ព័ត៌មានជាតិ

សន្តិសុខសង្គម

ខេត្តកណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១០:២០ នាទី ព្រឹកថ្ងៃទី ០១ ខែមិថុនា…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច (កាច់សោកម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យរូបនេះក៏ជាអតីតទណ្ឌិតធ្លាប់ជាប់ពន្ធនាគារពីបទលួចមានស្ថានទម្ងន់ទោសផងដែរ។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៨…

ខេត្តកណ្ដាល៖ បុរសជាប្ដីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនបាន បន្ទាប់ពីបានប្រើហិង្សាកាប់ទៅលើប្រពន្ធរបស់ខ្លួនរបួសធ្ងន់ធ្ងរចំផ្ទៃមុខ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ២៣:៣០ នាទីយប់ នៅចំណុចភូមិថ្មី ឃុំថ្មី…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសថ្នាំញៀនជិត ៤ក្រាម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី ០១ ខែមិថុនា ឆ្នាំ ២០២៥…

ខេត្តកណ្តាល៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី ០១ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅចំណុចភូមិឫស្សីជ្រោយ…

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាង ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូពីមុខសាលាបឋមសិក្សាមួយកន្លែង។ ការឃាត់ខ្លួននេះបានធ្វើឡើងក្រោយមានការជួយអន្តរាគមន៍ដេញតាមពីបងប្អូនជនរងគ្រោះ និងការស្វែងរករបស់សមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៤០…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងអរិយក្សត្រ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងបានជាច្រើន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ទី ៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១:០០ នាទី…

ខេត្តកណ្ដាល៖ បុរសសន្តិសុខវ័យចំណាស់ម្នាក់បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច បន្ទាប់ពីប្រទះឃើញតុគិតលុយនៅកន្លែងធ្វើការរបស់គាត់ត្រូវជនមិនស្គាល់មុខវាយបំផ្លាញ។ ក្រោយទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី ២៩ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៩:៣០ នាទីព្រឹក…

កណ្តាល៖ ពលរដ្ឋដែលរស់នៅឃុំព្រែកថ្មី ឃុំទឹកវិល និងឃុំកោះខ្សាច់ទន្លា ក្នុងស្រុកស្អាង ខេត្តកណ្តាល កំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបូមខ្សាច់របស់កាណូតមួយគ្រឿង ដែលបានបំពាក់ស្លាកយីហោក្រុមហ៊ុន “ចរិយា សម្បត្តិ អ៊ីមផត អិចផត ឯ.ក” ដោយពួកគាត់បានអះអាងថា…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកពញាឮ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈមុខសញ្ញាចាស់ម្នាក់ទៀតបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៥០…

កណ្ដាល: កម្លាំងនគរបាលក្រុងអរិយក្សត្រ បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ១៥:១០នាទីរសៀល ថ្ងៃទី២៣ មិថុនា ២០២៥។ ប្រតិបត្តិការនេះធ្វើឡើងនៅខ្ទមស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ។ ប្រភពសមត្ថកិច្ចបានឲ្យដឹងថា…

កណ្ដាល: កម្លាំងនគរបាលស្រុកអង្គស្នួល បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយឃាត់ខ្លួនជនសង្ស័យប្រុស ៥នាក់ ដែលមានសារធាតុញៀនក្នុងទឹកនោម (+) ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១៧:៣០នាទីល្ងាច ថ្ងៃទី២២ មិថុនា ២០២៥…

កណ្ដាល: ផ្ទះឈើមួយខ្នងទំហំ ៥x៦ ម៉ែត្រ ដំបូលប្រក់ក្បឿង និងជញ្ជាំងក្តារបន្ទះ ដែលសាងសង់តាំងពីយូរយារណាស់មកហើយ ស្ថិតនៅភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល បានបាក់រលំខ្ទេចខ្ទីគ្មានសល់ កាលពីវេលាម៉ោង ៩:៣០នាទីព្រឹកថ្ងៃទី១៩ មិថុនា…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ (ប្រុស) ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន។ ពួកគេត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៩ មិថុនា ២០២៥ វេលាម៉ោង…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្មេងទំនើង ដែលបានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនាជាច្រើនលើក។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៥នាក់ ក្នុងចំណោម ៨នាក់។ ហេតុការណ៍ចុងក្រោយដែលនាំឲ្យមានការបង្ក្រាបនេះ បានកើតឡើងនៅថ្ងៃទី១៩ មិថុនា ២០២៥ វេលាម៉ោង…

ខេត្តកណ្ដាល៖ ក្រុមការងារមន្ទីរបរិស្ថានខេត្តកណ្ដាល សហការជាមួយអាជ្ញាធរក្រុងតាខ្មៅ សង្កាត់ និងភូមិព្រែកសំរោង៣ បានចុះពិនិត្យទីតាំងស្តុក និងកែច្នៃឆ្អឹងគោរបស់លោក អ៊ឹម ដារ៉ា បន្ទាប់ពីទទួលបានការត្អូញត្អែរពីប្រជាពលរដ្ឋអំពីក្លិនស្អុយប៉ះពាល់សុខភាពអស់ជាង ២ឆ្នាំ។ ការចុះពិនិត្យនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង…

ខេត្តកណ្ដាល៖ “ជាង ២ឆ្នាំ មកហើយ ដែលពួកយើងទ្រាំទ្រនឹងក្លិនស្អុយ និងសត្វរុយ ដែលបង្កឡើងដោយទីតាំងស្តុកឆ្អឹងគោនេះ! យើងបានប្រាប់មេភូមិរាប់ភ្លេចមកហើយ តែគ្មានដំណោះស្រាយសោះ! ដូច្នេះ សូមថ្នាក់លើ ជាពិសេសមន្ត្រីបរិស្ថាន មេត្តាចុះមកពិនិត្យ និងដោះស្រាយផលប៉ះពាល់ដល់សុខភាពអ្នកភូមិផង!” នេះជាការត្អូញត្អែរ…

កណ្តាល៖ ក្រោយកាត់រំសាយឡូត៏នេសាទ រដ្ឋបាលឃុំឈើខ្មៅ បានប្រកាសឱ្យប្រជាពលរដ្ឋចូលទៅស្តារដីបង្កបង្កើនផល ដល់កាន់កាប់ជាង ២០ឆ្នាំហើយ ម្តេចឡើយមិនចេញប្លង់ឱ្យ ដូច្នេះ សូមឯកឧត្តមអភិបាលខេត្តមេត្តាជួយផ្តល់បណ្ណ័កម្មសិទ្ធស្របច្បាប់ផង ។ តំណាងប្រជាពលរដ្ឋទាំង ៦ភូមិ ក្នុងសង្កាត់ឈើខ្មៅ រួមមាន ភូមិក្បាលជ្រោយ…

ប្រជាពលរដ្ឋជាង ១០០នាក់ តំណាងឲ្យ ១៩ភូមិ ក្នុងសង្កាត់ជ្រោយតាកែវ និងសង្កាត់ឈើខ្មៅ ក្រុងសំពៅពូន បាននាំគ្នាចូលសាលាសង្កាត់ឈើខ្មៅ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ។ ពួកគាត់បានលើកឡើងនូវក្ដីព្រួយបារម្ភយ៉ាងខ្លាំងថា ដីស្រែ និងចម្ការដែលពួកគេបានកាន់កាប់បង្កបង្កើនផលចិញ្ចឹមជីវិតជាង…

ខេត្តកណ្ដាល៖ ពិតជាសោកសៅ និងគួរឲ្យអាណិតជាពន់ពេក! បុរសជាកម្មករលើកដាក់អេតចាយម្នាក់ បានដេកស្លាប់នៅក្បែរប្រពន្ធរបស់ខ្លួន ដោយសារគាំងបេះដូង ទាំងដែលកំពុងសម្រាកលក់។ ហេតុការណ៍ដ៏អកុសលនេះ បានកើតឡើងកាលពីវេលាម៉ោង ៥:០០នាទីទាបភ្លឺថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចយឿទិញអេតចាយមួយកន្លែង ស្ថិតនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់…