទីទាំងស្រុង បន្ទាប់ពីមានករណីឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ៩:១៥នាទីព្រឹក នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទាំងពីរគ្រួសារមានឈ្មោះ សឿន…