ព័ត៌មានជាតិ

សន្តិសុខសង្គម

មនុស្ស ៣នាក់បានរងរបួស ក្នុងនោះធ្ងន់ ១នាក់ (ប្រុស) និងស្រាល ២នាក់ (ស្រី) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ក នៅលើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ…

កម្លាំងនគរបាលយុត្តិធម៌ស្រុកកោះធំ ខេត្តកណ្ដាល បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលលើកដែក ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទី នៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ។ ដីកាបង្គាប់ឱ្យចាប់ខ្លួននេះ…

កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទពីផ្ទះប្រជាពលរដ្ឋម្នាក់ ដែលជាគ្រូពេទ្យ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី នៅចំណុចភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកការស៊ើបអង្កេត និងដឹកនាំកិច្ចប្រតិបត្តិការសហការដ៏ធំមួយ ដើម្បីបង្ក្រាបក្រុមចោរឆក់ដែលមានបណ្ដាញធ្វើសកម្មភាពឆ្លងខេត្ត ហើយតែងរត់គេចខ្លួនមករាជធានីភ្នំពេញ។ ប្រតិបត្តិការនេះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តផ្សេងៗ។ ការស៊ើបអង្កេតនេះផ្តើមចេញពីករណី លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ដែលបានកើតឡើងនៅត្រង់ចំណុចភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ កាលពីថ្ងៃទី៣០…

កម្លាំងសមត្ថកិច្ចនគរបាលស្រុកល្វាឯម ខេត្តកណ្ដាល បានធ្វើការបង្ក្រាប និងឃាត់ខ្លួនស្ត្រីម្នាក់ ពាក់ព័ន្ធបទល្មើសរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៤០ នាទី នៅលើផ្លូវលំ ស្ថិតនៅភូមិផ្លូវត្រី…

កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្អាង ខេត្តកណ្ដាល បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យទាំង០២នាក់មានឈ្មោះ ទិត្យ រិទ្ធី ភេទប្រុស អាយុ ២៣ឆ្នាំ និងឈ្មោះ ជា…

កម្លាំងនគរបាលក្រុងតាខ្មៅបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង ឆាង អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានទីលំនៅនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងគ្មានមុខរបរពិតប្រាកដ ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ចំនួន…

លោក ឃាន់ សោភ័ណ្ឌ បានអះអាងថា រូបលោកត្រូវបានលោកឧកញ៉ា ស្រី ចាន់ថន និងបក្ខពួក ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។ លោកបានដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នតុលាការ ភ្លាមៗផងដែរ បន្ទាប់ពីហេតុការណ៍កើតឡើង។…

កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ តំណាងក្រុមហ៊ុន ដាវី ស៊ីអេច អ៊ឹមផត អ៊ិចផត ឯ.ក បានយកអំណោយផ្តល់ជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតចំនួនជាង ១០០គ្រួសារ ដែលរស់នៅក្នុងភូមិរបោះអង្កាញ់ និងភូមិរបោះអង្កាញ់មួយ សង្កាត់ព្រែកឯង…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីអំពើលួច (កាច់សោកម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យរូបនេះក៏ជាអតីតទណ្ឌិតធ្លាប់ជាប់ពន្ធនាគារពីបទលួចមានស្ថានទម្ងន់ទោសផងដែរ។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១៨…

ខេត្តកណ្ដាល៖ បុរសជាប្ដីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនបាន បន្ទាប់ពីបានប្រើហិង្សាកាប់ទៅលើប្រពន្ធរបស់ខ្លួនរបួសធ្ងន់ធ្ងរចំផ្ទៃមុខ។ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ២៣:៣០ នាទីយប់ នៅចំណុចភូមិថ្មី ឃុំថ្មី…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសថ្នាំញៀនជិត ៤ក្រាម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃអាទិត្យ ទី ០១ ខែមិថុនា ឆ្នាំ ២០២៥…

ខេត្តកណ្តាល៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃអាទិត្យ ទី ០១ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅចំណុចភូមិឫស្សីជ្រោយ…

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាង ឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូពីមុខសាលាបឋមសិក្សាមួយកន្លែង។ ការឃាត់ខ្លួននេះបានធ្វើឡើងក្រោយមានការជួយអន្តរាគមន៍ដេញតាមពីបងប្អូនជនរងគ្រោះ និងការស្វែងរករបស់សមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៤០…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលក្រុងអរិយក្សត្រ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងភ្នាក់ងារចាត់ចែងលេងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតវត្ថុតាងបានជាច្រើន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ទី ៣០ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១:០០ នាទី…

ខេត្តកណ្ដាល៖ បុរសសន្តិសុខវ័យចំណាស់ម្នាក់បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ច បន្ទាប់ពីប្រទះឃើញតុគិតលុយនៅកន្លែងធ្វើការរបស់គាត់ត្រូវជនមិនស្គាល់មុខវាយបំផ្លាញ។ ក្រោយទទួលពាក្យបណ្ដឹង សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី ២៩ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ៩:៣០ នាទីព្រឹក…

កណ្តាល៖ ពលរដ្ឋដែលរស់នៅឃុំព្រែកថ្មី ឃុំទឹកវិល និងឃុំកោះខ្សាច់ទន្លា ក្នុងស្រុកស្អាង ខេត្តកណ្តាល កំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពបូមខ្សាច់របស់កាណូតមួយគ្រឿង ដែលបានបំពាក់ស្លាកយីហោក្រុមហ៊ុន “ចរិយា សម្បត្តិ អ៊ីមផត អិចផត ឯ.ក” ដោយពួកគាត់បានអះអាងថា…

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកពញាឮ បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈមុខសញ្ញាចាស់ម្នាក់ទៀតបានរត់គេចខ្លួនបាត់។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៥០…

អតីត​កោះឈើខ្មៅ​ដែល​ធ្លាប់​មាន​សណ្ឋាន​ជា​កោះ​នោះ បច្ចុប្បន្ន​បាន​ប្រែ​ក្លាយ​ជា​ដី​ខ្ពប​ហើយ​លែង​មាន​សណ្ឋាន​កោះ​ទៀតហើយ។ ជាង ៤០ ឆ្នាំ​មក​នេះ ដី​នេះ​បាន​ក្លាយ​ទៅ​ជា​ចំការ​ដំណាំ​ចម្រុះ​ដែល​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ។ ហេតុដូច្នេះ ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ទៅ​ឯកឧត្តម​អភិបាលខេត្ត​មេត្តា​ជួយ​ចុះបញ្ជី​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពួកគាត់​ផង។ ប្រជាពលរដ្ឋ​ប្រមាណ ៥០ នាក់ រួម​ទាំង​អនុភូមិ ​និង​មេភូមិ​ទាំង​ប្រាំ​នៃ​សង្កាត់​ជ្រោយតាកែវ​និង​សង្កាត់​ឈើខ្មៅ ក្រុង​សំពៅពូន បាន​រួមគ្នា​យក​ពាក្យ​ដាក់ស្នើសុំឲ្យឯកឧត្តម​អភិបាលខេត្ត​កណ្ដាល…