ព័ត៌មានជាតិ

ភ្នំពេញ៖ ​ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ក្រសួងធនធានទឹក បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់នៃប្រទេសចិនដែលគ្របដណ្ដប់ផ្នែកខាងជើងប្រទេសថៃ និងលាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ នឹងមានលំហូរខ្យល់បក់មកពីទិសខាងជើង និងទិសឦសាន ប្រសព្វគ្នាជាមួយលំហូរខ្យល់បក់ពីទិសអាគេ្នយ៍ ដែលផ្ទុកនូវសំណើមនៃសមុទ្រចិនខាងត្បូង…

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពតាមក្រសួងព័ត៌មានសម្រេច លុបអាជ្ញាបណ្ណអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ និងសមាគមអ្នកសារព័ត៌មាន ដែលបានចុះ បញ្ជីហើយមិនដំណើរការក្នុងរយៈពេល១ឆ្នាំ។ ដោយឡែក សម្រាប់ស្ថានីយទូរទស្សន៍ គ្រប់ប្រភេទទុកលទ្ធភាពជូនក្នុងរយៈពេល៣ឆ្នាំ ដោយសារប្រើទុនវិនិយោគច្រើន និងត្រូវសិក្សារយៈពេលយូរ។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី៣០ ខែតុលា…

ភ្នំពេញ៖ សរុបរយៈពេល ៩ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនប្រមាណជា ២៨០៦,៣៧លានដុល្លារ ស្មើនឹង ៧៨,៥៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ហើយគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ គឺសម្រេចបានប្រមាណជា…

មណ្ឌលគិរី៖ លោក ហ៊ាញ ប៊ុណ្ណា នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា មកដល់បច្ចុប្បន្ន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធនានា បានដំណើរការរៀបចំ និងទទួលស្គាល់សហគមន៍ចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិចបានចំនួន២៥សហគមន៍ នៅក្នុងខេត្តមណ្ឌលគិរី ដែលក្នុងនោះមានសហគមន៍ចំនួន១៧បានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ និងសហគមន៍ចំនួន៧បានទទួលប័ណកម្មសិទ្ធិដីសហមូលហភាពជនជាតិដើមភាគតិច។…

រតនគិរី៖ លោក សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្តតំណាង លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ គឺ អាចដល់ព័ត៌មានដល់ប្រជាពលរដ្ឋនិងផ្ដល់ឱកាសដល់ពលរដ្ឋបានបញ្ចេញនូវមតិយោបល់សំណូមពររួមទាំងបញ្ហាប្រឈមរបស់ខ្លួនដើម្បីវិភាគការងាររកដំណោះស្រាយ ជូនពួកគាត់ឲ្យទាន់ពេលវេលានិងតម្លាភាព។…

សន្តិសុខសង្គម

សូមមាតាបិតាទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួនជានិច្ច ជាពិសេសនៅជិតកន្លែងទឹក ! ករណីដ៏គួរឲ្យសង្វេគមួយបានកើតឡើងចំពោះក្មេងស្រីជាសិស្សម្នាក់ ដែលបានបាត់បង់ជីវិតដោយសារលង់ទឹកប្រឡាយ ខណៈឪពុកបានហាមប្រាមរួចហើយ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៧ កញ្ញា ២០២៥ នៅប្រឡាយទឹកស្ថិតក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន…

យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍បុកគ្នារវាងម៉ូតូរបស់ខ្លួនជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ដែលបានបើករត់គេចខ្លួន។ ហេតុការណ៍ដ៏គួរឲ្យសង្វេគនេះបានកើតឡើងនៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី១៣ កញ្ញា ២០២៥ នៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦-២៧ ស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ…

មនុស្ស ៤នាក់បានរងរបួស ក្នុងនោះ ២នាក់របួសធ្ងន់ និង ២នាក់របួសស្រាល នៅក្នុងហេតុការណ៍បុកគ្នារវាងម៉ូតូសណ្ដោងរ៉ឺម៉ក និងម៉ូតូមួយគ្រឿងទៀត នៅរសៀលថ្ងៃទី១២ កញ្ញា ២០២៥។ ឧប្បត្តិហេតុនេះបានកើតឡើងនៅលើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ…

យុវជនម្នាក់បានសុំខ្ចីទូរសព្ទដៃជាងម៉ូតូម្នាក់ដើម្បីទូរសព្ទទៅមិត្តភក្តិ តែបែរជាយកទៅបញ្ចាំយកលុយទៅចាយអស់ទៅវិញ។ ក្រោយកើតហេតុជនសង្ស័យបានចូលខ្លួនមកសារភាពកំហុស ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង កាលពីថ្ងៃទី១៣ កញ្ញា ២០២៥។ ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី៤ កញ្ញា ២០២៥ នៅក្នុងបុរីពិភពថ្មី ១ ភូមិព្រែកសំរោង ៣ សង្កាត់តាខ្មៅ…

បុរសម្នាក់ដែលតែងតែរករឿងឈ្លោះប្រកែកជាមួយអ្នកជិតខាង បានប្រើអំពើហិង្សាដោយគប់កាំបិតតាំងតោទៅលើម្តាយនិងកូនស្រីរងគ្រោះ តែមិនត្រូវ។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំឃាត់ខ្លួន កាលពីថ្ងៃទី១២ កញ្ញា ២០២៥ នៅភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ…

បុរសម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី១១ កញ្ញា ២០២៥ នៅចំណុចភូមិចុងបង្គោល ឃុំបែកចាន។ ការចាប់ខ្លួននេះធ្វើឡើងតាមរយៈបណ្ដឹងពីប្រជាពលរដ្ឋល្អនៅក្នុងប្រព័ន្ធ NoDrug។ លោកវរសេនីយ៍ត្រី ស៊ូ វ៉ាន់ធឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ…

យុវជន ២នាក់ ដែលមានប្រវត្តិជាប់ពន្ធនាគារ និងមណ្ឌលស្តារនីតិសម្បទា ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី១១ កញ្ញា ២០២៥ បន្ទាប់ពីពួកគេបន្តសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់។ ការចាប់ខ្លួននេះធ្វើឡើងនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក…

កណ្ដាល៖ កម្លាំងនគរបាលក្រុងតាខ្មៅបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងចំនួន ៤នាក់ ដែលបានបង្កភាពវឹកវរ និងធ្វើសកម្មភាពហិង្សាដោយចេតនា។ ក្រុមនេះត្រូវបានស្គាល់ថាជា “ក្រុម WT” និង “ក្រុមអេលាន”។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា ២០២៥ នៅស្ថានីយ៍ប្រេងPTT…

កណ្ដាល៖ បុរសម្នាក់ដែលមានប្រវត្តិប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយ៉ាងព្រៃផ្សៃយកកាំបិតបុ័ងតោកាប់កម្មករម្នាក់ចំខ្នងនិងស្លាបប្រចៀវ បណ្តាលឲ្យរងរបួស ៤ថ្នេរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែកញ្ញា ២០២៥ វេលាម៉ោង ១៦:៣០នាទី នៅបន្ទប់ជួលក្នុងភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល។…

កណ្ដាល៖ តើរថយន្តនេះចង់ចូលញ៉ាំគុយទាវ ឬយ៉ាងណា? ពិតជាចម្លែកមែន! តៃកុងរថយន្តដឹកអេតចាយម្នាក់បានងោកមួយភាំង ហើយច្រឡំជាន់ហ្គ៊ែរជាហ្វ្រាំង បណ្ដាលឲ្យជ្រុលចង្កូតទៅបុកចូលផ្ទះលក់គុយទាវ ហើយខូចខាតម៉ូតូភ្ញៀវជាច្រើនគ្រឿង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៧ ខែកញ្ញា ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក នៅលើចិញ្ចើមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកតាជ្រូក…

ពិតជាគួរឲ្យសង្វេគខ្លាំងណាស់! ការក្មេងស្រីជាសិស្សម្នាក់អាយុត្រឹមតែ ១០ឆ្នាំ បានលង់ទឹកស្លាប់យ៉ាងអណោចអធ័ម ក្រោយនាងបានលោតចូលទៅហែលលេងក្នុងរណ្តៅទឹកជ្រៅម្នាក់ឯង។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ដាឡា ស្ថិតក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម…

បុរសម្នាក់ដែលតែងតែប្រើអំពើហិង្សាចំពោះប្រពន្ធកូននៅពេលស្រវឹង ពេលនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅឃាត់ខ្លួនបានហើយ។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី២៩ កញ្ញា ២០២៥ ស្ថិតនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោកវរសេនីយ៍ត្រី បាំង មីនា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ…

ប្ដីប្រពន្ធ ២នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលរថយន្តមួយគ្រឿងបានបើកបុករះម៉ូតូចំនួន ៣គ្រឿង។ ហេតុការណ៍ដ៏គួរឲ្យសង្វេគនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៩ កញ្ញា ២០២៥ នៅលើផ្លូវជាតិលេខ៥ (ផ្លូវចាស់) ក្នុងភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ដួង…

ក្រុមជនសង្ស័យ ៣នាក់ ដែលក្នុងនោះមានជនជាតិវៀតណាម ២នាក់ និងជនជាតិខ្មែរម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួនបាន កាលពីថ្ងៃទី២៨ កញ្ញា ២០២៥ បន្ទាប់ពីពួកគេធ្វើសកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាការបញ្ចាំ។ ការឃាត់ខ្លួននេះធ្វើឡើងនៅភូមិសៀមរាប ឃុំសៀមរាប…

យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនបាន ក្រោយពីលោតចុះពីលើម៉ូតូរត់គេចខ្លួន និងបានក្រវាត់ថ្នាំញៀនចោល។ ការចាប់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កញ្ញា ២០២៥ នៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា…

កម្លាំងនគរបាលស្រុកកៀនស្វាយបានធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលពាក់ព័ន្ធនឹងការជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់។ ការចាប់ខ្លួននេះធ្វើឡើងកាលពីយប់ថ្ងៃទី២៦ កញ្ញា ២០២៥ នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ព្រុំ សំណាង…

កម្លាំងគយចល័តសហការជាមួយសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន ៩កន្លែង ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ កញ្ញា ២០២៥ ដោយបានរកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន ១៥១គ្រឿង។ ប្រភពព័ត៌មានបានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ…

កម្លាំងនគរបាលក្រុងតាខ្មៅបានធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលពាក់ព័ន្ធនឹងការជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១៤កញ្ចប់ ទម្ងន់សរុប ៧,៤៩ក្រាម។ ការបង្ក្រាបនេះធ្វើឡើងនៅ ២ទីតាំងផ្សេងគ្នា ក្នុងថ្ងៃទី២៥ កញ្ញា…

យុវជនម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទបង្កហិង្សា និងប្រើប្រាស់គ្រឿងញៀន ពេលចេញមកវិញបានប្រើប្រាស់គ្រឿងញៀនហួសកម្រិតបណ្ដាលឲ្យបែកអារម្មណ៍ រួចយកពូថៅដៃទៅដេញកាប់អ្នកភូមិ និងកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២៦ កញ្ញា ២០២៥ នៅលើផ្លូវបេតុងក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។…

បុគ្គលិកក្រុមហ៊ុនឯកជនម្នាក់បានរងរបួសធ្ងន់ និងសន្លប់បាត់ស្មារតីនៅក្នុងហេតុការណ៍បុកគ្នារវាងរថយន្ត និងម៉ូតូ។ ឧប្បត្តិហេតុនេះបណ្ដាលមកពីកង់រថយន្តបែក រេចង្កូតទៅបុកជាមួយម៉ូតូដែលធ្វើដំណើរផ្ទុយទិសគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៥ កញ្ញា ២០២៥ នៅលើផ្លូវជាតិលេខ២១ ក្នុងភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ស៊ីម…