ព័ត៌មានជាតិ

សន្តិសុខសង្គម

បន្ទាប់ពីបានទទួលព័ត៌មានថា មានបុរសម្នាក់បានថតសកម្មភាពកាន់ប្រើប្រាស់អាវុធបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកស្នួល ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ រស់នៅភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ។ ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលបានដកហូតកាំភ្លើងកែឆ្នៃចំនួន ០២ដើម ដែលជនសង្ស័យបានថតបង្ហោះលើបណ្តាញសង្គមហ្វេសបុក…

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ ​សហការជាមួយកម្លាំងប៉ុស្តិ៍គគីរ និងប៉ុស្តិ៍ដីឥដ្ឋ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៧នាក់ ពាក់ព័ន្ធ​ករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល…

បុរសជនជាតិបង់ក្លាដេសម្នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសបាក់ដៃខាងស្តាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តដែលកំពុងឈប់នៅលើទ្រូងផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចស្ពានអាកាសក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់…

បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅកៀពីក្រោយម៉ូតូមួយគ្រឿងទៀត រួចរេចង្កូតមកឆ្វេងទៅបុកជាមួយរថយន្តហាយលែនឌ័រ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ…

បុរសម្នាក់ ដែលក្រុមគ្រួសារអះអាងថា មានជំងឺសសៃប្រសាទ ហើយតែងតែផឹកស្រាបៀនោះ ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតជាប់នឹងមែកដើមអំពិលទឹកបារាំង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅជិតផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ…

យុវជនពីរនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីពួកគេទាំង ៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយបានវ៉ាជែងរថយន្តធន់ធំមួយគ្រឿង ដែលនៅខាងមុខ ប៉ុន្តែវ៉ាមិនផុត ក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយ ​បណ្តាលឲ្យ​ខ្ទាតមនុស្ស ២នាក់ មកខាងស្តាំងដៃវិញ ក៏ត្រូវរថយន្តដែលខ្លួនវ៉ា​នោះកិន​តែម្តង ។…

ជនសង្ស័យ ៣នាក់ ត្រូវបានមន្រ្តីក្រុមប្រឹក្សា និងប្រជាការពារឃុំបែកចាន ស្រុកអង្គស្នួល ឃាត់ខ្លួននាំទៅកាន់សាលាអនុគណស្រុកអង្គស្នួល បកស្បង់ចីវរចេញ រួចប្រគល់ជូននគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួលចាត់ការតាមច្បាប់ ក្រោយពេលពួកគេបាននាំគ្នាកោរសក់ ស្លៀកស្បង់ចីវរ ក្លែងជាព្រះសង្ឃចេញដើរបិណ្ឌបាត្រ ដើម្បីយកលុយទៅទិញគ្រឿងញៀនប្រើប្រាស់ ។ ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់…

កាលពីវេលាម៉ោងជាង ៦ព្រលប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ មានករណីបុរសអ្នកបើករថយន្តតាក់ស៊ីម្នាក់ត្រូវជនបរទេសចំនួន ៤នាក់ (ជនជាតិចិនម្នាក់ និងជនជាតិវៀតណាម ៣នាក់) បានធ្វើសកម្មភាពប្លន់រថយន្តមួយគ្រឿងម៉ាក Toyota Alphat ពណ៌ស…

យុវជនម្នាក់ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកជាមួយរថយន្ត KIA បណ្តាលឲ្យបោកក្បាលនឹងកញ្ចក់ទើលើរដំបូលរថយន្ត កាលពីវេលាម៉ោងជាង ៩យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥-២៦ ស្ថិតក្នុងភូមិព្រែកអង្គុញ…

ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ដេញតាមឃាត់ខ្លួនបាន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីយុវតីម្នាក់បានសម្រេច ហើយព្យាយាមជិះគេចខ្លួនរហូតដល់ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។ អំពើធាក់ប្លន់យកម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវកៅស៊ូភូមិខ្លុង…

ប៉ូលិសស្រុកស្អាង បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាប អស់រយៈពេល ៥ថ្ងៃកន្លះ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ) ឈានដល់ឃាត់ខ្លួនជនសង្ស័យ ៤នាក់ នៅវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះ…

ជនសង្ស័យម្នាក់ ឈ្មោះ អឿន ពិសិដ្ឋ ហៅគាំង អាយុ ៣១ឆ្នាំ (រស់នៅ​ភូមិ​កើតហេតុ) បានធ្វើសកម្មភាពផ្លោះរបងចូលទៅក្នុងក្រុមហ៊ុនស៊ីភី ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប៉ុន្តែត្រូវបានសន្តិសុខយាមនៅក្នុងក្រុមហ៊ុនដើរល្បាតឃើញក៏ឃាត់ខ្លួន រួចរាយការណ៍មកអ្នកគ្រប់គ្រងឲ្យប្តឹងមកសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ…

កម្លាំងនគរបាលក្រុងច្បារមន កាលពីថ្ងៃទី ២៩ វិច្ឆិកា ម្សិលមិញ បានធ្វើការស្រាវជ្រាវ​ ​ឈា​ន​ឃាត់ខ្លួនមុខសញ្ញា ដែលបានកាប់ជនរងគ្រោះ​ឈ្មោះ​ នី ចាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ បណ្ដាលឲ្យដាច់​-ក-ដៃ​ខាងឆ្វេង​ កាលពីថ្ងៃទី២៧​…

ពិតជាសំណាង​មែន បុរសម្នាក់​កំពុងបើកបររថយន្តសុខៗ ស្រាប់តែងងឹតមុខធ្លាក់ស្នាមភ្លោះ ជម្រៅជាង ១០ម៉ែត្រហើយ តែមិនបណ្តាលឱ្យរងរបួស គ្រាន់តែខូចរថយន្តបន្តិចបន្តួចតែប៉ុណ្ណោះ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី២៨ វិច្ឆិកា ២០២៤ នៅផ្លូវជាតិលេខ២១ ​ចំណុចដែលឧស្សាហ៍កើតមានគ្រោះថ្នាក់…

​​ផ្តើមចេញពីទំនាស់ពាក់សម្តី រវាងជនជាតិឥណ្ឌា និងជនជាតិឥណ្ឌាដូចគ្នា ឈានដល់យកភ្លើងដុតក្នុងបន្ទប់ជួល បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលទាំង​ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំកម្លាំងចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ ទាំងយប់​​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់…

ជនសង្ស័យមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចំនួន ៣ សហការជាមួយជំនាញ ធ្វើប្រដេញពួនស្ទាក់បង្ក្រាប និងឃាត់ខ្លួន ខណៈរូបគេនាំយកថ្នាំញៀនពីខេត្តកំពង់ស្ពឺ មកលក់ចែកចាយក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្តាល ។ អធិការនគរបាលស្រុកអង្គស្នួល លោកវរៈសេនីយ៍ឯក មាន សំណាង បានប្រាប់ឱ្យដឹងថា…

កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ មានករណីបាក់ស្រុតផ្លូវបេតុងទាំងផ្ទាំងៗ អស់ប្រវែង ២៥ម៉ែត្រ នៅចំណុចផ្សាកំពង់វត្ត ភូមិកំពោធិ និងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល…

ជនសង្ស័យជាម្ចាស់គ្រឿងញៀនម្នាក់ និងអ្នកស៊ីឈ្នួលកាន់លក់ម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយឆ្មក់បង្ក្រាប ខណៈពួកគេកំពុងប្រើប្រាស់គ្រឿងញៀនជាមួយគ្នា នៅចំណុចភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កាលពីវេលាម៉ោង ១៨ និង០៥នាទីព្រលប់ ថ្ងៃទី០៤ វិច្ឆិកា ឆ្នាំ២០២៤ ចំណែកឯមេក្លោងប្រចាំតំបន់បានរត់គេចខ្លួនមុនកម្លាំងនគរបាលចុះទៅដល់ ។…

កម្មករសំណង់ម្នាក់ បានលង់ស្លាប់ក្រោយផឹកស្រា ហើយចុះងូតទឹកទន្លេមេគង្គ ចំណែកឯម្នាក់ទៀតលង់ទឹកព្រែកស្លាប់ បន្ទាប់ពីសម្រាកការងារចុះងូតទឹកព្រែក និងហែលទៅជួយលើកឈឹបរបស់អ្នកភូមិ ប៉ុន្តែ ដោយទឹកហូរខ្លាំងហែលមិនរួចក៏លង់ស្លាប់ទៅ ។ ប្រភពពីសមត្ថកិច្ចនគរបាលស្រុកមុខកំពូល បានឱ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទីរសៀលថ្ងៃទី០៣ វិច្ឆកា…

ជនសង្ស័យសមាជិកក្រុម BBK ចូលកាប់ដល់ផ្ទះចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល បន្ទាប់ពីនាំគ្នាកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ ចំណែកឯបក្សពួកចំនួន ៨នាក់ទៀតដែលរត់គេចសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ ។ លោក វរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា…