ព័ត៌មានជាតិ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍យានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន លើមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) ចាប់ពីគីឡូម៉ែត្រទី ២+៨០០ ដល់ផ្លូវជាតិលេខ១ ដើម្បីអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។ ការបិទផ្លូវនេះនឹងចាប់ផ្តើមពីថ្ងៃទី១ កញ្ញា…

ខេត្តកណ្ដាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ កាលពីរសៀលថ្ងៃទី១០ សីហា ២០២៥។ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល…

កាលពីព្រឹកថ្ងៃទី៦ សីហា ២០២៥ គ្រឿងញៀន សារធាតុផ្សេងៗ និងសម្ភារៈពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនដែលមានទម្ងន់សរុបជាង ៦តោន ត្រូវបានដុតបំផ្លាញចោលជាសាធារណៈ។ ពិធីនេះប្រព្រឹត្តទៅនៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្ដាល ស្ថិតនៅឃុំព្រែកយ ស្រុកស្អាង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជិន ម៉ាលីន…

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នេះ គណៈប្រតិភូខេត្តកណ្ដាល ដែលដឹកនាំដោយឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ…

ខេត្តកណ្ដាល: ដើម្បីដោះស្រាយបញ្ហាទឹកជំនន់រដូវវស្សាដែលតែងតែជន់លិចនៅតំបន់មួយចំនួននៃក្រុងតាខ្មៅ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុង ចុះទៅពិនិត្យដោយផ្ទាល់លើគម្រោងដាក់ប្រព័ន្ធលូប្រអប់ និងប្រឡាយរំដោះទឹក។ ក្នុងឱកាសនោះ ឯកឧត្ដមបានស្នើឲ្យក្រុមការងារពន្លឿនការងារឲ្យបានឆាប់រហ័ស…

ភ្នំពេញ៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងយ៉ាងច្បាស់នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន កាលពីថ្ងៃទី៣១ កក្កដា ២០២៥ ថា កងកម្លាំងកម្ពុជាចំនួន ២០នាក់ដែលទាហានថៃចាប់ខ្លួន គឺមិនមែនជាឈ្លើយសឹកនោះទេ ដោយសារការចាប់ខ្លួននេះបានកើតឡើងក្រោយកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានទៅហើយ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីភាគីថៃនៅតែបន្តឃុំខ្លួនកងកម្លាំងកម្ពុជានោះ…

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានព្រមានយ៉ាងម៉ឺងម៉ាត់ថា អ្នកដែលសាងសង់សំណង់ ឬរំលោភបំពានដីកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃក្នុងភូមិសាស្ត្រខេត្តកណ្ដាល នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ។ ការថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋចំនួន ៣ភូមិ នៅស្រុកស្អាង នាព្រឹកថ្ងៃទី៣០ កក្កដា ២០២៥។…

ជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងអនុវត្តតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ កក្កដា ២០២៥ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាសនូវដំណឹងដ៏សំខាន់មួយ។ ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌…

ឆ្លើយតបទៅនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនាប៉ុន្មានថ្ងៃកន្លងទៅ ដែលបណ្តាលឲ្យយោធិនមួយចំនួនពលី របួស ឬពិការ ព្រមទាំងប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការមនុស្សធម៌ដ៏ពិសេសមួយ ដើម្បីជួយសម្រាលបន្ទុកដល់ពួកគាត់។ តាមរយៈប្រសាសន៍របស់សម្ដេចធិបតី បានលើកឡើងពីកញ្ចប់គោលនយោបាយសម្រាប់យោធិន…

(ភ្នំពេញ): ឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយស្មារតីមនុស្សធម៌ខ្ពស់ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការដ៏សំខាន់មួយ ដើម្បីរួមចំណែកសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមរយៈសេចក្ដីណែនាំថ្មីនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវតែលុបចោលកម្ចីដល់យោធិនពលី និងយោធិនពិការ…

សន្តិសុខសង្គម

រឿងនេះកំពុងតែក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសង្គម ដោយបងប្អូនប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើ យានដ្ឋាន ជាង រិទ្ធ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងប្រឡាយបឹងត្របែក ក្នុងភូមិសាស្ត្រខណ្ឌចំការមន។ ដូចលោកអ្នកបានឃើញស្រាប់ក្នុងរូបភាព និងវីដេអូនេះអញ្ចឹង រថយន្តជាច្រើនគ្រឿងត្រូវបានគេយកមកចតត្រៀបត្រា លេបយកចិញ្ចើមផ្លូវ និងហៀរចូលមកដល់ទ្រូងផ្លូវសាធារណៈ សឹងតែពាក់កណ្តាលតែម្ដង។ ទង្វើនេះមិនត្រឹមតែបង្ហាញពីការរំលោភបំពានយកទ្រព្យសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធិឯកជនប៉ុណ្ណោះទេ តែថែមទាំងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សង្គម។…

 «តើអាជ្ញាធរ និងមន្ត្រីជំនាញស្រុកពញាឮ ពិតជាមើលមិនឃើញ ឬមួយកំពុងត្រូវថ្នាំសណ្តំរបស់ម្ចាស់ដី ទើបបណ្តែតបណ្តោយឱ្យមានករណីចាក់ដីរំលោភទន្លេកើតឡើងយ៉ាងគគ្រឹកគគ្រេងដល់ទៅ២ទីតាំងទល់មុខគ្នាបែបនេះ? គ្រាន់តែឈរពីទីតាំងទី១នៅឃុំព្រែកតាទែន ក្រឡេកមើលរំលងទន្លេទៅត្រើយម្ខាង យើងបានប្រទះឃើញសកម្មភាពរំលោភផ្ទៃទន្លេទី២ដ៏ធំសម្បើម ដែលកំពុងកកាយដីចាក់ចូលទន្លេយ៉ាងរលូន ដោយគ្មានការទប់ស្កាត់ទាល់តែសោះ។» «នេះគឺជាទីតាំងទី២ ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ កាលពីថ្ងៃទី៣មីនា…

«តើម្ចាស់ការដ្ឋានជាអ្នកណា ទើបមានឥទ្ធិពលខ្លាំងមហិមា រហូតធ្វើឱ្យអាជ្ញាធរអានសាររបស់អង្គភាពសារព័ត៌មានហើយ បែរជាបិទមាត់ស្ងាត់ឈឹងធ្វើមិនដឹងមិនឮបែបនេះ? នេះគឺជាទិដ្ឋភាពនៃការចាក់ដីលុបផ្ទៃទន្លេយ៉ាងគគ្រឹកគគ្រេង នៅឃុំព្រែកតាទែន ដែលកំពុងចោទជាសំណួរយ៉ាងធំពីមជ្ឈដ្ឋានមហាជន។» «ទស្សនិកជនជាទីគោរព! កាលពីថ្ងៃទី៣ខែមីនា ក្រុមការងារ ដឹរៀលញូស៍ បានចុះផ្តិតយករូបភាពជាក់ស្តែងនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។…

ក្រោយការផ្សព្វផ្សាយជាបន្តបន្ទាប់របស់អង្គភាពព័ត៌មាន ដឹរៀលញូស៍ ជុំវិញភាពអនាធិបតេយ្យនៃការរំលោភយកចំណីផ្លូវសាធារណៈធ្វើអាជីវកម្ម ទីបំផុត ! កាលពីព្រឹកថ្ងៃទី០២មីនា ឆ្នាំ២០២៦ នេះ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ បានចុះមកដោះស្រាយបញ្ហានេះដោយផ្ទាល់តែម្ដង។ យោងតាមទិដ្ឋភាពជាក់ស្ដែងដែលក្រុមការងារយើងចុះថតបាននៅព្រឹកមិញនេះ…

បន្ទាប់ពីអង្គភាពព័ត៌មាន ដឹរៀលញូស៍ យើងបានចុះផ្សាយកាលពីពេលថ្មីៗនេះ រឿងការ៉ាស់ឡានយីហោ «អូតូ មែកសឺដេស» យកផ្លូវលេខ១៥៦ ក្នុងខណ្ឌ៧មករា ធ្វើកន្លែងជួសជុលមក យើងឃើញថា ម្ចាស់ការ៉ាស់ពិតជាបានដកដងស្ទូចម៉ាស៊ីន និងឈប់ជួសជុលកណ្តាលផ្លូវធំមែន។ ប៉ុន្តែ បងប្អូនកុំទាន់អាលអរ! ព្រោះនេះគ្រាន់តែធ្វើឱ្យល្អមើលមួយភ្លែត…

វាមិនមែនជារឿងចម្លែកអីទេ សម្រាប់ការរំលោភបំពានយកចំណីផ្លូវសាធារណៈធ្វើអាជីវកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ… ប៉ុន្តែសម្រាប់ការ៉ាស់ជួសជុលរថយន្តមួយកន្លែងនេះវិញ គឺហាក់ដូចជាថ្លើមធំ និងធ្វើសកម្មភាពអនាធិបតេយ្យហួសហេតុពេកហើយ! ជាក់ស្តែង នៅព្រឹកទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារ ដឹរៀលញូស៍ យើង បានចុះទៅដល់ទីតាំងផ្លូវលេខ១៥៦ ក្នុងសង្កាត់វាលវង្ស…

ស្រ្តីម្នាក់ដែលជាភ្នាក់ងារចាត់ចែងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលចុះបង្ក្រាប និងឃាត់ខ្លួនបានរួមជាមួយវត្ថុតាងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ ប៉ុន្តែអ្វីដែលហួសចិត្តនោះគឺ ជនសង្ស័យត្រូវបានសមត្ថកិច្ចខេត្តត្រឹមតែសួរនាំ និងអប់រំរួច ក៏ដោះលែងឲ្យមានសេរីភាពឡើងវិញ ខណៈដែលករណីផ្សេងៗទៀតតែងតែត្រូវបញ្ជូនទៅតុលាការ។ ការចុះបង្ក្រាបទីតាំងកត់ឆ្នោតនេះបានធ្វើឡើងកាលពីថ្ងៃទី២០ កុម្ភៈ ២០២៦ វេលាម៉ោង ១៣ និង៣០នាទី…

ជនសង្ស័យពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ សហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន រួមជាមួយនឹងវត្ថុតាងថ្នាំញៀនចំនួន ៣កញ្ចប់ ខណៈដែលបក្ខពួក ២នាក់ទៀតបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៩ កុម្ភៈ ២០២៦ វេលាម៉ោង ២១ និង៤៥នាទី…

បុរសជាសន្តិសុខម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួន ត្រូវបានកម្លាំងនគរបាលក្រុងអរិយក្សត្រធ្វើការតាមប្រដេញ និងឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូឆក់យកទូរស័ព្ទដៃពីក្មេងស្រីម្នាក់ដែលកំពុងជិះកង់តាមដងផ្លូវ។ ហេតុការណ៍ឆក់នេះបានកើតឡើងកាលពីថ្ងៃទី១៩ កុម្ភៈ ២០២៦ វេលាម៉ោង ១២ និង១០នាទី នៅចំណុចតាមដងផ្លូវក្នុងភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា…

ជនសង្ស័យម្នាក់ដែលមានប្រវត្តិជាប់ពន្ធនាគារ ៣លើក ទើបនឹងចេញមកវិញ បានធ្វើសកម្មភាពយកខ្សែចងទ្វារបន្ទប់អ្នកជិតខាងពីខាងក្រៅ រួចលួចយកទូរស័ព្ទ ២គ្រឿង តាមបង្អួចយកទៅលក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅស្រាវជ្រាវចាប់ខ្លួនបានសម្រេច។ អំពើលួចនេះបានកើតឡើងកាលពីថ្ងៃទី១៤ កុម្ភៈ ២០២៦ វេលាម៉ោង ២៣ និង៣០នាទីយប់ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិព្រែកតាពៅ…

នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក សេង…

តើលិខិតរបស់រដ្ឋបាលក្រុងតាខ្មៅមានប្រសិទ្ធភាពពិតប្រាកដ ឬគ្រាន់តែជាការគំរាមលើក្រដាស? ជាង១០ថ្ងៃកន្លងផុតទៅហើយ របងថ្មរបស់លោកជំទាវ ឡុង ដែលសាងសង់រំលោភយកដីសាធារណៈរដ្ឋ នៅតែឈរស្កឹមស្កៃឌឺដងអាជ្ញាធរ ដោយគ្មានញញើតច្បាប់ទាល់តែសោះ។ អ្វីដែលកាន់តែធ្វើឱ្យមានការងឿងឆ្ងល់ គឺការប្រើពាក្យថា «ដីចំណីផ្លូវ» ជំនួសឱ្យពាក្យថា «ដីប្រឡាយ» នៅក្នុងលិខិតផ្អាកការដ្ឋានរបស់រដ្ឋបាលក្រុងតាខ្មៅទៅវិញ! តើមានរឿងអ្វីនៅពីក្រោយខ្នងឱ្យពិតប្រាកដ?…

កណ្តាល៖ ក្រោយបែកធ្លាយព័ត៌មាន អាជ្ញាធរស្រុកមុខកំពូលបានចុះពិនិត្យ និងបញ្ជាក់យ៉ាងច្បាស់ថា សំណង់ផ្ទះលំហែគ្មានច្បាប់អនុញ្ញាតរបស់ឈ្មោះ ផាន់ ផេង ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ពិតជាបានសាងសង់រំលោភលើដីចំណីទន្លេមេគង្គប្រាកដមែន។ ទោះបីជាអាជ្ញាធរបានទុកឱសានវាទ១សប្តាហ៍ ឱ្យម្ចាស់រុះរើចេញក៏ដោយ តែមកទល់ពេលនេះដែលហួសកាលកំណត់ច្រើនថ្ងៃទៅហើយ សំណង់នេះនៅតែបន្តឈរយ៉ាងរឹងមាំដដែល។ ភាពព្រងើយកន្តើយនេះ…

សិប្បកម្មកែច្នៃប្លាស្ទិកមួយកន្លែងនៅក្រុងតាខ្មៅ ត្រូវបានមន្ត្រីជំនាញចុះពិនិត្យ និងរកឃើញការពិតថា បានលួចបើកដំណើរការដោយគ្មានច្បាប់ទម្លាប់សូម្បីមួយសន្លឹក ស្របពេលដែលមានការបែកធ្លាយសារសំឡេងរបស់មេការ ដែលបានអួតអាងប្រាប់សន្តិសុខថា «ទើបដោះស្រាយជាមួយមន្ទីរ និងបរិស្ថានហើយ»។ ការបែកធ្លាយសារសំឡេងនេះ បានធ្វើឱ្យសាធារណជនកាន់តែមានមន្ទិលសង្ស័យយ៉ាងខ្លាំងជុំវិញភាពមិនប្រក្រតី ពាក់ព័ន្ធនឹងស្ថាប័នចេញច្បាប់សិប្បកម្ម និងមន្ទីរបរិស្ថានខេត្ត ខណៈពលរដ្ឋកំពុងរងទុក្ខដោយសារក្លិនស្អុយ ប៉ុន្តែលោក ពៅ…

កណ្តាល៖ ដីចំណីទន្លេមេគង្គប្រវែងរាប់រយម៉ែត្រ ស្ថិតនៅក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ត្រូវបានគេរំលោភកាន់កាប់ដោយខុសច្បាប់។ មេឃុំបានព្យាយាមបិទបាំង ដោយអះអាងថាដីនេះជារបស់ឯកឧត្តមម្នាក់ ដែលចាក់ដីគ្រាន់តែដើម្បីអាស្រ័យផល ហើយចាំរដ្ឋត្រូវការទើបប្រគល់ឱ្យវិញ ខណៈចៅហ្វាយស្រុកកៀនស្វាយមិនឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន។ តើអាជ្ញាធរខ្លាចអំណាចឯកឧត្តមមែនទេ? យ៉ាងណាមិញ ច្បាប់ត្រូវតែគោរព ទោះមន្ត្រីថ្នាក់ណាក៏ដោយ…

កណ្តាល៖ ប្រជាពលរដ្ឋ២៦គ្រួសារ បានផ្ទុះកំហឹងយ៉ាងក្តៅគគុក ដោយចោទប្រកាន់ចំៗទៅលើលោក ស៊ុម ធន អភិបាលរងស្រុកកៀនស្វាយ ថាបានទិញដីពួកគាត់ដោយកាត់ប្លង់យកទៅបាត់រាប់ខែ តែបែរជាប្រើសន្យាខ្យល់រាប់ភ្លេច គេចវេសមិនព្រមសងប្រាក់ថ្លៃដីជាង១លាន៣៧ម៉ឺនដុល្លារ។ អ្វីដែលកាន់តែហួសចិត្ត គឺទោះបីជារដ្ឋបាលខេត្តកណ្តាល បានចេញមុខសម្របសម្រួលឱ្យផ្តិតមេដៃធ្វើកិច្ចសន្យាធានាសងប្រាក់នេះរួចហើយក្តី ក៏មន្ត្រីរូបនេះនៅតែបន្តគេចវេស ហ៊ានបំពានចំណារថ្នាក់ខេត្តយ៉ាងក្រអឺតក្រទម…

រថយន្តដឹកដីជាច្រើនគ្រឿងបាននិងកំពុងមមាញឹកដឹកដីចាក់ ខណៈគ្រឿងចក្រនិងកម្មករ កំពុងសម្រុកសង់សំណង់លើដីចំណីទន្លេមេគង្គយ៉ាងសស្រាក់សស្រាំ ក្នុងភូមិសាស្ត្រភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយហាក់ពុំញញើតច្បាប់ឡើយ។ ជុំវិញករណីនេះ ចៅសង្កាត់បានត្រឹមប្រាប់ថា បានរាយការណ៍ជូនថ្នាក់លើរួចហើយ ខណៈដែលអភិបាលខណ្ឌច្បារអំពៅ បានត្រឹមប្រាប់ឱ្យផ្ញើរូបភាពនិងទម្លាក់ទីតាំងតាមប្រព័ន្ធតេឡេក្រាម តែមិនបានចូលមើល។ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើ បានប្រាប់អ្នកសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី២៥ឧសភា…

សំណង់រឹងមាំដែលបានបុកគ្រឹះ និងសាងសង់លយចូលទៅក្នុងផ្ទៃទន្លេយ៉ាងច្បាស់ក្រឡែត របស់សិប្បកម្មផលិតទឹកត្រីយីហោ «លីម គឹមហុង» ស្ថិតក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឮ កំពុងតែបង្កជាសំណួរក្ដៅគគុកថា តើម្ចាស់ទីតាំងខាងលើនេះជាអ្នកណា ហើយមានរិទ្ធអំណាចធំធេងកម្រិតណា ទើបបានជាអាជ្ញាធរពាក់ព័ន្ធមិនហ៊ានចុះទប់ស្កាត់ ឬមិនហ៊ានក្អកសូម្បីតែបន្តិច បណ្ដោយឱ្យមានបទល្មើសសំណង់រំលោភដីរដ្ឋ និងបង្កក្លិនស្អុយប៉ះពាល់ដល់ប្រជាជនតាមអំពើចិត្តយ៉ាងដូច្នេះ?…

រឿងនេះកំពុងតែក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសង្គម ដោយបងប្អូនប្រជាពលរដ្ឋបានរិះគន់ចំៗទៅលើ យានដ្ឋាន ជាង រិទ្ធ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងប្រឡាយបឹងត្របែក ក្នុងភូមិសាស្ត្រខណ្ឌចំការមន។ ដូចលោកអ្នកបានឃើញស្រាប់ក្នុងរូបភាព និងវីដេអូនេះអញ្ចឹង រថយន្តជាច្រើនគ្រឿងត្រូវបានគេយកមកចតត្រៀបត្រា លេបយកចិញ្ចើមផ្លូវ និងហៀរចូលមកដល់ទ្រូងផ្លូវសាធារណៈ សឹងតែពាក់កណ្តាលតែម្ដង។ ទង្វើនេះមិនត្រឹមតែបង្ហាញពីការរំលោភបំពានយកទ្រព្យសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធិឯកជនប៉ុណ្ណោះទេ តែថែមទាំងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សង្គម។…

 «តើអាជ្ញាធរ និងមន្ត្រីជំនាញស្រុកពញាឮ ពិតជាមើលមិនឃើញ ឬមួយកំពុងត្រូវថ្នាំសណ្តំរបស់ម្ចាស់ដី ទើបបណ្តែតបណ្តោយឱ្យមានករណីចាក់ដីរំលោភទន្លេកើតឡើងយ៉ាងគគ្រឹកគគ្រេងដល់ទៅ២ទីតាំងទល់មុខគ្នាបែបនេះ? គ្រាន់តែឈរពីទីតាំងទី១នៅឃុំព្រែកតាទែន ក្រឡេកមើលរំលងទន្លេទៅត្រើយម្ខាង យើងបានប្រទះឃើញសកម្មភាពរំលោភផ្ទៃទន្លេទី២ដ៏ធំសម្បើម ដែលកំពុងកកាយដីចាក់ចូលទន្លេយ៉ាងរលូន ដោយគ្មានការទប់ស្កាត់ទាល់តែសោះ។» «នេះគឺជាទីតាំងទី២ ស្ថិតនៅក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ កាលពីថ្ងៃទី៣មីនា…