ព័ត៌មានជាតិ

សន្តិសុខសង្គម

ប្រជាពលរដ្ឋជាង ១០០នាក់ តំណាងឲ្យ ១៩ភូមិ ក្នុងសង្កាត់ជ្រោយតាកែវ និងសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន បាននាំគ្នាចូលសាលាសង្កាត់ឈើខ្មៅ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ។ ពួកគាត់បានលើកឡើងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំងថា ដីស្រែ និងចម្ការដែលពួកគេបានកាន់កាប់បង្កបង្កើនផលចិញ្ចឹមជីវិតជាង…

ខេត្តកណ្ដាល៖ ពិតជាសោកសៅ និងគួរឲ្យអាណិតជាពន់ពេក! បុរសជាកម្មករលើកដាក់អេតចាយម្នាក់ បានដេកស្លាប់នៅក្បែរប្រពន្ធរបស់ខ្លួន ដោយសារគាំងបេះដូង ទាំងដែលកំពុងសម្រាកលក់។ ហេតុការណ៍ដ៏អកុសលនេះ បានកើតឡើងកាលពីវេលាម៉ោង ៥:០០នាទីទាបភ្លឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចយឿទិញអេតចាយមួយកន្លែង ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់…

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងដាក់ចេញនូវទិសដៅសម្រាប់ខែមិថុនា ឆ្នាំ២០២៥ នៅថ្ងៃទី៩ ខែមិថុនា នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងយ៉ាងម៉ឺងម៉ាត់ ដោយជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ Online…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា គំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះ និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទីយប់ នៅចំណុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង។ លោកវរសេនីយ៍ឯក…

កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនប្ដីប្រពន្ធ ២នាក់ ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន និងមានឈ្មោះក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារបស់ប៉ុស្តិ៍។ ពួកគេត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០០:៣០នាទីរំលងអាធ្រាត្រ នៅចំណុចផ្លូវកៅស៊ូស្ថិតនៅភូមិក្រាំងលាវ…

កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្មេងទំនើង ដែលជិះម៉ូតូរោទ៍បង្កសំឡេងរំខាន និងបង្កការជួបជុំដើរលេងមិនចូលផ្ទះ ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសបានម៉ូតូ ២គ្រឿង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៣:២០នាទីរំលងអាធ្រាត្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គស្នួលទី៣…

ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយ បានឆក់យកជីវិតបុរសជាឪពុកម្នាក់ ខណៈកូនស្រីតូចជាទីស្រលាញ់ និងនារីម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ។ ករណីបុកគ្នារវាងម៉ូតូនិងម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ១៩:០០នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ…

ខេត្តកណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេគមួយ បានឆក់យកអាយុជីវិតយុវជនម្នាក់ភ្លាមៗ ទាំងព្រឹកព្រលឹម ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ករណីនេះបង្កឡើងដោយការដួលម៉ូតូខ្លួនឯង បណ្ដាលឲ្យយុវជនរងគ្រោះធ្លាក់ចូលប្រឡាយទឹក។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យសោកស្ដាយនេះបានកើតឡើងនៅវេលាម៉ោង ៥:១០នាទីព្រឹក នៅចំណុចផ្លូវបេតុង…

ខេត្តកណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេគមួយ បានឆក់យកជីវិតយុវជន ២នាក់ ភ្លាមៗនៅកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០៥នាទីរសៀល នៅលើផ្លូវជាតិលេខ១២A គីឡូម៉ែត្រ០.០១ ចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបង្ក្រាបមុខសញ្ញាក្មេងទំនើង (ជិះម៉ូតូរោទ៍បង្កសំឡេងរំខាន) ដោយឃាត់ខ្លួនបុរសម្នាក់ដែលកំពុងបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង និងគ្មានបំពង់ស៊ីមាំង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩:១១នាទីយប់ តាមបណ្ដោយផ្លូវលេខ១៤៣ ស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល…

បុរសម្នាក់ជាមុខសញ្ញាលួចទូរស័ព្ទត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាន បន្ទាប់ពីជនរងគ្រោះប្រទះឃើញខណៈជនសង្ស័យទៅធ្វើសំណង់នៅក្បែរប្រឡាយ។ ហេតុការណ៍លួចនេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣៥នាទីព្រឹក ថ្ងៃទី២៦ កក្កដា ២០២៥ នៅភូមិព្រៃគោរ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យត្រូវបានចាប់ខ្លួនបាននៅថ្ងៃទី៣០ កក្កដា ២០២៥ ហើយក្រោយការពិនិត្យ…

បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី៣០ កក្កដា ២០២៥ បន្ទាប់ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈលើ នារីរងគ្រោះអនីតិជន ដែលជាអ្នកស្គាល់គ្នា។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ២១:០០នាទី យប់ ថ្ងៃទី២៨ កក្កដា ២០២៥ នៅចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិព្រែកបិ…

បុរសម្នាក់ដែលជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួន កាលពីថ្ងៃទី៣០ កក្កដា ២០២៥ បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូ ២លើកផ្សេងគ្នា ដែលបានកើតឡើងកាលពីខែមិថុនា ឆ្នាំ២០២៥។ ជនសង្ស័យរូបនេះក៏ត្រូវបានរកឃើញថា មានផ្ទុកសារធាតុញៀនក្នុងទឹកនោមផងដែរ។ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា…

បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន កាលពីវេលាម៉ោង ១៧និង០៥នាទីល្ងាច ថ្ងៃទី២៩ កក្កដា ២០២៥។ ការឃាត់ខ្លួននេះធ្វើឡើងនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បន្ទាប់ពីសមត្ថកិច្ចរកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) នៅជាប់ខ្លួនជនសង្ស័យ។ លោកវរសេនីយ៍ឯក…

ជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុវត្តតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ កក្កដា ២០២៥ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសនូវដំណឹងដ៏សំខាន់មួយ។ ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌…

ឆ្លើយតបទៅនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនាប៉ុន្មានថ្ងៃកន្លងទៅ ដែលបណ្តាលឲ្យយោធិនមួយចំនួនពលី របួស ឬពិការ ព្រមទាំងប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការមនុស្សធម៌ដ៏ពិសេសមួយ ដើម្បីជួយសម្រាលបន្ទុកដល់ពួកគាត់។ តាមរយៈប្រសាសន៍របស់សម្ដេចធិបតី បានលើកឡើងពីកញ្ចប់គោលនយោបាយសម្រាប់យោធិន…

(ភ្នំពេញ): ឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយស្មារតីមនុស្សធម៌ខ្ពស់ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការដ៏សំខាន់មួយ ដើម្បីរួមចំណែកសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមរយៈសេចក្ដីណែនាំថ្មីនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវតែលុបចោលកម្ចីដល់យោធិនពលី និងយោធិនពិការ…

ស្រ្តីម្នាក់ជាអ្នកលក់បាយមុខរោងចក្រមួយកន្លែង ត្រូវបានគេលួចយកប្រាក់អស់ ៥០.០០០រៀល កាលពីវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃទី២៨ កក្កដា ២០២៥ នៅចំណុចមុខរោងចក្រវើលសុន វីនឌឺ ផ្លូវជាតិលេខ ៤ ភូមិអង្គស្នួល៣ ឃុំពើក ស្រុកអង្គស្នួល…

កណ្ដាល៖ កូនប្រុសម្នាក់បានវាយឪពុកបង្កើតខ្លួនឯង បណ្ដាលឲ្យរងរបួសបែកឈាមពេញផ្ទៃមុខ និងក្បាលដោយសារតែសុំលុយមិនបានគ្រប់។ ហេតុការណ៍ហិង្សាដ៏សាហាវនេះបានកើតឡើង កាលពីវេលាម៉ោង ០៦:២០នាទីព្រឹក ថ្ងៃទី១៦ កក្កដា ២០២៥ នៅក្រោមផ្ទះជនរងគ្រោះ ភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។…

កណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១៤ កក្កដា ២០២៥ ក្នុងករណីលួចម៉ូតូ។ ហេតុការណ៍នេះកើតឡើងនៅចំណុចបន្ទប់ជួល ភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា…