ព័ត៌មានជាតិ

សន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានបើកប្រតិបត្តិការជាបន្តបន្ទាប់បង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅគោលដៅផ្សេងៗគ្នាចំនួន៣ កន្លែង ក្នុងភូមិសាស្ត្រសង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ក្នុងប្រតិបត្តិការនេះ ជនសង្ស័យចំនួន ៤នាក់ ក្នុងនោះមានស្ត្រី ២នាក់ ត្រូវបានឃាត់ខ្លួន រួមនឹងវត្ថុតាងជាច្រើនទៀត។…

ខេត្តកណ្ដាល៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងរឹបអូសវត្ថុតាងមួយចំនួន ខណៈជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់។…

កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ បានបើកប្រតិបត្តិការតាមដានជាង ២សប្តាហ៍ មុននឹងឈានដល់ការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ (ម៉ាទឹកកក) ដោយជោគជ័យ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៣:១០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ…

ក្រោយរងការចោទប្រកាន់ពីប្រជាពលរដ្ឋថា បូមបង្ហូរទឹកសំណល់ពីលាងខ្សាច់ចូលប្រឡាយធ្វើឱ្យខូចទឹក ល្អក់ដូចខួរអណ្តែង ស្រាប់តែបែកធ្លាយថាទីតាំងលាងខ្សាច់របស់លោក ច្រាយ គង់ម៉េង នៅឃុំអន្លង់រមៀត នៅមិនទាន់បានច្បាប់អនុញ្ញាតនៅឡើយទេ។ ប្រជាពលរដ្ឋនៅភូមិអន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង បានលើកឡើងថា ចាប់តាំងពីដេប៉ូលាងខ្សាច់នេះបង្កើតមក បានបង្ករផលប៉ះពាល់ប្រភពទឹកធម្មជាតិខ្លាំងណាស់ ដោយសារគេបូមបង្ហូរទឹកភក់ដែលសល់ពីការលាងខ្សាច់ចូលប្រឡាយធ្វើឱ្យទឹកប្រឡាយ…

កណ្តាល ៖ ជារឿងដ៏សោកសៅ និងគួរឲ្យសង្វេគជាទីបំផុត ដែលក្មេងស្រីសិស្សសាលាអាយុទើបតែ ១៥ឆ្នាំ ម្នាក់ បានបាត់បង់ជីវិតដោយសារលង់ទឹកទន្លេមេគង្គ ពេលកំពុងរៀនហែលទឹកយ៉ាងសប្បាយរីករាយ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៣០នាទី នៅចំណុចឆ្នេរខ្សាច់ទន្លេមេគង្គលើ…

បុរសសន្តិសុខម្នាក់ បានរងការគំរាមកំហែង និងខូចខាតទ្រព្យសម្បត្តិដោយចេតនា ពីសំណាក់យុវជនម្នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកស្អាង ខេត្តកណ្តាល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៩:០០នាទី ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង…

កណ្តាល ៖ ជនសង្ស័យ ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកល្វាឯម ឃាត់ខ្លួនករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រភេទមេតាំហ្វេតាមីន (Ice) ទម្ងន់ជិត ០.១ក្រាម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩:៤០នាទី ថ្ងៃទី២១ ខែឧសភា…

កណ្តាល ៖ ជនសង្ស័យជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាងជាគ្រឿងញៀនចំនួន ៨កញ្ចប់ ទម្ងន់សរុបជាង ១ក្រាម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០:០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្ពានអណ្ដូង…

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ករណីធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា និងគំរាមកំហែង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២:១៥នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ…

កណ្តាល ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ករណីគំរាមថានឹងសម្លាប់ ថែមទាំងកាប់សត្វឆ្កែរបស់ជនរងគ្រោះឲ្យងាប់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥:០០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាអុងទី១ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ…

កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្មេងទំនើង ដែលជិះម៉ូតូរោទ៍បង្កសំឡេងរំខាន និងបង្កការជួបជុំដើរលេងមិនចូលផ្ទះ ដោយឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងរឹបអូសបានម៉ូតូ ២គ្រឿង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៣:២០នាទីរំលងអាធ្រាត្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គស្នួលទី៣…

ខេត្តកណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយ បានឆក់យកជីវិតបុរសជាឪពុកម្នាក់ ខណៈកូនស្រីតូចជាទីស្រលាញ់ និងនារីម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ។ ករណីបុកគ្នារវាងម៉ូតូនិងម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ១៩:០០នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ…

ខេត្តកណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេគមួយ បានឆក់យកអាយុជីវិតយុវជនម្នាក់ភ្លាមៗ ទាំងព្រឹកព្រលឹម ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ករណីនេះបង្កឡើងដោយការដួលម៉ូតូខ្លួនឯង បណ្ដាលឲ្យយុវជនរងគ្រោះធ្លាក់ចូលប្រឡាយទឹក។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យសោកស្ដាយនេះបានកើតឡើងនៅវេលាម៉ោង ៥:១០នាទីព្រឹក នៅចំណុចផ្លូវបេតុង…

ខេត្តកណ្ដាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេគមួយ បានឆក់យកជីវិតយុវជន ២នាក់ ភ្លាមៗនៅកន្លែងកើតហេតុ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០៥នាទីរសៀល នៅលើផ្លូវជាតិលេខ១២A គីឡូម៉ែត្រ០.០១ ចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបង្ក្រាបមុខសញ្ញាក្មេងទំនើង (ជិះម៉ូតូរោទ៍បង្កសំឡេងរំខាន) ដោយឃាត់ខ្លួនបុរសម្នាក់ដែលកំពុងបើកបរម៉ូតូក្នុងស្ថានភាពស្រវឹង និងគ្មានបំពង់ស៊ីមាំង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៩:១១នាទីយប់ តាមបណ្ដោយផ្លូវលេខ១៤៣ ស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានផ្ទុកសារធាតុញៀនក្នុងខ្លួន ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទីព្រឹក នៅចំណុចចុងព្រែកពោធិ៍ក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។…

ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើងចំនួន ៥នាក់ ដែលសុទ្ធសឹងតែជាមុខសញ្ញាចាស់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចសត្វទាអ្នកស្រុកដើម្បីយកមកធ្វើជាសាច់ក្លែម ក្រោយផឹកស្រាអស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣:៣០នាទីទាបភ្លឺថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ…

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង បានសម្រេចនាំគ្នាផ្តិតមេដៃដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ពីរដ្ឋបាលស្រុក ឲ្យម្ចាស់ដេប៉ូខ្សាច់ដែលប្រើប្រាស់រថយន្តយីឌុបធំៗ ជួសជុលផ្លូវមូលនិធិឃុំដែលខូចខាតធ្ងន់ធ្ងរ។ ការតវ៉ានេះកើតឡើងក្រោយពីពួកគេបានអត់ទ្រាំលែងបាន នឹងផលលំបាកជារៀងរាល់ថ្ងៃ បន្ទាប់ពីការសន្យាខ្យល់ជាច្រើនលើកច្រើនសាររបស់តំណាងដេប៉ូ មិនត្រូវបានអនុវត្តនោះទេ។ ប្រជាពលរដ្ឋភូមិព្រែកស្នាយ ពិសេសអ្នកមានចម្ការនៅសងខាងព្រែកតាកុក បានបញ្ជាក់ថា ដេប៉ូខ្សាច់ដែលមានម្ចាស់ឈ្មោះ…

ខេត្តកណ្ដាល៖ ទុក្ខសោកពិតជាបានរុំព័ទ្ធគ្រួសារលោកយាយពិការម្នាក់ នៅស្រុកអង្គស្នួល កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ អគ្គិភ័យដែលបង្កឡើងដោយទុស្សេខ្សែភ្លើង បានឆាបឆេះផ្ទះគាត់ខ្ទេចអស់គ្មានសល់ រួមទាំងក្តីសង្ឃឹម និងសម្ភារៈប្រើប្រាស់ដែលសន្សំបានពេញមួយជីវិត។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១:០៥នាទីរំលងអាធ្រាត្រ នៅចំណុចភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាបករណីសម្របសម្រួល និងផ្ដល់ទីតាំងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសបានវត្ថុតាងពាក់ព័ន្ធមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២១:០០នាទីយប់ នៅចំណុចផ្លូវបេតុង ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន…