ព័ត៌មានជាតិ

សន្តិសុខសង្គម

អតីត​កោះឈើខ្មៅ​ដែល​ធ្លាប់​មាន​សណ្ឋាន​ជា​កោះ​នោះ បច្ចុប្បន្ន​បាន​ប្រែ​ក្លាយ​ជា​ដី​ខ្ពប​ហើយ​លែង​មាន​សណ្ឋាន​កោះ​ទៀតហើយ។ ជាង ៤០ ឆ្នាំ​មក​នេះ ដី​នេះ​បាន​ក្លាយ​ទៅ​ជា​ចំការ​ដំណាំ​ចម្រុះ​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ។ ហេតុដូច្នេះ ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ទៅ​ឯកឧត្តម​អភិបាលខេត្ត​មេត្តា​ជួយ​ចុះបញ្ជី​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពួកគាត់​ផង។ ប្រជាពលរដ្ឋ​ប្រមាណ ៥០ នាក់ រួម​ទាំង​អនុភូមិ ​និង​មេភូមិ​ទាំង​ប្រាំ​នៃ​សង្កាត់​ជ្រោយតាកែវ​និង​សង្កាត់​ឈើខ្មៅ ក្រុង​សំពៅពូន បាន​រួមគ្នា​យក​ពាក្យ​ដាក់ស្នើសុំឲ្យឯកឧត្តម​អភិបាលខេត្ត​កណ្ដាល…

ប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅកំពុងបង្ហាញការមិនពេញចិត្ត និងផ្ទុះប្រតិកម្មយ៉ាងខ្លាំងជុំវិញការដំឡើងថ្លៃសេវាប្រមូលសំរាមថ្មីរបស់រដ្ឋបាលក្រុង។ ពួកគាត់បានលើកឡើងពីភាពភ្ញាក់ផ្អើល និងការលំបាកក្នុងការទទួលយកតម្លៃថ្មីនេះ ដែលកើនឡើងខ្ពស់ជាងតម្លៃចាស់កាលពីពេលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន។ ការមិនពេញចិត្តនេះត្រូវបានសម្តែងឡើងទាំងតាមរយៈបណ្ដាញសង្គម Telegram ក្រុមជជែកគ្នាតាមហាងកាហ្វេ និងការជួបជុំពិភាក្សាគ្នានៅតាមផ្ទះ។ ពួកគាត់បានចោទជាសំណួរថា តើហេតុអ្វីបានជាតម្លៃសេវាសំរាមកើនឡើងពី ៣ ទៅ ៤ ដង…

ក្រុមក្មេងទំនើងមួយក្រុមធំមានគ្នាប្រមាណជិត ២០នាក់ ប្រដាប់ដោយកាំបិត ដុំថ្ម និងញញួរ បានធ្វើសកម្មភាពយ៉ាងកម្រោល ចូលទៅវាយប្រហារក្រុមអតិថិជន និងកម្ទេចទ្រព្យសម្បត្តិនៅតូបលក់ដូរមួយកន្លែងដែលបើកម្ភៃបួនម៉ោង ស្ថិតក្នុងឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល បណ្ដាលឲ្យម៉ូតូរបស់អតិថិជនចំនួនពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។ ក្រោយពីមានការស្រាវជ្រាវ សមត្ថកិច្ចនគរបាលស្រុកស្អាងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ៣នាក់។…

កម្លាំងសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែងក្នុងឃុំបន្ទាយដែក ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងនោះមានស្ត្រីម្នាក់។ ជនសង្ស័យ ២នាក់ផ្សេងទៀត ដែលជាមេខ្លោងធំក្នុងការផ្គត់ផ្គង់គ្រឿងញៀន បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងបន្តតាមស្រាវជ្រាវ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥។…

យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីចែកចាយរូបភាពអាសអាភាសមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុរបស់ជនរងគ្រោះ បន្ទាប់ពីជនសង្ស័យបានផ្ញើរូបភាព និងវីដេអូឃ្លីបស្និទ្ធស្នាលជាមួយអតីតសង្សារជាអនីតិជនវ័យ ១៧ឆ្នាំ ទៅកាន់ម្តាយរបស់នាង ព្រមទាំងគំរាមបង្ហោះជាសាធារណៈ។ ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា…

កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានបើកប្រតិបត្តិការជាបន្តបន្ទាប់បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅគោលដៅផ្សេងៗគ្នាចំនួន៣ កន្លែង ក្នុងភូមិសាស្ត្រសង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានស្ត្រី ២នាក់ ត្រូវបានឃាត់ខ្លួន រួមនឹងវត្ថុតាងជាច្រើនទៀត។…

ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងរឹបអូសវត្ថុតាងមួយចំនួន ខណៈជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់។…

កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានបើកប្រតិបត្តិការតាមដានជាង ២សប្តាហ៍ មុននឹងឈានដល់ការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ម៉ាទឹកកក) ដោយជោគជ័យ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៣:១០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ…

ក្រោយរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បូមបង្ហូរទឹកសំណល់ពីលាងខ្សាច់ចូលប្រឡាយធ្វើឱ្យខូចទឹក ល្អក់ដូចខួរអណ្តែង ស្រាប់តែបែកធ្លាយថាទីតាំងលាងខ្សាច់របស់លោក ច្រាយ គង់ម៉េង នៅឃុំអន្លង់រមៀត នៅមិនទាន់បានច្បាប់អនុញ្ញាតនៅឡើយទេ។ ប្រជាពលរដ្ឋនៅភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង បានលើកឡើងថា ចាប់តាំងពីដេប៉ូលាងខ្សាច់នេះបង្កើតមក បានបង្ករផលប៉ះពាល់ប្រភពទឹកធម្មជាតិខ្លាំងណាស់ ដោយសារគេបូមបង្ហូរទឹកភក់ដែលសល់ពីការលាងខ្សាច់ចូលប្រឡាយធ្វើឱ្យទឹកប្រឡាយ…

កណ្តាល ៖ ជារឿងដ៏សោកសៅ និងគួរឲ្យសង្វេគជាទីបំផុត ដែលក្មេងស្រីសិស្សសាលាអាយុទើបតែ ១៥ឆ្នាំ ម្នាក់ បានបាត់បង់ជីវិតដោយសារលង់ទឹកទន្លេមេគង្គ ពេលកំពុងរៀនហែលទឹកយ៉ាងសប្បាយរីករាយ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៣០នាទី នៅចំណុចឆ្នេរខ្សាច់ទន្លេមេគង្គលើ…

ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមតាមដានព័ត៌មាន និងគោលការណ៍នានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ ពាក់ព័ន្ធបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ឯកឧត្តមបានស្នើឲ្យប្រជាពលរដ្ឋជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះឲ្យបាន ក៏ដូចជាជួយគាំទ្រដល់កងទ័ពជួរមុខទាំងសម្ភារៈ ថវិកា និងស្មារតីតាមលទ្ធភាពរៀងៗខ្លួន។…

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងដាក់ចេញនូវទិសដៅសម្រាប់ខែមិថុនា ឆ្នាំ២០២៥ នៅថ្ងៃទី៩ ខែមិថុនា នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងយ៉ាងម៉ឺងម៉ាត់ ដោយជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធ Online…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា គំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះ និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២០:៣០នាទីយប់ នៅចំណុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង។ លោកវរសេនីយ៍ឯក…

កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនប្ដីប្រពន្ធ ២នាក់ ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន និងមានឈ្មោះក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារបស់ប៉ុស្តិ៍។ ពួកគេត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០០:៣០នាទីរំលងអាធ្រាត្រ នៅចំណុចផ្លូវកៅស៊ូស្ថិតនៅភូមិក្រាំងលាវ…

កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្មេងទំនើង ដែលជិះម៉ូតូរោទ៍បង្កសំឡេងរំខាន និងបង្កការជួបជុំដើរលេងមិនចូលផ្ទះ ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសបានម៉ូតូ ២គ្រឿង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៣:២០នាទីរំលងអាធ្រាត្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គស្នួលទី៣…

ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយ បានឆក់យកជីវិតបុរសជាឪពុកម្នាក់ ខណៈកូនស្រីតូចជាទីស្រលាញ់ និងនារីម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ។ ករណីបុកគ្នារវាងម៉ូតូនិងម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ១៩:០០នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ…

ខេត្តកណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេគមួយ បានឆក់យកអាយុជីវិតយុវជនម្នាក់ភ្លាមៗ ទាំងព្រឹកព្រលឹម ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ករណីនេះបង្កឡើងដោយការដួលម៉ូតូខ្លួនឯង បណ្ដាលឲ្យយុវជនរងគ្រោះធ្លាក់ចូលប្រឡាយទឹក។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យសោកស្ដាយនេះបានកើតឡើងនៅវេលាម៉ោង ៥:១០នាទីព្រឹក នៅចំណុចផ្លូវបេតុង…

ខេត្តកណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេគមួយ បានឆក់យកជីវិតយុវជន ២នាក់ ភ្លាមៗនៅកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០៥នាទីរសៀល នៅលើផ្លូវជាតិលេខ១២A គីឡូម៉ែត្រ០.០១ ចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបង្ក្រាបមុខសញ្ញាក្មេងទំនើង (ជិះម៉ូតូរោទ៍បង្កសំឡេងរំខាន) ដោយឃាត់ខ្លួនបុរសម្នាក់ដែលកំពុងបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង និងគ្មានបំពង់ស៊ីមាំង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩:១១នាទីយប់ តាមបណ្ដោយផ្លូវលេខ១៤៣ ស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទីព្រឹក នៅចំណុចចុងព្រែកពោធិ៍ក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។…