ព័ត៌មានជាតិ

សន្តិសុខសង្គម

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានប្រជាពុទ្ធិបរិស័ទ មកពីទីជិតឆ្ងាយរាប់ពាន់នាក់ បានមកជួបជុំគ្នាទាំងកណ្តាលថ្ងៃដាច់បាយក្រហាយទឹក ចាប់ពីមុខក្លោងទ្វារវត្ត រហូតដល់ក្នុងបរិវេណវត្តថ្មីដីក្រហម ស្ថិតក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្ដម៉ែជ័យ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងចង់ជួបព្រះអង្គធម្មវន វាសី ចន្ទមុនី ក្រោយពីទទួលដំណឹងថា ព្រះអង្គនឹងនិមន្តមកវត្តមួយនេះ…

ព្រោះតែជីវិភាពក្រីក្រ បុរសម្នាក់ខំប្រឹងចេញទៅរាវខ្យងទាំងមានជំងឺប្រចាំកាយ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ តែគួរឲ្យអនុច្ចារ ត្រូវជំងឺចាស់រើឡើងប្រកាច់ឈ្លក់ទឹកស្លាប់ម្នាក់កណ្តាលវាលស្រែគួរឲ្យអាសូរ ។ ​ បុរសរងគ្រោះខាងលើមានឈ្មោះ តឹម ហៀប ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ…

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ បន្ទាប់ពីមានគេប្រទះឃើញបុរសជនជាតិម្នាក់ ត្រូវបានជនមិនស្គាល់មុខចងដៃជាប់ ហើយយកមកទម្លាក់ចោលនៅក្នុងប្រឡាយទឹកមួយកន្លែង នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

កម្លាំងចម្រុះ​ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះធ្វើការឃាត់សាឡង់ បូមខ្សាច់ចំនួន៤ គ្រឿង នៅទន្លេមេគង្គក្រោម​ និងទន្លេបាសាក់​ ដោយសារបូមខុសដែនអាជ្ញាប័ណ្ណ និងប្រើទុយោធំលើសការកំណត់ ។ សាឡង់បូមខ្សាច់ទាំង ៤គ្រឿង ខាងលើ…

កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសការជួញដូរមនុស្ស និងការពារអនីតិជន កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ បានចុះឆ្មក់បង្ក្រាបទីតាំងហាងម៉ាស្សា និងលក់ការហ្វេរយីហោ៩៩ នៅលើផ្លូវ៨០ កែងនឹងផ្លូវព្រះស៊ីសុវត្តិសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនស្រ្តីជាអ្នកលក់កាហ្វេម្នាក់ច្រឡំ…

ជនសង្ស័យប្រុសស្រី ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ១៧នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ បង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ និងបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣ នេះ ។…

សាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនបុគ្គលឈ្មោះ កង តារាវិឆៃ ដែលត្រូវបានគេស្គាល់ថា ជាមេក្លោងបាញ់បោះ ដោយសេរី នៅផ្ទះលំហែលើខ្នងភ្នំគិរីរម្យ កាលពីពេលកន្លងទៅថ្មីៗនេះ ។ ខាងក្រោមនេះ ជាដីការបង្គាប់ឲ្យចាប់ខ្លួន…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា កាពីល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នៅទីលានបាល់ទះ…

ដេប៉ូខ្សាច់ «ជា ហ៊ីម» និងដេប៉ូខ្សាច់ «មេគង្គ» នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ ​ជាពិសេស ធ្វើឱ្យជន់លិចដំណាំរបស់ពួកគាត់ រយៈពេលជាងមួយឆ្នាំមកហើយ រហូតមកដល់ពេលនេះ…

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ The Real News ឲ្យដឹងថា ឃ្លាំងស្តុបលក់គ្រឿងអេឡិចត្រូនិចដ៏ធំ មួយកន្លែង គ្មានស្លាកយីហោ ​ស្ថិតនៅលើកំណាត់ផ្លូវបេតុង​២០០៤ ក្នុងភូមិអូរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ សង្ស័យគ្មានច្បាប់អនុញ្ញាតិ ​កំពុងធ្វើសកម្មភាពចែកចាយគ្រឿងអេឡិចត្រូនិច និងកំព្យួទ័រ…