ព័ត៌មានជាតិ

សន្តិសុខសង្គម

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅភូមិក្រាំងធ្នង់ ឃុំក្រាំងឆ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលគេស្គាល់ថា ជារបស់ឈ្មោះ សុខ ឡូត កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ រាប់សិបគូរ ហើយក្នុងមួយគូរៗចាក់ភ្នាល់រាប់រយដុល្លារឯណោះ ដោយមិនខ្លាចញញើតនឹងច្បាប់ទាល់តែសោះ…

អតីតសង្ឃទាំង ៥អង្គ ដែលគណៈបញ្ជាការឯកភាពស្រុកអង្គស្នួលរកឃើញកំពុងនាំគ្នាផឹកស៊ីក្នុងក្លឹបផាប់ណាតូ៣៣៣ ពេលចុះធ្វើរដ្ឋបាល រួមមានព្រះគ្រូចៅអធិការស្តីទី៣អង្គ គ្រូសូត្រឆ្វេង លេខាចៅអធិការ ត្រូវបានធ្វើការផ្សឹកហើយធ្វើការអប់រំ៤៨ម៉ោង ។ លោកវរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា អតីតសង្ឃទាំង…

ផ្តើមចេញពីទំនាស់ពាក្យសម្តី​ ប្អូនបង្កើត បានវាយបងប្រុសរបស់ខ្លួនបណ្តាលឲ្យរងរបួស ចំណែក​បងប្រុសកើតទុក្ខមិនសុខចិត្ត ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនប្អូនប្រុសចាត់ការតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុចហាងលក់គ្រឿងអល័ង្ការ (ផ្ទះជនរងគ្រោះ) ស្ថិតនៅភូមិព្រែកថ្មី…

​ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍ននគរបាលរដ្ឋបាល​ភ្នំបាត បង្ក្រាបឃាត់ខ្លួនរួមជាមួយគ្រឿងញៀនមួយចំនួន កាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅចំណុច​ភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។ ជនសង្ស័យខាងលើមានឈ្មោះ ​ប្រាក់…

ខេត្តកណ្តាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ វ៉ាន់ធឿន មេបញ្ជាការស្រុក កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល…

បន្ទាប់ពីបានទទួលព័ត៌មានថា មានបុរសម្នាក់បានថតសកម្មភាពកាន់ប្រើប្រាស់អាវុធបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកស្នួល ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ រស់នៅភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ។ ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលបានដកហូតកាំភ្លើងកែឆ្នៃចំនួន ០២ដើម ដែលជនសង្ស័យបានថតបង្ហោះលើបណ្តាញសង្គមហ្វេសបុក…

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ ​សហការជាមួយកម្លាំងប៉ុស្តិ៍គគីរ និងប៉ុស្តិ៍ដីឥដ្ឋ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៧នាក់ ពាក់ព័ន្ធ​ករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល…

បុរសជនជាតិបង់ក្លាដេសម្នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសបាក់ដៃខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តដែលកំពុងឈប់នៅលើទ្រូងផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់…

បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅកៀពីក្រោយម៉ូតូមួយគ្រឿងទៀត រួចរេចង្កូតមកឆ្វេងទៅបុកជាមួយរថយន្តហាយលែនឌ័រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ…

បុរសម្នាក់ ដែលក្រុមគ្រួសារអះអាងថា មានជំងឺសសៃប្រសាទ ហើយតែងតែផឹកស្រាបៀនោះ ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតជាប់នឹងមែកដើមអំពិលទឹកបារាំង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅជិតផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ…

បុរសជាជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពី​បានគំរាមសម្លាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយផ្តើមចេញពីរឿង​កន្ទុយប្រាក់ ៥ពាន់រៀល ដែលហេតុការណ៍នេះ បាកើតឡើងកាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ ​នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកក្របៅទី១…

ពិតជាលួចគ្មានយល់មុខមែន ជនសង្ស័យវ័យក្មេង បានលួចម៉ូតូរបស់ជនរងគ្រោះជាមនុស្សចាស់ដែលរស់នៅក្នុងភូមិជាមួយគ្នា កាលពីវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅចំណុច ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល លុះព្រឹកឡើងវេលាម៉ោង ០៧និង២៥នាទី…

គ្រាន់តែឃើញសមត្ថកិច្ចនាំគ្នារត់យកប្រាស់អាយុរៀងៗខ្លួន បន្សល់ទុកនូវម៉ូតូចំនួន ១២គ្រឿង ផាស់អាប់១គ្រឿង ជញ្ជីងថ្លឹងមួយ អាគគ ១ក្បាល និងស្កុតរុំខ្នាយមាន់មួយចំនួនប្រមូលយកមករក្សាទុកដើម្បីស្រាវជ្រាវរកម្ចាស់ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ១២និង៣៦រសៀល ថ្ងៃទី០៨ ធ្នូ ២០២៤…

បុរសម្នាក់ ដោយសារតែគ្រឿងញៀន ធ្វើឲ្យជាប់ពន្ធ​នាគារដល់ទៅ ៣លើក ​តែពេល​ចេញមកវិញ នៅតែមិនកែប្រែ ទំបំផុត​ត្រូវប៉ូលចាប់បញ្ចូលគុកជាថ្មី ក្រោយ​កាន់កាំបិតប៉័ងតោដេញកាប់​​ម្តាយ ខ្លួនឯង កាលពីវេលាម៉ោងជាង ១រសៀល ថ្ងៃទី០១ ធ្នូ ២០២៤ នៅចំណុចផ្ទះជនរងគ្រោះ…

ប៉ូលិសស្រុកស្អាង បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប អស់រយៈពេល ៥ថ្ងៃកន្លះ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) ឈានដល់ឃាត់ខ្លួនជនសង្ស័យ ៤នាក់ នៅវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះ…

ជនសង្ស័យម្នាក់ ឈ្មោះ អឿន ពិសិដ្ឋ ហៅគាំង អាយុ ៣១ឆ្នាំ (រស់នៅ​ភូមិ​កើតហេតុ) បានធ្វើសកម្មភាពផ្លោះរបងចូលទៅក្នុងក្រុមហ៊ុនស៊ីភី ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប៉ុន្តែត្រូវបានសន្តិសុខយាមនៅក្នុងក្រុមហ៊ុនដើរល្បាតឃើញក៏ឃាត់ខ្លួន រួចរាយការណ៍មកអ្នកគ្រប់គ្រងឲ្យប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ…

កម្លាំងនគរបាលក្រុងច្បារមន កាលពីថ្ងៃទី ២៩ វិច្ឆិកា ម្សិលមិញ បានធ្វើការស្រាវជ្រាវ​ ​ឈា​ន​ឃាត់ខ្លួនមុខសញ្ញា ដែលបានកាប់ជនរងគ្រោះ​ឈ្មោះ​ នី ចាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ បណ្ដាលឲ្យដាច់​-ក-ដៃ​ខាងឆ្វេង​ កាលពីថ្ងៃទី២៧​…

ពិតជាសំណាង​មែន បុរសម្នាក់​កំពុងបើកបររថយន្តសុខៗ ស្រាប់តែងងឹតមុខធ្លាក់ស្នាមភ្លោះ ជម្រៅជាង ១០ម៉ែត្រហើយ តែមិនបណ្តាលឱ្យរងរបួស គ្រាន់តែខូចរថយន្តបន្តិចបន្តួចតែប៉ុណ្ណោះ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី២៨ វិច្ឆិកា ២០២៤ នៅផ្លូវជាតិលេខ២១ ​ចំណុចដែលឧស្សាហ៍កើតមានគ្រោះថ្នាក់…

​​ផ្តើមចេញពីទំនាស់ពាក់សម្តី រវាងជនជាតិឥណ្ឌា និងជនជាតិឥណ្ឌាដូចគ្នា ឈានដល់យកភ្លើងដុតក្នុងបន្ទប់ជួល បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលទាំង​ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ទាំងយប់​​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់…

ជនសង្ស័យមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចំនួន ៣ សហការជាមួយជំនាញ ធ្វើប្រដេញពួនស្ទាក់បង្ក្រាប និងឃាត់ខ្លួន ខណៈរូបគេនាំយកថ្នាំញៀនពីខេត្តកំពង់ស្ពឺ មកលក់ចែកចាយក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្តាល ។ អធិការនគរបាលស្រុកអង្គស្នួល លោកវរៈសេនីយ៍ឯក មាន សំណាង បានប្រាប់ឱ្យដឹងថា…