ព័ត៌មានជាតិ

សន្តិសុខសង្គម

ផ្ទះមួយខ្នង ដែលម្ចាស់ចាក់សោរផ្ទះទុកចោល ត្រូវជន (សតិមិនគ្រប់) យកភ្លើងដុត បណ្តាលឲ្យឆេះ បង្កការភ្ញាក់ផ្អើល​នៅវេលាម៉ោងជិត ៤​ទៀបភ្លឺ ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី១ ភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់…

ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែចាប់ផ្ដើមគគ្រឹកគគ្រេងវិញហើយ នៅភូមិសង្កាត់ក្នុងខណ្ឌច្បារអំពៅ និងបានពង្រីកខ្លួន នៅតាមហាងកាហ្វេ និងហាងលក់ដូរផ្សេងៗមួយចំនួនទៀត ។ ជាក់ស្តែង ទីតាំងហាងកាហ្វេមួយកន្លែង យីហោ «តាយតាយកាហ្វេ» ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែលួចបើកចាក់ភ្នាល់ល្បែងស៊ីសងជល់មានតាមអនឡាញ…

ប្រជានេសាទនៅឃុំកំពង់លួង និងឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ បាននាំគ្នា​ស្នើសុំដល់មន្ត្រីជលផល ពិសេសប្រមុខថ្នាក់ដឹកនាំ មេត្តាអនុគ្រោះឲ្យពួកគាត់ឲ្យពួកគាត់អាចប្រើប្រាស់ឧបករណ៍ «លបម៉ាឡេ» ដើម្បីចាប់ត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រឹមតែខ្នើតខាងមុខនេះផង…

ដេប៉ូខ្សាច់របស់លោកឧកញ៉ា លឹម សុផា​ នៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលធ្លាប់ត្រូវបានអាជ្ញាធរក្រុងតាខ្មៅ ចុះទៅបិទផ្អាក ២លើក ដោយសារធ្វើអាជីវកម្ម​គ្មានច្បាប់អនុញ្ញាតិនោះ ពេលនេះបាន​បើកដំណើរការដឹកខ្សាច់ចេញយ៉ាងគគ្រឹកគគ្រេង និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរដូចដើមឡើងវិញហើយ ។…

នៅវេលាម៉ោងជិត ៤ទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ មានអគ្គិភ័យបានឆាបឆេះបន្ទប់ស្នាក់នៅ ក្នុងឃ្លាំងសំណង់មួយកន្លែង នៅចំណុចផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ…

កម្លាំងនគរបាលខណ្ឌដូនពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅព្រឹក ថ្ងៃទី១២ ធ្នូ ២០២៣ ក្រោយពីជនសង្ស័យរូបនេះ បានយកកាំបិតប៉័ងតោកាប់ប្រហារទៅលើយុវជនម្នាក់ ខណៈកំពុងឈរលេង បណ្តាលឲ្យរងរបួសក្បាល និងដៃ នៅចំណុច​​សួនច្បារ​មាត់​ទន្លេ ​ផ្លូវ​ព្រះស៊ីសុវត្តិ​ភូមិ​៦ សង្កាត់​ផ្សារ​កណ្ដាល​ទី១ កាលពីវេលាម៉ោងជាង…

ជនសង្ស័យ ជាជនជាតិចិនចំនួន ៩នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្ដិ៍បឹងកេងកងទី១ ខណ្ឌបឹងកេងកង ឃាត់ខ្លួន ក្រោយព្រួតគ្នាប្រើហិង្សា និងយកកាំបិតបុ័ងតោកាប់បុរសជាជនជាតិម្នាក់ ឈ្មោះ LIU XIAO CHEN ភេទប្រុស អាយុ៣៧ឆ្នាំ…

ខេត្តកណ្តាល៖ ​ប្រជានេសាទ នៅ​​ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល បានស្នើសុំដល់មន្ត្រីជំនាញជលផល ពិសេស រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា មេត្តាយោគយល់…

ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយ នៅភូមិពោធិ៍តូច ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលគេស្គាល់ថា ជារបស់លោក ហ៊ាង គង់ផេង ​ប្រធានភូមិបាលស្រុកពញាឮ ​បានសាងសង់រំលោភចូលក្នុងផ្ទៃទន្លេ​ រាប់សិបម៉ែត្រ បានយ៉ាងរលូន ដោយគ្មានអ្នកណាហ៊ានហាមឃាត់នោះទេ ។…

ល្បែងកន្ទុយលេខ ដែលគេស្គាល់ថាជាឆ្នោតយួន កំពុងបើកលេងយ៉ាងអនាធិបតេយ្យនៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ដោយមិនរំខានដល់សមត្ថកិច្ច ឬអាជ្ញាធរភូមិ-សង្កាត់ បន្តិចសោះ ឯណាទៅគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ឯណាទៅអនុសាស្ត្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ទេរ និងតែងតាំងមុខតំណែង ឯកឧត្តម គួច ចំរើន ពីអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មកជាអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម…

បុរសម្នាក់ ដែលក្រុមគ្រួសារអះអាងថា មានជំងឺសសៃប្រសាទ ហើយតែងតែផឹកស្រាបៀនោះ ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតជាប់នឹងមែកដើមអំពិលទឹកបារាំង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅជិតផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ…

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ បានអញ្ជើញ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេមួយខ្សែ ប្រវែង ៧២០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥…

គម្រោងប្រព័ន្ធស្រោចស្រព និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល គិតត្រឹមចុងខែឧសភានេះ សម្រេចបានប្រមាណ ៩៥ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់ក្នុងខែមិថុនា ឬខែកក្កដា ខាងមុខ ។ នេះជាការត្រៀមលក្ខណៈសម្រាប់ខែវស្សាកំពុងចូលមកដល់ ហើយរំពឹងថា អាចនឹងបញ្ចៀសបាននូវគ្រោះធម្មជាតិ ដែលធ្លាប់បានជួបនាគ្រាកន្លងមកនៅតំបន់ទាំងនេះ…

យុវជនពីរនាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីពួកគេទាំង ៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ហើយបានវ៉ាជែងរថយន្តធន់ធំមួយគ្រឿង ដែលនៅខាងមុខ ប៉ុន្តែវ៉ាមិនផុត ក៏ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតក្នុងទិសដៅផ្ទុយ ​បណ្តាលឲ្យ​ខ្ទាតមនុស្ស ២នាក់ មកខាងស្តាំងដៃវិញ ក៏ត្រូវរថយន្តដែលខ្លួនវ៉ា​នោះកិន​តែម្តង ។…

ជនសង្ស័យ ៣នាក់ ត្រូវបានមន្រ្តីក្រុមប្រឹក្សា និងប្រជាការពារឃុំបែកចាន ស្រុកអង្គស្នួល ឃាត់ខ្លួននាំទៅកាន់សាលាអនុគណស្រុកអង្គស្នួល បកស្បង់ចីវរចេញ រួចប្រគល់ជូននគរបាលនៃអធិការដ្ឋានស្រុកអង្គស្នួលចាត់ការតាមច្បាប់ ក្រោយពេលពួកគេបាននាំគ្នាកោរសក់ ស្លៀកស្បង់ចីវរ ក្លែងជាព្រះសង្ឃចេញដើរបិណ្ឌបាត្រ ដើម្បីយកលុយទៅទិញគ្រឿងញៀនប្រើប្រាស់ ។ ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់…

កាលពីវេលាម៉ោងជាង ៦ព្រលប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ មានករណីបុរសអ្នកបើករថយន្តតាក់ស៊ីម្នាក់ត្រូវជនបរទេសចំនួន ៤នាក់ (ជនជាតិចិនម្នាក់ និងជនជាតិវៀតណាម ៣នាក់) បានធ្វើសកម្មភាពប្លន់រថយន្តមួយគ្រឿងម៉ាក Toyota Alphat ពណ៌ស…

យុវជនម្នាក់ បានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបើកម៉ូតូក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុកជាមួយរថយន្ត KIA បណ្តាលឲ្យបោកក្បាលនឹងកញ្ចក់ទើលើរដំបូលរថយន្ត កាលពីវេលាម៉ោងជាង ៩យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥-២៦ ស្ថិតក្នុងភូមិព្រែកអង្គុញ…

កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក ជី ស៊ីវុត្ថា អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តកណ្តាល បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤…