ព័ត៌មានជាតិ

សន្តិសុខសង្គម

កណ្ដាល៖ បុរសជនជាតិវៀតណាមម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចលក់មាន់បំពងមួយកន្លែង។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៧កញ្ចប់តូច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១៨:៣០នាទី នៅភូមិដីឥដ្ឋកោះ៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ លោកវរសេនីយ៍ឯក ព្រុំ…

កណ្ដាល៖ កម្មកររោងចក្រម្នាក់បានបាត់បង់ជីវិតយ៉ាងគួរឲ្យសោកសៅ បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅមុខបន្ទប់ជួលរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក នៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។ យោងតាមការរៀបរាប់ពីអ្នកទទួលខុសត្រូវផ្ទះជួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉េប វាស្នា…

កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយបានកើតឡើងនៅស្រុកកៀនស្វាយ រវាងរថយន្តដឹកកម្មករ និងម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងស្ត្រី ២នាក់ទៀតរងរបួសធ្ងន់។ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។ ករណីនេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១៩:៤៥នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រទី៣០-៣១…

កណ្ដាល៖ សពជនជាតិនីហ្សេរីយ៉ាចំនួន ៥នាក់ ដែលបានស្លាប់ដោយជំងឺផ្សេងៗ និងត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានយកមកបញ្ចុះរួមគ្នានៅទីតាំងដីឡូត៍កុងស៊ីមួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១០:២០នាទី នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។…

កណ្ដាល៖ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ក្នុងករណីគ្រឿងញៀនផ្សេងគ្នា។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១១:៤០នាទី នៅភូមិដើមឬស និងភូមិរលាំងកែន ក្នុងស្រុកកណ្ដាលស្ទឹង។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១…

កណ្ដាល៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងកងរាជអាវុធហត្ថស្រុក បានបើកកិច្ចប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានដីកាចាប់ខ្លួនចំនួន ២ករណីពីបទជួញដូរគ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១ ខែកញ្ញា ២០២៥ វេលាម៉ោង ១១:៤០នាទី នៅភូមិបាង ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង។…

កណ្ដាល៖ យុវជនចំនួន ៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីចុះធ្វើរដ្ឋបាលត្រួតពិនិត្យផ្ទះជួល ហើយរកឃើញថាពួកគេកំពុងប្រមូលផ្ដុំគ្នារក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ជនសង្ស័យទាំងអស់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១ ខែកញ្ញា ២០២៥ វេលាម៉ោង ១៥:០៥នាទី នៅផ្ទះជួលក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល។…

កណ្ដាល៖ នារីវ័យក្មេងម្នាក់ត្រូវបានម្ចាស់ផ្ទះតាមឃាត់ខ្លួនបានវិញ បន្ទាប់ពីនាងបានលួចយកទូរស័ព្ទដៃនិងខ្សែដៃប្លាទីនក្នុងផ្ទះ ខណៈដែលម្ចាស់ផ្ទះកំពុងងូតទឹក។ ហេតុការណ៍លួចនេះបានកើតឡើងនៅថ្ងៃទី១៥ សីហា ២០២៥ វេលាម៉ោង ១៦:៣០នាទី នៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ហើយជនសង្ស័យត្រូវបានឃាត់ខ្លួនបាននៅថ្ងៃទី៣១ សីហា ២០២៥…

កណ្ដាល៖ បុរសជាប្ដីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីយកដំបងដែកវាយទៅលើប្រពន្ធរបស់ខ្លួនរហូតដល់ស្លាប់ ហើយបានសម្រេចចិត្តចូលខ្លួនទៅសារភាពប្រាប់សមត្ថកិច្ច។ ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅថ្ងៃទី៣១ សីហា ២០២៥ វេលាម៉ោង ២១:៣០នាទីយប់ នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល។ លោកវរសេនីយ៍ឯក មាន សំណាង…

កណ្ដាល៖ ជនសង្ស័យ ៣នាក់ ក្នុងចំណោមបក្ខពួក ៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន ខណៈកំពុងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២:០០នាទីរំលងអធ្រាត្រ នៅក្រោមផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងភូមិឬស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង។…

ពិតជាអំពើដែលសង្គមស្អប់ខ្ពើមបំផុត! បុរសជាសន្តិសុខម្នាក់បានចាប់រំលោភស្ត្រីរងគ្រោះដែលមានជំងឺបាត់បង់ស្មារតី រហូតបានសម្រេចនៅក្នុងដីឡូតិ៍មួយកន្លែង កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ជនសង្ស័យរូបនេះត្រូវបានបងប្អូនរបស់ជនរងគ្រោះចាប់ឃាត់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ…

ក្មេងទំនើង ២នាក់ ដែលសកម្មក្នុងការលួចដែកសម្រាប់ធ្វើសំណង់ និងសំលៀកបំពាក់របស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅឃាត់ខ្លួនបាន។ ជនសង្ស័យទាំងពីរនាក់នេះ តែងតែធ្វើសកម្មភាពលួចដោយជិះកង់នៅតាមមូលដ្ឋានមួយចំនួននៃក្រុងតាខ្មៅ។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៣ កញ្ញា ២០២៥។ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា…

ក្រុមជនសង្ស័យជួញដូរគ្រឿងញៀនមួយក្រុមមានគ្នា ៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន ៣នាក់ ជាមួយវត្ថុតាងជាសារធាតុញៀនចំនួន ១១កញ្ចប់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៣ កញ្ញា ២០២៥ នៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ លោកវរសេនីយ៍ឯក ព្រុំ…

ករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើងទៅលើយុវជនម្នាក់ បន្ទាប់ពីក្រុមជនសង្ស័យមួយក្រុមមានគ្នាចំនួន ៥នាក់ បានធ្វើសកម្មភាពយកដាវចាក់និងដេញកាប់រហូតដល់ជនរងគ្រោះធ្លាក់ពីលើម៉ូតូស្លាប់បាត់បង់ជីវិត។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២២ កញ្ញា ២០២៥ នៅលើផ្លូវបេតុងមុខផ្ទះជនសង្ស័យក្នុងភូមិបាសិទ្ធិ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។…

សូមមាតាបិតាទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួនជានិច្ច ជាពិសេសនៅជិតកន្លែងទឹក ! ករណីដ៏គួរឲ្យសង្វេគមួយបានកើតឡើងចំពោះក្មេងស្រីជាសិស្សម្នាក់ ដែលបានបាត់បង់ជីវិតដោយសារលង់ទឹកប្រឡាយ ខណៈឪពុកបានហាមប្រាមរួចហើយ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៧ កញ្ញា ២០២៥ នៅប្រឡាយទឹកស្ថិតក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក មាន…

យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍បុកគ្នារវាងម៉ូតូរបស់ខ្លួនជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ដែលបានបើករត់គេចខ្លួន។ ហេតុការណ៍ដ៏គួរឲ្យសង្វេគនេះបានកើតឡើងនៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី១៣ កញ្ញា ២០២៥ នៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦-២៧ ស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ…

មនុស្ស ៤នាក់បានរងរបួស ក្នុងនោះ ២នាក់របួសធ្ងន់ និង ២នាក់របួសស្រាល នៅក្នុងហេតុការណ៍បុកគ្នារវាងម៉ូតូសណ្ដោងរ៉ឺម៉ក និងម៉ូតូមួយគ្រឿងទៀត នៅរសៀលថ្ងៃទី១២ កញ្ញា ២០២៥។ ឧប្បត្តិហេតុនេះបានកើតឡើងនៅលើផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ…

យុវជនម្នាក់បានសុំខ្ចីទូរសព្ទដៃជាងម៉ូតូម្នាក់ដើម្បីទូរសព្ទទៅមិត្តភក្តិ តែបែរជាយកទៅបញ្ចាំយកលុយទៅចាយអស់ទៅវិញ។ ក្រោយកើតហេតុជនសង្ស័យបានចូលខ្លួនមកសារភាពកំហុស ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង កាលពីថ្ងៃទី១៣ កញ្ញា ២០២៥។ ហេតុការណ៍នេះបានកើតឡើងតាំងពីថ្ងៃទី៤ កញ្ញា ២០២៥ នៅក្នុងបុរីពិភពថ្មី ១ ភូមិព្រែកសំរោង ៣ សង្កាត់តាខ្មៅ…

បុរសម្នាក់ដែលតែងតែរករឿងឈ្លោះប្រកែកជាមួយអ្នកជិតខាង បានប្រើអំពើហិង្សាដោយគប់កាំបិតតាំងតោទៅលើម្តាយនិងកូនស្រីរងគ្រោះ តែមិនត្រូវ។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំឃាត់ខ្លួន កាលពីថ្ងៃទី១២ កញ្ញា ២០២៥ នៅភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ…

បុរសម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី១១ កញ្ញា ២០២៥ នៅចំណុចភូមិចុងបង្គោល ឃុំបែកចាន។ ការចាប់ខ្លួននេះធ្វើឡើងតាមរយៈបណ្ដឹងពីប្រជាពលរដ្ឋល្អនៅក្នុងប្រព័ន្ធ NoDrug។ លោកវរសេនីយ៍ត្រី ស៊ូ វ៉ាន់ធឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ…