ព័ត៌មានជាតិ

សន្តិសុខសង្គម

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទីព្រឹក នៅចំណុចចុងព្រែកពោធិ៍ក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។…

ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើងចំនួន ៥នាក់ ដែលសុទ្ធសឹងតែជាមុខសញ្ញាចាស់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចសត្វទាអ្នកស្រុកដើម្បីយកមកធ្វើជាសាច់ក្លែម ក្រោយផឹកស្រាអស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣:៣០នាទីទាបភ្លឺថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ…

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង បានសម្រេចនាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលស្រុក ឲ្យម្ចាស់ដេប៉ូខ្សាច់ដែលប្រើប្រាស់រថយន្តយីឌុបធំៗ ជួសជុលផ្លូវមូលនិធិឃុំដែលខូចខាតធ្ងន់ធ្ងរ។ ការតវ៉ានេះកើតឡើងក្រោយពីពួកគេបានអត់ទ្រាំលែងបាន នឹងផលលំបាកជារៀងរាល់ថ្ងៃ បន្ទាប់ពីការសន្យាខ្យល់ជាច្រើនលើកច្រើនសាររបស់តំណាងដេប៉ូ មិនត្រូវបានអនុវត្តនោះទេ។ ប្រជាពលរដ្ឋភូមិព្រែកស្នាយ ពិសេសអ្នកមានចម្ការនៅសងខាងព្រែកតាកុក បានបញ្ជាក់ថា ដេប៉ូខ្សាច់ដែលមានម្ចាស់ឈ្មោះ…

ខេត្តកណ្ដាល៖ ទុក្ខសោកពិតជាបានរុំព័ទ្ធគ្រួសារលោកយាយពិការម្នាក់ នៅស្រុកអង្គស្នួល កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ អគ្គិភ័យដែលបង្កឡើងដោយទុស្សេខ្សែភ្លើង បានឆាបឆេះផ្ទះគាត់ខ្ទេចអស់គ្មានសល់ រួមទាំងក្តីសង្ឃឹម និងសម្ភារៈប្រើប្រាស់ដែលសន្សំបានពេញមួយជីវិត។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១:០៥នាទីរំលងអាធ្រាត្រ នៅចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាបករណីសម្របសម្រួល និងផ្ដល់ទីតាំងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសបានវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២១:០០នាទីយប់ នៅចំណុចផ្លូវបេតុង ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ក្នុងចំណោមជនសង្ស័យ មាន១នាក់ជាអតីតទណ្ឌិតធ្លាប់ជាប់ពន្ធនាគារពីបទលួចម៉ូតូ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៤០នាទីរំលងអាធ្រាត្រ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិដំរីឆ្លង…

ខេត្តកណ្ដាល៖ ជនសង្ស័យចំនួន ២ នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបាន ពាក់ព័ន្ធករណីលួចផ្ទាំងសូឡារបស់ប្រជាពលរដ្ឋ។ ក្នុងចំណោមជនសង្ស័យទាំងពីរ មានម្នាក់ជាអតីតទណ្ឌិតធ្លាប់ជាប់ពន្ធនាគារពីបទលួច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ទី ០៤ ខែមិថុនា ឆ្នាំ ២០២៥…

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពប៉ុនប៉ងលួចទូកស្មាច់របស់អ្នកភូមិ ហើយត្រូវម្ចាស់ទូកប្រទះឃើញទាន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩:០០ នាទីព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់ ក្នុងចំណោមក្រុមបក្ខពួកប្រមាណ ១០ នាក់ ដែលបានរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវអាវុធសម្រាប់ប្រហារ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ…

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួន ពាក់ព័ន្ធករណីអំពើលួចសម្ភារៈសំណង់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ហេតុការណ៍លួចនេះបានកើតឡើងនៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ០៣ និង ៣០ នាទីព្រឹក…

កណ្ដាល៖ ទោះបីជាមានច្បាប់ និងអនុក្រឹត្យការពារយ៉ាងណាក៏ដោយ ក៏ដីចំណីទន្លេបាសាក់នៅតែបន្តរងការរំលោភបំពានកាន់កាប់ និងសាងសង់សំណង់រឹងមាំជាហូរហែ។ ជាក់ស្តែង សំណង់រឹងរំលោភច្រាំងទន្លេមួយកន្លែងនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ត្រូវបានរដ្ឋបាលស្រុកចុះផ្អាកម្ដងហើយ ប៉ុន្តែម្ចាស់នៅតែបន្តឲ្យក្រុមជាងសាងសង់យ៉ាងគឃ្លើន ដោយមិនញញើតញញើមនឹងច្បាប់បន្តិចសោះឡើយ។ ប្រជាពលរដ្ឋភូមិព្រែកដូង២ ឃុំកំពង់ស្វាយ បានឲ្យដឹងថា ពួកគាត់មិនដឹងថាសំណង់នេះ…

ជនសង្ស័យ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង ១៤:៣០នាទី រសៀលថ្ងៃទី០៥ កក្កដា ២០២៥ ក្នុងករណីជួញដូរគ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចក្នុងរោងមួយកន្លែង ស្ថិតនៅក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាសារធាតុញៀន (ម៉ាទឹកកក)…

កម្លាំងកងរាជអាវុធហត្ថក្រុងអរិយក្សត្រ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងជួញដូរ ព្រមទាំងប្រើប្រាស់សារធាតុញៀន (ម៉ាទឹកកក) ដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ១៦:៣០នាទី រសៀលថ្ងៃទី០៥ កក្កដា ២០២៥​ នៅចំណុចផ្ទះទុកចោលមួយកន្លែង ស្ថិតក្នុងភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ…

យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ០២:០០នាទីទាបភ្លឺ ឆ្លងចូលថ្ងៃទី០៥ កក្កដា ២០២៥ ក្រោយពីបានណាត់ជួបក្មេងស្រីអនីតិជនម្នាក់ ដែលទើបស្គាល់គ្នាតាម Facebook ទៅរួមភេទក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់ពីឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះតាមរកឃើញ។…

ចៅប្រុសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង ០២:០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៦ កក្កដា ២០២៥ ក្រោយពីបានគំរាមសម្លាប់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនាទៅលើយាយបង្កើតខ្លួនឯង នៅចំណុចភូមិធ្យូង ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល បន្ទាប់ពីជនរងគ្រោះដាក់ពាក្យបណ្ដឹង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ…

ហេតុការណ៍ដ៏គួរឲ្យសង្វេគ និងជាមេរៀនមួយសម្រាប់គ្រប់ក្រុមគ្រួសារ បានកើតឡើងបណ្ដាលឲ្យកុមារាម្នាក់បាត់បង់ជីវិតយ៉ាងសោកសង្រេង ដោយសារចុះងូតទឹកពាងខាងក្រោយផ្ទះ ហើយបានប៉ះទុយោទឹកស័ង្កសីដែលឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនៅក្បែរពាងទឹក។ ហេតុការណ៍ដ៏ឈឺចាប់នេះបានកើតឡើងកាលពីវេលាម៉ោង ១៨:៤០នាទីល្ងាច ថ្ងៃទី០២ កក្កដា ២០២៥ នៅចំណុចក្បែរពាងទឹកខាងក្រោយផ្ទះ ស្ថិតក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល…

កណ្ដាល៖ បុរសជាប្ដីម្នាក់បានបាត់បង់ជីវិតយ៉ាងគួរឲ្យអាសូរដោយសាររន្ទះបាញ់ចំខ្លួន កាលពីវេលាម៉ោង ១៧:៣០នាទីល្ងាច ថ្ងៃទី០២ កក្កដា ២០២៥ នាពេលកំពុងនេសាទត្រីជាមួយប្រពន្ធនៅលើទូកស្មាច់មួយកន្លែង តាមបណ្ដោយទន្លេបាសាក់ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ វាជាគ្រោះធម្មជាតិដែលនឹកស្មានមិនដល់ និងគួរឲ្យសង្វេគ។…

កណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនកាលពីវេលាម៉ោង ១០:០៥នាទីព្រឹក ថ្ងៃទី០៣ កក្កដា ២០២៥ ក្នុងករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន (ម៉ាទឹកកក) ដោយខុសច្បាប់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។…

កណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយបានកើតឡើងរវាងរថយន្តនិងរថយន្ត កាលពីវេលាម៉ោង ០៥:៤០នាទីព្រឹក ថ្ងៃទី៣០ មិថុនា ២០២៥ នៅលើផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ករណីនេះមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ តែបានបង្កការខូចខាតរថយន្តចំនួន…

ប្រជាពលរដ្ឋនៅភូមិពាមសាលា និងភូមិព្រែកស្លែង នៃឃុំស្អាងភ្នំ ស្រុកស្អាង បានសម្តែងការព្រួយបារម្ភ និងងឿងឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីឃើញមេឃុំស្អាងភ្នំអនុញ្ញាតឲ្យឈ្មួញចាក់ដីលុបប្រឡាយសាធារណៈរាប់រយម៉ែត្រដើម្បីផលប្រយោជន៍ឯកជនយ៉ាងត្រជាក់មេជើង ខណៈដែលអាជ្ញាធរមូលដ្ឋានឃុំផ្សេងៗទៀតមានតែខ្នះខ្នែងជីកស្តារព្រែក ប្រឡាយ ដើម្បីរំដោះទឹក និងនាំទឹកស្រោចស្រពស្រែចំការ។ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ពិតជាមានការងឿងឆ្ងល់ណាស់ នៅពេលដែលឃើញម្ចាស់ទីតាំងកំសាន្តមួយ មានឈ្មោះថា…